ជប៉ុន​ ​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​លើ​វិស័យ​ការងារ​ ​និង​វិជ្ជាជីវៈ​ដល់​កម្ពុជា​

​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​កត់សម្គាល់​ពី​ការ​រីកចម្រើន​ចំពោះ​កិច្ចប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​ ​វិជ្ជាជីវៈ​ ​ដែល​តាមរយៈ​វិស័យ​នេះ​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​ការ​បញ្ជាក់​ ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ឯកអគ្គ​រាជទូត​ទទួល​ជួបពិភាក្សា​ការងារ​ ​និង​ជម្រាប​ ​លា​ ​ជាមួយ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​ឯកឧត្តម​ ​Hidehisa​ ​HORINOUCHI​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖​«​ ​ជប៉ុន​នៅតែ​រីករាយ​ក្នុង​ការ​ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ ​»​។​ ​ឯកឧត្តម​បាន​រំឭក​ថា​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជប៉ុន​លើ​ការ​បញ្ជូន​កម្មសិក្សា​ការី​-​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​ចំនួន2​ ​រួមមាន​៖​

​ ​ទី1​-​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​(​MOC​)​ ​ស្តី​ពី​កម្មវិធី​បណ្តុះបណ្តាល​កម្មសិក្សា​ការី​ជំនាញ​បច្ចេកទេស​ ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី11​ ​ខែកក្កដា​ ​ឆ្នាំ2017​។​ ​

​ទី2​-​ ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​(​MOC​)​ស្តី​ពី​ក្របខ័ណ្ឌ​សម្រាប់​ភាពជា​ដៃ​គូ​ព័ត៌​ ​មាន​ ​សម្រាប់​ប្រតិបត្តិ​ការ​សមស្រប​នៃ​ប្រព័ន្ធ​ទទួលយក​ធនធានមនុស្ស​បរទេស​ ​ដោយមាន​ឋានៈ​នៃ​ការ​ស្នាក់នៅ​ ​ពលករ​ជំនាញ​ ​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី25​ ​ខែមីនា​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​»​។​ ​

​ឯកឧត្តម​បណ្ឌិត​ ​អ៊ិ​ត​ ​សំ​ហេង​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ទទួល​ ​យក​ ​និង​បណ្ដុះបណ្ដាល​កម្មសិក្សា​ការី​កម្ពុជា​ឱ្យ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ ​និង​ចំណេះ​ជំនាញ​ ​យ៉ាង​ល្អ​ប្រសើរ​ជាង​មុន​ ​និង​បាន​រួមចំណែក​ជួយ​ជំរុញ​ការ​លើកកម្ពស់​ជីវភាព​របស់​ពួកគេ​ឱ្យ​មាន​ភាព​ ​រីកចម្រើន​បាន​មួយ​កម្រិត​។​ ​ចំពោះ​កិច្ចប្រតិបត្តិ​ការ​ក្នុង​ប្រទេស​ ​ជប៉ុន​បាន​បញ្ជូន​គ្រូ​ជំនាញ​មក​បណ្ដុះបណ្ដាល​ដល់​សិក្ខាកាម​កម្ពុជា​ផង​ដែរ​។​

​ ​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ​ក៏​មានការ​ ​យកចិត្ត​ទុកដាក់​ចំពោះ​កម្មករ​ ​និយោជិត​ផង​ដែរ​ ​ដូចជា​បញ្ហា​អនាម័យ​ ​និង​សុវត្ថិភាព​ការងារ​ ​ពិសេស​ ​ជប៉ុន​ក៏បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​Technical​ ​and​ ​Vocational​ ​Education​ ​Development​ ​(​TVET​)​ ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​ ​National​ ​Employment​ ​Agency​ ​(​NEA​)​ជាដើម​។​ ​

​ឯកឧត្តម​ក៏បាន​កោតសរសើរ​ ​ចំពោះ​បេសកកម្ម​របស់​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ដែល​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​វិស័យ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ក៏​មានការ​រីកចម្រើន​ជាលំដាប់​ផង​ដែរ​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជប៉ុន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ស្ថានទូត​ជប៉ុន​ ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ជានិច្ច​ ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ​កាន់តែ​ល្អ​ ​ប្រសើរ​ ​និង​មាន​ភាព​យូរអង្វែង​។​ ​លើស​ពីនេះ​ទៀត​ ​ភាគី​ទាំង2​ ​បាន​ឯកភាព​គ្នា​ថា​ ​នឹង​អនុវត្ត​កិច្ច​ ​ព្រមព្រៀង​លើ​ការ​បញ្ជូន​កម្មសិក្សា​ការី​ផ្នែក​ថែទាំ​មនុស្សចាស់​ទៅ​ប្រទេស​ជប៉ុន​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ឆ្នាំក្រោយ​ ​ក្រោយពេល​បណ្ដុះបណ្ដាល​បំពាក់បំប៉ន​នៅក្នុង​ប្រទេស​កម្ពុជា​រួចរាល់​។​

​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​ក៏បាន​មានប្រសាសន៍​ថា​ ​លោក​នឹង​នៅតែ​នឹក​ ​ឯកឧត្តម​ ​Hidehisa​ ​HORINOU​ ​CHI​ ​ដែល​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ ​2សប្តាហ៍​ខាងមុខនេះ​ ​ហើយ​បាន​អបអរសាទរ​ចំពោះមុខ​តំណែង​ថ្មី​របស់​លោក​ ​ក្នុងនាម​ជាឯក​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​ហូ​ឡង់​៕​


Advertisement