ទីផ្សារ​ វិស័យ​អចលនទ្រព្យ​កំពុង​ពង្រីក​ខ្លួន​ជាមួយនឹង​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​

ប្រព័ន្ធ​បច្ចេកវិទ្យា​ Digital​ នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការប្រើ​ប្រាស់​ដើម្បី​ជា​ប្រយោជន៍​ ជាពិសេស​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​ផ្សេង​ៗ ដែល​ក្នុង​នោះ​បច្ចេកវិទ្យា​ Digitalនេះ​ មាន​ភាព​ចាំបាច់ក្នុង​ការប្រើ​ប្រាស់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហើយDigital​ Marketing​ ក៏​មានការ​រួមចំណែក​យ៉ាងសកម្ម​ផង​ដែរ​ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

ដោយឡែក​ នៅក្នុង​ការចូលរួម​របស់​ប្រតិភូ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬ CVEA​ ទៅកាន់​កិច្ចប្រជុំ​សមាគម​អចលនទ្រព្យ​អាស៊ាន​(ARENA​) នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក៏បាន​លើកឡើង​ពី​ប្រធានបទ​ “និយាយ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​” ផង​ដែរ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“ការ​លើកឡើង​អំពី​ការពង្រីក​ខ្លួន​នៃ​វិស័យ​អចលនទ្រព្យ​ទៅ​ក្នុង​តំបន់​ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នេះ​គឺ​៖ ទី1​-យើង​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​សមាជិក​ទាំងអស់​ទៅ​ក្នុង​តំបន់​អាស៊ាន​ដែល​អាច​ធ្វើការងារ​ Business​ រួមគ្នា​បាន​ក្នុង​តំបន់​រវាង​សមាជិក​ និង​សមាជិក​ជា​បណ្តា​ប្រទេស​អាស៊ាន​ គឺ​យើង​បើកផ្លូវ​តាមរយៈ​ Platform​ សមាគម​អចលនទ្រព្យ​អាស៊ាន​ (ARENA​) ឬសមាគម​អចលនទ្រព្យ​ម៉ា​យ៉ូ​នាMayonia​របស់​ប្រទេស​មីយ៉ាន់ម៉ា​”។

លោក​ប្រធាន​សមាគម​បាន​បន្ត​ថា​៖“ទី2​-តួនាទី​ពី​ប្រទេស​មួយ​ ទៅកាន់​ប្រទេស​មួយទៀត​នៅក្នុង​តំបន់​អាស៊ាន​ យើង​មាន​លក្ខខណ្ឌ​ដើម្បី​ Invesment​ គឺ​យើង​អាច​វិនិយោគ​ពី​ប្រទេស​យើង​ទៅ​ស្រុក​គេ​ និង​ពី​ប្រទេស​គេ​មក​វិនិយោគ​ក្នុង​ស្រុក​យើង​។ អ៊ីចឹង​យើង​អាច​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​ និង​អាច​បង្ហាញ​អំពី​ឱកាស​វិនិយោគ​ របស់​ក្រុមហ៊ុន​នី​មួយ​ៗនៃ​ប្រទេស​គេ​អាច​វិនិយោគ​នៅក្នុង​ប្រទេស​យើង​ផង​ដែរ​”។

លោក​បាន​បញ្ជាក់​ថា​៖“ ខ្ញុំ​បាន​ដឹកនាំ​ប្រតិភូ​ចំនួន​ 34នាក់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​ថ្មី​ៗនេះ​ គឺ​ដើម្បី​ឱ្យ​សមាជិកសមាគម​គាត់​បាន​ស្វែងយល់​ពី​ឱកាស​វិនិយោគ​អំពី​ប្រទេស​មីយ៉ាន់ម៉ា​ ព្រោះ​ប្រទេស​នេះ​ប្រៀប​ដូច​ប្រទេស​កម្ពុជា​យើង​កាល​10ឆ្នាំមុន​ដែរ​ ដែល​យើង​អាច​មានឱកាស​ធ្វើការ​វិនិយោគ​បាន​។ ទន្ទឹម​នឹង​ដែរ​ ក៏​មាន​អ្នក​វិនិយោគ​របស់​មីយ៉ាន់ម៉ា​ គាត់​ចាប់អារម្មណ៍​មក​វិនិយោគ​ក្នុង​ស្រុក​យើង​ផង​ដែរ​។លោក​ សុ​ខនីម​ ក៏បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​៖“ពាក់ព័ន្ធ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ គេ​និយាយ​អំពី​តិ​ចណូ​ឡូ​ហ្ស៊ី​ Technology​។ គេ​និយាយ​ថា​ តើ​តិ​ចណូ​ឡូ​ហ្ស៊ី​សម័យ​ឥឡូវ​ វា​ដើរ​យ៉ាងម៉េច​? និង​បាន​ជួយ​អ្វីខ្លះ​ដល់​វិស័យ​អចលនទ្រព្យ​ដែរ​ឬទេ​? និង​វា​អាច​ជាគូ​ប្រកួតប្រជែង​ទេ​? ដូច្នេះ​តិ​ចណូ​ឡូ​ហ្ស៊ី​គេ​ពិភាក្សា​ទៅ​ គេ​ឃើញថា​ វា​បាន​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​ច្រើន​”។

