នៅ​ឆ្នាំ2020​ ​ក្រុងភ្នំពេញ​នឹង​លែង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ហើយ​ ​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ ​នៅ​ឆ្នាំ2020​ ​ខាងមុខនេះ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​នឹង​លែង​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀតហើយ​ ​ដោយ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មក​ពី​ប្រទេស2​ ​ចំនួន​ ​400មេ​ហ្គា​វ៉ាត់​។

​រដ្ឋាភិបាល​បាន​អនុម័ត​រួចហើយ​នូវ​ការ​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ពី​ប្រទេស​ចំនួន2​ ​គឺ​ប្រទេស​ហ្វាំងឡង់​ចំនួន​ ​200មេ​ហ្គា​វ៉ាត់​ ​និង​អាល្​លឺ​ម៉ង​ ​200មេ​ហ្គា​វ៉ាត់​ ​សរុប​មាន​ចំនួន​ ​400មេ​ហ្គា​វ៉ាត់​ ​ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​រាជធានី​ភ្នំពេញ​។​ ​សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ ​យើង​ត្រូវតែ​រៀប​ផែនការ​ថ្មី​ចំពោះ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតបទៅនឹង​ការ​រីកចម្រើន​របស់​កម្ពុជា​ ​និង​ការ​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​កង្វះ​ខាង​អគ្គិសនី​ប្រើប្រាស់​។​ ​ ​ ​ ​ ​
សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា​ ​ការ​ខ្វះ​ភ្លើង​ប្រើប្រាស់​ក្នុង​ឆ្នាំ2019​ ​នេះ​ ​គឺជា​មេរៀន​សម្រាប់​កម្ពុជា​ ​ខណៈ​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ប្រភព​ថាមពល​វារីអគ្គិសនី​ ​ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក​ក្នុង​ការផលិត​អ​គ្គិ​សនី​នកា​លពី​រដូវប្រាំង​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖​ ​«​យើង​នៅ​មាន​បញ្ហា​ទាក់ទិន​នឹង​ការ​ខ្វះ​ទឹក​ទៅលើ​ការប្រើ​ប្រាស់​វារីអគ្គិសនី​ ​ដែល​ធ្វើ​ឱ្យ​វារីអគ្គិសនី​របស់​យើង​ ​គ្មាន​ស្ថិរភាព​នៅក្នុង​ការ​ផ្គត់ផ្គង់​។​ ​ឆ្នាំនេះ​ជា​បទ​ពិសោធ​ផ្តល់​មេរៀន​ឱ្យ​យើង​ច្រើន​ ​ដែល​យើង​ត្រូវ​ខិតខំ​រក​វិធី​ដោះស្រាយ​ ​ដើម្បី​កុំឱ្យ​ជួប​បញ្ហា​ច្រំដែល​នេះ​នៅ​ឆ្នាំខាងមុខ​»​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​បន្ត​ទៀត​ថា​៖​ ​«​វារីអគ្គិសនី​របស់​យើង​មាន​កម្លាំង​ប្រមាណ​ជិត​ ​1,400មេ​ហ្គា​វ៉ាត់​ ​ក៏ប៉ុន្តែ​ការផលិត​ ​ថ្ងៃ​ខ្លះ​បាន​ត្រឹមតែ100​ ​ឬ​ ​200មេ​ហ្គា​វ៉ាត់​ទេ​។​ ​ថ្ងៃ​ខ្លះ​បាន​ទៅដល់​ ​600មេ​ហ្គា​វ៉ាត់​ ​ឃើញថា​ ​គ្រាន់បើ​បន្តិច​ ​ប៉ុន្តែ​មិនបាន​គ្រប់​ម៉ោង​នោះ​ទេ​»​។​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ ​រាជធានី​ភ្នំពេញ​ត្រូវតែ​ត្រៀម​អគ្គិសនី​ ​400មេ​ហ្គា​វ៉ាត់​ទុក​។​ ​ក្នុង​នោះ​ ​ភ្លើង​ ​(​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​)​ ​200មេ​ហ្គា​វ៉ាត់​ ​នឹង​ត្រូវ​ទិញ​ពី​ហ្វាំងឡង់​ ​និង​ ​200មេ​ហ្គា​វ៉ាត់​ទៀត​ ​ទិញ​ពី​អាល្លឺម៉ង់​ ​ត្រឹម​ខែតុលា​ខាងមុខនេះ​។​ ​ការ​ត្រៀម​ទុក​នេះ​ ​គឺ​ទុក​ប្រើ​ក្នុង​ពេល​ដែល​វារីអគ្គិសនី​បញ្ចេញ​ថាមពល​មិន​គ្រប់​ ​ខណៈ​ដែល​តម្រូវការ​ភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ ​កើន​ដល់​ជាង​ ​1ពាន់​មេ​ហ្គា​វ៉ាត់​។​ ​«​ឆ្នាំក្រោយ​ ​គឺ​ភ្នំពេញ​គ្មាន​ហេតុផល​និយាយ​ថា​ ​ខ្វះ​អគ្គិសនី​ ​ហើយ​ត្រូវ​កាត់​ទេ​»​។

សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​ ​សម្រាប់​ឆ្នាំនេះ​ផង​ដែរ​យើង​ក៏​នឹង​បើក​ដំណើរការ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ ​3ផ្សេងទៀត​ ​ក្នុង​នោះ​រោងចក្រ​ចំនួន1​ ​មាន​សមត្ថភាព​អាច​ផលិត​បាន​ ​373គីឡូវ៉ាត់​ម៉ោង​ ​និង​មួយទៀត​ចំនួន​ ​370គីឡូវ៉ាត់​ម៉ោង​ ​ហើយនឹង​ដាក់​ដំណើរការ​ថ្ងៃនេះ​ ​មាន​ចំនួន​ ​130គីឡូវ៉ាត់​ម៉ោង​។​

សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ទៀត​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​ ​សម្តេច​ក៏បាន​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​ស៊ិន​ហ្សូ​ ​អាបេ​ ​ដើម្បី​ផ្តល់​ជំនួយ​ដល់​ការ​លើកកម្ពស់​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​ ​តាមរយៈ​ការ​បញ្ជាទិញ​ ​និង​ការ​ត​បណ្តាញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​៕​

Advertisement