ព្រឹត្តិ​ការណ៍​ឧស្សាហកម្ម​យន្ត​ ​និង​វាយនភ័ណ្ឌ​កម្ពុជា​-​អន្តរជាតិ​ ​CIMIF​ ​&​ ​CTG​ ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​

​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​-​អន្តរជាតិ​ ​(​CIMIF​)​ ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ ​និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​ ​(​CTG​)​ ​ឆ្នាំ2019​ ​បាន​ដំណើរការ​ ​តាម​ការ​គ្រោងទុក​នា​ព្រឹក​ថ្ងៃទី22​ ​ខែសីហា​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​។​ ​ពិព័រណ៍​ទាំងពីរ​នេះ​ ​នឹង​ប្រមូល​ផ្តុំ​អ្នក​តាំងពិព័រណ៍​ចំនួន200នាក់​ ​និង​ ​280ស្ដ​ង់​ ​មក​ពី15ប្រទេស​ ​និង​តំបន់​ ​ដូចជា​ ​ប្រទេស​កម្ពុជា​ ​ចិន​ ​សាធារណរដ្ឋ​ឆែក​ ​ហុងកុង​ ​ឥណ្ឌា​ ​ជប៉ុន​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​តៃវ៉ាន់​ ​ថៃ​ ​និង​ប្រទេស​វៀតណាម​ ​ដើម្បី​បង្ហាញ​នូវ​ផលិតផល​ច្នៃប្រឌិត​ថ្មី​ជាច្រើន​ ​ដែល​ជា​ដំណោះស្រាយ​គ្រប់យ៉ាង​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។​

ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ ​Yorkers​ ​Trade​ ​&​ ​Marketing​ ​Service​ ​Co​.​,​Ltd​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​រាជរដ្ឋាភិបាល​ ​និង​ផ្នែក​ឧស្សាហកម្ម​នៅ​កម្ពុជា​ ​ដែល​បាន​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CCC​)​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​ព្រមទាំង​ឧបត្ថម្ភ​ជា​ផ្លូវការ​ ​ដោយ​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​(​TPD​)​។​

ឯកឧត្តម​ ​ងួន​ ​ម៉េ​ង​តិច​ ​អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ឡើង​ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា​ ​“​ព្រឹត្តិ​ការណ៍​នេះ​ ​ជា​បណ្ដុំ​វេទិកា​ពាណិជ្ជកម្ម​ជំនួញ​ ​សម្រាប់​វិស័យ​ឧស្សាហកម្ម​សំ​ខាន់​ៗ​ ​ពិព័រណ៍​ទាំងពីរ​នេះ​ ​បាន​ប្រមូលផ្ដុំ​នូវ​គ្រប់​ធាតុផ្សំ​នៃ​វិស័យ​ឧស្សាហកម្ម​សំ​ខាន់​ៗ​ ​ដូចជា​ ​ផ្លា​ស្ទិ​ក​ ​ការ​វេច​ខ្ចប់​ម៉ាស៊ីន​ ​បោះពុម្ព​ ​កសិកម្ម​ ​គ្រឿងបន្លាស់​រថយន្ត​ ​ឧបករណ៍​ម៉ាស៊ីន​ ​និង​ឧបករណ៍​ប្រើប្រាស់​ ​វិស្វកម្ម​ថាមពល​ ​អគ្គិសនី​ ​អំពូលភ្លើង​ ​និង​វាយនភ័ណ្ឌ​”​។​

ការចូលរួម​ទស្សនាការ​តាំងពិព័រណ៍​ ​CIMIF​ ​និង​ ​CTG​ ​អ្នក​នឹងអាច​រក​ឃើញ​នូវ​ម៉ាស៊ីន​ឧស្សាហកម្ម​ ​ដែល​មានគុណ​ភាព​ខ្ពស់​ជាច្រើន​ ​អាច​ស្វែងយល់​ពី​បច្ចេកទេស​ ​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ចុងក្រោយ​បំផុត​ ​និង​អាច​សហការ​ជាមួយ​ដៃគូ​ឧស្សាហកម្ម​សំ​ខាន់​ៗ​ផង​ដែរ​។​ ​កម្មវិធី​ពិព័រណ៍​ពីរ​រួម​ជាគ្នា​នេះ​ពិតជា​ផ្តល់​នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ ​ក្នុង​ការ​ទទួល​បាន​ខ្សែ​សង្វាក់​ផលិតកម្ម​តម្លៃ​ពិភពលោក​ ​និង​ចាប់​យក​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ ​និង​ចំណេះដឹង​។​

​​ដោយមាន​វត្តមាន​អ្នក​តាំងពិព័រណ៍​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ជាច្រើន​ ​ទាំង​អន្តរជាតិ​ ​និង​ក្នុង​ស្រុក​ ​ពាណិជ្ជករ​ដែល​ជា​អ្នកទស្សនា​ ​អាច​ស្វែងរក​ទីតាំង​អ្នកផ្គត់ផ្គង់​ល្អ​បំផុត​នៃ​ផលិតផល​ ​ដែល​ពួកគេ​ត្រូវការ​បាន​យ៉ាង​ងាយស្រួល​ ​តាមរយៈ​បណ្ដុំ​វេទិកា​ពាណិជ្ជកម្ម​ជំនួញ​មួយ​នេះ​។​

