មក​ពី​ចូលឆ្នាំ​វិញ​ ​ប្រជាជន​ខ្មែរ​អាច​ជិះ​រថភ្លើង​ពី​កម្ពុជា​ទៅលេង​សិង្ហបុរី​បាន​ហើយ​

​ចាប់ពី​ចុងខែ​មេសា​នេះ​ទៅ​ ​ប្រជាជន​កម្ពុជា​នឹងអាច​ជិះ​រថភ្លើង​ពី​កម្ពុជា​ឆ្លងកាត់​តំបន់​អាស៊ាន​បាន​ហើយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​ ​

​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​-​ថៃ​ ​បាន​រៀបចំ​រួចរាល់​ហើយ​នូវ​កិច្ច​ព្រមព្រៀង​តភ្ជាប់​ផ្លូវដែក​សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2​ ​ចុះហត្ថលេខា​។​ ​ហេតុនេះ​ចាប់ពី​ថ្ងៃទី22​ ​ខែមេសា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ក្រោយ​ចុះ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ ​ប្រជាជន​កម្ពុជា​នឹងអាច​ធ្វើដំណើរ​តាមផ្លូវ​ដែក​ឆ្លង​ប្រទេស​បាន​ហើយ​ ​និង​សម្រាប់​កម្មករ​ ​កម្មការិនី​អាច​ធ្វើដំណើរ​ពី​បាងកក​មកដល់​ភ្នំពេញ​បាន​យ៉ាង​ងាយ​។​ ​ចំណែក​ឯ​អ្នកធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ខេត្ត​ព្រះសីហនុ​ ​និង​ពី​រាជធានី​ភ្នំពេញ​ ​ពេល​ទៅដល់​ប៉ោយប៉ែត​អាច​បន្តដំណើរ​តាម​រថភ្លើង​ទៅដល់​បាងកក​ ​ម៉ាឡេស៊ី​ ​ឬ​សិង្ហបុរី​ក៏បាន​។​ ​

​គួរ​បញ្ជាក់​ថា​ ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នេះ​ ​វិនិយោគ​ដោយក្រុម​ហ៊ុន​ ​Royal​ ​Railway​ ​ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​បាន​បញ្ជាទិញ​រថភ្លើង​ពី​ប្រទេស​ម៉ិកស៊ិក​ចំនួន​ ​3គ្រឿង​ ​ដោយ​ក្នុង​ ​1គ្រឿង​ៗ​តម្លៃ​ ​2លាន​ដុល្លារ​។​ ​រថភ្លើង​ថ្មីនេះ​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​ ​56នាក់​ ​មាន​ម៉ាស៊ីន​ត្រជាក់​ ​មាន​បំពាក់​ប្រព័ន្ធ​ ​Wi​-​Fi​ ​និង​ល្បឿន​រហូតដល់​ ​80​ ​ទៅ​ ​90គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ព្រមទាំង​មាន​ទូរទស្សន៍​ ​បង្គន់​អនាម័យ​ ​រួម​ទាំង​បច្ចេកវិទ្យា​ដើម្បី​កុំឱ្យ​រលាក់​ថែមទៀត​ផង​៕​ ​

Advertisement