កម្ពុជា​-​ថៃ​ ​ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ5​

​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ5​ ​ជាមួយ​ក្រុមហ៊ុន​សាងសង់​ ​FIN​ ​TECHNIC​ ​ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​លោកPanyarak​ ​Poolthup​ ​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​ ​និង​លោក​ ​Perames​ ​Vudthitornetiraks​ ​នាយក​ភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

​គម្រោង​នេះ​ផ្ដោត​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រក​ទ្វារ​ព្រំដែន​ ​ដែល​រួមមាន​៖​ ​អគារ​រដ្ឋបាល​ច្រកចូល​ទ្វារ​ព្រំដែន​ ​និង​ផ្លូវ​ ​សំណង់​អគារ​អន្តេវាសិក​ដ្ឋាន​ ​ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់​ ​សំណង់​កាត់បន្ថយ​គ្រោះ​ទឹកជំនន់​ ​និង​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់​។​

​ ​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ​928លាន​បាត​ ​ស្មើនឹង​ប្រមាណ​ ​26,42លាន​ដុល្លារ​អាមេរិក​ ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ ​និង​ប្រើ​រយៈពេល​សាងសង់24ខែ​។​

​ឯកឧត្តម​ ​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ​ ​នឹង​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ប៉ុណ្ណោះ​ ​ដោយ​រក្សាទុក​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សម្រាប់​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​ក៏ដូចជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ឱ្យ​មានប្រសិទ្ធភាព​ ​តម្លាភាព​ ​និង​ពិសេស​គឺ​ការ​ចំណេញពេលវេលា​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ថ្ងៃទី22​ ​ខែមេសា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​សម្ដេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​ប្រា​យុធ​ ​ចាន់​អូ​ឆា​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី3​ ​ផ្សេងគ្នា​នៅ​លើទឹក​ដី​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​ដែល​កម្មវិធី​ទាំង3​ ​នោះ​រួម

​1​-​ ​ការ​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​(​ស្ពាន​ស្ទឹង​បត់​)​
​2​-​ការ​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ5​ ​និង3​-​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​លើ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើងDMU​៕​

Advertisement