ជាមួយនឹង​ប្រធានបទ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​“​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​,​ ​សិប្បកម្ម​ ​និង​វិស័យ​ឧស្សាហកម្ម​”​ ​អ្នកចូលរួម​អាច​បំផុសគំនិត​ជាមួយ​អ្នកជំនាញ​ ​និង​ស្វែងរក​វិធី​ល្អ​បំផុត​ ​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងវិញទៀត​ ​វា​ជួយ​ប្រជាជន​ឱ្យ​ចាប់​យក​មធ្យោបាយ​ល្អ​បំផុត​ ​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ផង​ដែរ​។​ ​ ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជាពិសេស​នោះ​គឺ​ ​យីហោ​អន្តរ​ជា​តិ​ល្បី​ៗ​ជាច្រើន​នឹង​បង្ហាញ​នូវ​គ្រឿងម៉ាស៊ីន​ ​និង​ផលិតផល​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាច្រើន​ប្រភេទ​ ​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​។​ ​ការ​តាំងពិព័រណ៍​នេះ​រួមមាន​ ​ប្រព័ន្ធ​វេច​ខ្ចប់​ពី​ ​AAP​ ​វត្ថុធាតុ​ដើម​ផ្លា​ស្ទិ​ក​ពី​ ​Toyo​ ​Chemical​ ​ម៉ាស៊ីន​ចាក់​បញ្ចូល​ផ្លា​ស្ទិច​ពី​ ​Cheso​ ​Huarong​ ​និង​ ​Hangzhou​ ​ម៉ា​ស៊ី​នព្រីន​ ​និង​វេច​ខ្ចប់​ ​ដែល​អាច​បត់បែន​បាន​តាម​តម្រូវការ​ពី​ក្រុមហ៊ុន​អា​ឡឺម៉​ង់​ ​ផលិត​គ្រឿងម៉ាស៊ីន​ឈានមុខ​គេ​ ​Windmoeller​ ​&​ ​Hoelscher​ ​បំពង់​ទីប​ជាច្រើន​ប្រភេទ​ពី​ ​Shanghai​ ​Jwell​,​ ​platen​ ​IMM​ ​ពី​ ​Borch​ ​ម៉ាស៊ីន​សម្ងួត​ធញ្ញជាតិ​ពី​ ​Suncue​ ​បំណិត​ប្រេង​ពី​ ​Yei​ ​Shien​ ​ម៉ាស៊ីនបូម​ទឹក​ ​និង​វ៉ាល់​ ​ពី​ ​Li​ ​Fu​ ​និង​ម៉ាស៊ីន​ជាច្រើន​ទៀត​។​

ទាក់ទង​នឹង​ ​CTG​ ​ក៏​នឹង​បង្ហាញ​ពី​ឧបករណ៍​ ​ផលិតផល​បច្ចេកវិទ្យា​ ​ក៏ដូចជា​សេវាកម្ម​ ​និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​វាយនភ័ណ្ឌ​ ​និង​ការផលិត​សម្លៀកបំពាក់​។​ ​ក្នុងចំណោម​អ្នក​តាំងពិព័រណ៍​សំ​ខាន់​ៗ​ ​ពី​ម៉ាស៊ីនដេរ​មាន​ ​Jack​,​ ​Hikari​,​ ​Maqi​,​ ​Supreme​,​ ​Megasew​,​ ​Worlden​,​ ​Leman​,​Duma​ ​ម៉ាស៊ីន​កាត់​ ​និង​ម៉ាស៊ីន​តម្រឹម​ពី​ ​E​-​Show​ ​និង​ ​Yalis​ ​ខ្សែ​សង្វាក់​ផលិតកម្ម​ពី​ ​Lisheng​ ​ស្លាក​ទំនិញ​ពី​ ​Sato​ ​និង​ ​Sinrong​ ​ម៉ាស៊ីន​លាង​សម្អាត​ពី​ ​Jianye​ ​ម៉ាស៊ីន​ត្បាញ​ពី​ ​Taining​ ​ពួកគេ​នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពួកគេ​ ​ដែល​អាច​អនុវត្ត​លើ​គ្រឿង​វាយនភ័ណ្ឌ​ ​និង​គ្រឿងម៉ាស៊ីន​កាត់​ដេរ​ផ្សេង​ៗ​។​

​ឯកឧត្តម​ ​ហុង​ ​ស៊ុន​ហួត​ ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​បាន​ថ្លែង​បញ្ជាក់​ថា​”​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ ​គឺ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ​និង​ការ​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​ ​ជាពិសេស​ការ​លើកស្ទួយ​ដល់​សកម្មភាព​នាំចេញ​នាំចូល​ ​ដែល​បង្កើត​ឱកាស​ដល់​ឧស្សាហករ​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឱកាស​ធុរ​កិ​ច្ច​ថ្មី​ៗ​”​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទោះបីជា​មាន​លទ្ធផល​សេដ្ឋកិច្ច​រឹងមាំ​ក៏ដោយ​ ​ក៏​កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ​ដើម្បី​ដោះស្រាយ​ផង​ដែរ​។​ ​បញ្ហា​ធំ​បំផុត​ ​គឺ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ជំរុញ​ជាចម្បង​ដោយ​ឧស្សាហកម្ម​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ ​ដែល​ធ្វើ​ឱ្យ​ផលិតផល​ត្រូវ​បន្ថែម​តម្លៃ​តិចតួច​។​

ដើម្បី​ជួយ​ដល់​ការ​ដោះស្រាយ​បញ្ហា​នេះ​ ​CIMIF​ ​និង​ ​CTG​ ​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ​ដើម្បី​បង្កើត​វេទិកា​ពាណិជ្ជកម្ម​ដ៏​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ពាណិជ្ជករ​ក្នុង​ស្រុក​ ​និង​អ្នក​តាំងពិព័រណ៍​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​ដោយ​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពួកគេ​ ​និង​ផលិតផល​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រុះ​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ការជំរុញ​ឧស្សាហូបនីយកម្ម​នៅ​កម្ពុជា​៕​

Advertisement