កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​ ​11.1​ ​ប៊ី​លាន​ដុល្លារ​ ​

​កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​កើន​ដល់​ប្រមាណ​ ​11.1ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដែល​អាច​ធានា​ការ​ចូល​ទំនិញ​ ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​រយៈពេល​ប្រមាណ​ ​5ខែ​ ​ហើយ​កម្រិតខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន​មក​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​ ​នេះ​បើ​យោង​តាម​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​។​

​លោកជំទាវ​ ​ជា​ ​សិរី​ ​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​បាន​ថ្លែង​ថា​៖​«​ធនាគារជាតិនៃកម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​ ​កើន​ដល់​ប្រមាណ​ ​11.1ប៊ី​លាន​ដុល្លារ​។​ ​ដូច្នេះ​ក្នុងករណី​កម្ពុជា​មាន​វិបត្តិ​ ​ឬក៏​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ​ ​កម្ពុជា​នឹង​មានលទ្ធភាព​ទប់ទល់​បញ្ហា​ទាំងនោះ​បាន​រយៈពេល​ប្រមាណ​ ​5ខែ​ ​ដែល​អាច​ឱ្យ​រដ្ឋាភិបាល​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ ​ឬ​ចរចា​ផ្នែក​សេដ្ឋកិច្ច​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ​បាន​»​។​

​ ​លោកជំទាវ​ ​បាន​បន្ថែម​ថា​៖​«​ការបង្កើត​ទុនបម្រុង​អន្តជាតិ​នេះ​ ​ក៏​ជួយ​ជំរុញ​ ​និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ​ព្រោះ​វិនិយោគិន​ទាំងនោះ​ ​នឹង​មាន​ភាព​ជឿជាក់​លើ​ប្រាក់​រៀល​របស់​ធនាគារកណ្ដាល​ ​ខណៈ​មាន​ទុនបម្រុង​ខ្ពស់​ដែល​អាច​ធានា​បាន​នូវ​ស្ថិរភាព​ហិរញ្ញ​វត្តុ​ ​និង​អត្រា​ប្តូរ​ប្រាក់​ក្នុង​ទីផ្សារ​»​។​

​ ​ឯកឧត្តម​ ​ជា​ ​ចាន់​តូ​ ​អគ្គ​ទេសាភិបាល​នៃ​ធនាគារជាតិ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖​«​ ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ​ដែល​ទទួល​បាន​ភាព​អំណោយផល​ទាំង2​ ​គឺ​កត្តា​ខាងក្រៅ​ ​និង​ខាងក្នុង​។​ ​


​1​-​កត្តា​គាំទ្រ​ខាងក្រៅ​រួមមាន​៖​ ​កំណើន​តម្រូវការ​ចំពោះ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ ​លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស​ ​និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​។​ ​
​2​-​កត្តា​ខាងក្នុង​៖​ ​គឺ​ស្ថិរភាព​ដ៏​រឹងមាំ​ ​នៃ​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ភាព​អំណោយផល​នៃ​បរិយាកាស​វិនិយោគ​ ​និង​ធុរកិច្ច​ ​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន​ ​និង​ការកែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​»​។​

​ ​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​៖​«​អតិផរណា​មានកម្រិត​ទាប​ ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ​ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បាន​គរ​ពូន​ឱ្យ​កើនឡើង​ខ្ពស់​ដែល​បាន​ចូលរួម​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​លើស​ពីនេះ​ ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​ដើរតួ​នាទី​យ៉ាងសកម្ម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​វិសមភាព​។​ ​បច្ចុប្បន្ន​ ​សេវា​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​ទូទាំង​ប្រទេស​ ​ហើយ​បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កាន់តែ​ច្រើន​ក្នុង​ការពង្រីក​សកម្មភាព​សេដ្ឋកិច្ច​សម្រាប់​លើកស្ទួយ​ជីវភាពរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​»​៕​

Advertisement