ជាមួយគ្នា​នេះ​ដែរ​ ព័ត៌មាន​មួយចំនួន​ តិ​ចណូ​ឡូ​ហ្ស៊ី​ជា​អ្នក​ផ្តល់​ ជា​អ្នក​គ្រប​ដណ្តប់​លើ​ការងារ​និង​ជា​អ្នក​រៀបចំ​ធ្វើ​ ហើយTechnology ជា​អ្នកចាប់​ផ្តើម​ជួយ​សន្សំ​ពេលវេលា​ជា​ ហ្គោ​លម៉ាប​ Goal​ Map​ ជា ​Google​ ជា​ប្រព័ន្ធ​ Booking​ Online​ គឺ​សុទ្ធតែ​ជាផ្នែក​មួយ​ជួយ​សន្សំ​ពេលវេលា​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ប្រទេស​នៅក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុ​ខនីម​។លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“តែ​ទន្ទឹម​នឹង​នេះ​ ក៏​មាន​អ្នកខ្លះ​បារម្ភ​ផង​ដែរ​ថា​ តិ​ចណូ​ឡូហ្ស៊ីកា​ន់​តែ​រីកចម្រើន​ នឹង​ធ្វើ​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​បាត់បង់​ឱកាស​ ឬបាត់បង់​ការ​ងារ​ខ្លះ​ៗ ប៉ុន្តែ​ជា​ការ​សន្និដ្ឋាន​ចុងក្រោយ​ទៅ​ គឺថា​ ជាទូទៅ​ផ្នែក​នី​មួយ​ៗធ្វើការ​កំណត់​ឱ្យ​ System​ តែ​ចំពោះ​ទឹក​លុយ​ធំៗ​ ការទិញ​-លក់​ទាមទារ​ឱ្យ​មាន​ភ្នាក់ងារ​អចលនទ្រព្យ​ដើម្បី​ចូលរួម​ជាមួយគ្នា​ ព្រោះ​ភ្នាក់ងារ​ជា​មនុស្ស​ដែល​ជា​អ្នកធ្វើការ​ចរចា​នៅក្នុង​ចំណុច​កណ្តាល​រវាង​អ្នកលក់​ និង​អ្នកទិញ​ហើយ​យើង​ជា​មនុស្ស​ដែល​អាច​សកម្ម​ រ៉ាប់រង​កិច្ចការ​ងារ​ តែ​ Technology​ ពិបាក​នឹង​ចាប់​យក​ការងារ​ហ្នឹង​បាន​”។

សូម​បញ្ជាក់​ដែរ​ថា​ ថ្មី​ៗនេះ​គេ​បានឃើញ​នូវ​ការបង្កើត​ឡើង​នៃ​សាលា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate​ School​ of​ Cambodia​) ជា​ការ​បណ្តុះ​ជំនាញ​ខ្លី​ក្រោម​ប្រធានបទ​ “ជំនាញ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​សតវត្សរ៍​ទី21​” ដើម្បី​ចូលរួម​លើ​កម្ពស់​ និង​ជំរុញ​ការ​លក់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

អ្នកជំនាញ​ នៃ​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កម្មវិធី​បណ្តុះបណ្តាល​នេះ​ គឺ​មាន​សារៈសំខាន់​ និង​ផ្តល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​អចលនទ្រព្យ​ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ ឬបណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook​ គឺ​មាន​សារៈសំខាន់​ណាស់​ ដែល​វា​អាច​ជួយ​យើង​បាន​ច្រើន​ និង​អាច​ទទួល​បាន​ភាព​ជោគជ័យ​ ប្រសិនបើ​យើង​ចេះ​ប្រើប្រាស់​ដោយ​សមស្រប​។

អ្នកជំនាញ​ដដែល​បាន​បន្ត​ទៀត​ថា​៖“បច្ចុប្បន្ន​នេះ​ មាន​មនុស្សជា​ច្រើន​ដែល​កំពុងតែ​យក​បណ្តាញ​មួយ​នេះ​ធ្វើជា​ប្រយោជន៍​ ប៉ុន្តែ​លទ្ធផល​ដែល​ជោគជ័យ​ គឺ​មាន​មនុស្ស​តិចណាស់​ ដោយសារតែ​ការប្រើ​ប្រាស់​មិន​ត្រូវ​បច្ចេកទេស​។ ដូច្នេះ​ការយល់​ដឹង​ស៊ីជម្រៅ​ពី​បណ្តាញ​ផ្សព្វផ្សាយ​ឌីជីថល​ ជាពិសេស​បាន​យល់​ច្បាស់​ពី​របៀប​ប្រើ​ ដើម្បី​ណែនាំ​ពី​ផលិតផល​ ជាពិសេស​គឺ​ការជំរុញ​ផលិតផល​អចលនទ្រព្យ​របស់​ខ្លួន​ទៅដល់​ដៃ​អតិថិជន​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ យើង​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ក្នុង​ពេល​ដ៏​ខ្លី​។ តាមរយៈ​សាលា​អចលនទ្រព្យ​កម្ពុជា​ ដែល​តែងតែ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​បណ្តុះបណ្តាល​ជំនាញ​ និង​ផ្តល់​នូវ​ចំណេះដឹង​បន្ថែម​ថ្មី​ទៅដល់​អ្នក​ដែល​កំពុងតែ​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​”៕

Advertisement