​ក្រសួងការងារ​ ​ប្រកាស​ព័ត៌មាន​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ ​ឆ្នាំ2020​

​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ​ស្ដីពី​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2020​ ​ហើយ​នៅ​ថ្ងៃទី20​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ទឹកប្រាក់​បាន​កើនឡើង​ដល់​ ​190ដុល្លារ​ក្នុង​ ​1ខែ​។​ ​បើ​គិត​ទាំង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងទៀត​ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លងមក​ ​ដែល​ត្រូវ​បាន​រក្សាទុក​នៅ​ដដែល​នោះ​ ​ឃើញថា​ ​ជាមធ្យម​កម្មករ​និយោជិត​ម្នា​ក់ៗ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន​ពី​ ​207ដុល្លារ​អាមេរិក​ ​ដល់​ ​218ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​។​

​​ចំនួន​ទឹកប្រាក់​ដែល​បាន​កំណត់​នេះ​បាន​មក​ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​អនុវត្ត​នូវ​នីតិវិធី​បោះឆ្នោត​ជា​សម្ងាត់​ ​ដោយ​យោង​មាត្រា12​ ​នៃ​ច្បាប់​ស្តី​ពី​ប្រាក់ឈ្នួល​អប្បបរមា​នា​កិច្ចប្រជុំ​ព្រឹក​ថ្ងៃទី20​ ​ខែកញ្ញា​ ​ឆ្នាំ2019កន្លងទៅ​ ​ដើម្បី​គាំទ្រ​តួលេខ​នី​មួយ​ៗ​ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖​
​*​តួលេខ​ចំនួន​ ​195ដុល្លារ​អាមេរិក​ ​ទទួល​បាន​សំឡេងឆ្នោត​ ​8សំឡេង​ ​លើ51សំឡេង​
​*​តួលេខ​ចំនួន​ ​187ដុល្លារ​អាមេរិក​ ​ទទួល​បាន​សំឡេងឆ្នោត​ ​43សំឡេង​ ​លើ​ ​51សំឡេង​
​*​តួលេខ​ចំនួន​ ​186ដុល្លារ​អាមេរិក​ ​ទទួល​បាន​សំឡេងឆ្នោត​ ​0សំឡេង​ ​លើ​ ​51សំឡេង​។​

​ដូចនេះ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ស្នើ​តួលេខ​ចំនួន​ ​187ដុល្លារ​អាមេរិក​ជូន​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2020​។​

​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ជូន​ថា​ ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ដែល​ជា​យន្តការ​ត្រីភាគី​ ​និង​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករ​និយោជិត​ចំនួន​ ​17រូប​ ​តំណាង​ភាគី​និយោជក​ចំនួន​ ​17រូប​ ​និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន​ ​17រូប​ ​បាន​បើក​កិច្ចប្រជុំ​ដំបូង​នៅ​ថ្ងៃទី29​ ​ខែសីហា​ ​ឆ្នាំ2019​ ​និង​បាន​ប្រជុំ​ផ្ទៃក្នុង​ចំនួន​ ​8លើក​ ​កិច្ចប្រជុំ​ទ្វេភាគី​ចំនួន​ ​6លើក​ ​និង​កិច្ចប្រជុំ​ត្រីភាគី​ចំនួន​ ​6លើក​។​

​​កិច្ចប្រជុំ​ជាច្រើនលើក​ ​ភាគី​ពាក់ព័ន្ធ​មិនបាន​ឯកភាព​គ្នា​ជាឯកច្ឆន្ទ​លើ​តួលេខ​ណាមួយ​ឡើយ​ ​ដោយ​ភាគី​តំណាង​កម្មករ​និយោជិត​រក្សា​តួលេខ​ចុងក្រោយ​របស់​ខ្លួន​ ​195ដុល្លារ​អាមេរិក​ ​ភាគី​តំណាង​និយោជក​រក្សា​តួលេខ​ ​186ដុល្លារ​អាមេរិក​ ​និង​ភាគី​រាជរដ្ឋាភិបាល​ដោយ​ឈរ​លើ​លក្ខណៈ​បច្ចេកទេស​ ​និង​វិទ្យាសាស្ត្រ​កំណត់​យក​តួលេខ​ ​187ដុល្លារ​អាមេរិក​។​

​យោង​របាយការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​យោង​លើ​សក្តា​នុ​ពល​នៃ​កំណើន​ផលិតភាព​តាមរយៈ​ការ​ប្រសើរ​ឡើង​នៃ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ ​និង​សុខុមាលភាព​របស់​បងប្អូន​កម្មករ​និយោជិត​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​បានសម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន​ ​3ដុល្លារ​អាមេរិក​លើទឹក​ប្រាក់​ចំនួន​ ​187អាមេរិក​។​

​ដូច្នេះ​ចាប់ពី​ថ្ងៃទី1​ ​ខែមករា​ ​ឆ្នាំ2020​ ​តទៅ​ ​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​នឹង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន​ ​190ដុល្លារ​អាមេរិក​ ​ក្នុង​ ​1ខែ​ ​ចំពោះ​កម្មករ​និយោជិត​ពេញ​សិទ្ធិ​ ​និង​ចំនួន​ ​185ដុល្លារ​អាមេរិក​ ​ក្នុង​ ​1ខែ​ចំពោះ​កម្មករ​និយោជិត​សាកល្បង​។​

​ទន្ទឹម​នឹង​នេះ​ ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងទៀត​ ​ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លងមក​ ​ត្រូវ​បាន​រក្សាទុក​នៅ​ដដែល​ ​មាន​ដូចជា​ ​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​ ​និង​ស្នាក់នៅ​ចំនួន​ ​7ដុល្លារ​អាមេរិក​ ​ក្នុង​ ​1ខែ​ ​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​ ​10ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​ ​ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើការងារ​បន្ថែម​ម៉ោង​ដោយស្ម័គ្រចិត្ត​ចំនួន​ ​2,000រៀល​ក្នុង​ ​1ថ្ងៃ​ ​ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥតគិតថ្លៃ​ ​និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី​ ​2ដុល្លារ​អាមេរិក​ដល់​ ​11ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​ ​សម្រាប់​កម្មករ​និយោជិត​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំទី2​ ​ដល់​ឆ្នាំទី11​។​ ​ដូចនេះ​ ​ជាមធ្យម​កម្មករ​និយោជិត​ម្នា​ក់ៗ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន​ពី​ ​207ដុល្លារ​អាមេរិក​ ​ដល់​ ​218ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​។​

​ក្រសួង​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​ដែល​បានសម្រេច​ផ្តល់​ប្រាក់​បន្ថែមចំនួន​ ​3ដុល្លារ​អាមេរិក​លើ​តួលេខ​ដើម​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ ​ដែល​ការ​បន្ថែម​នេះ​នឹង​រួមចំណែក​ធ្វើ​ឱ្យ​ជីវភាពរស់នៅ​របស់​បងប្អូន​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​ក៏ដូចជា​ក្រុម​គ្រួសារ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ជាង​មុន​៕​

Advertisement