រាជរដ្ឋាភិបាល​-​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ប្រកាស​ពី​ក្រដាសប្រាក់​គំរូ​ថ្មី​ ​15,000រៀល​

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ ​អនុញ្ញាត​ឱ្យ​ចេញផ្សាយ​ ​ធ្វើ​ចរាចរណ៍​ ​និង​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា​នូវ​ក្រដាសប្រាក់​រៀល​ប្រភេទ​ ​15,000រៀល​ ​ដែល​ទើប​ចេញ​ថ្មី​ ​កាលពី​ថ្ងៃទី7​ ​ខែតុលា​ឆ្នាំ2019​ ​នេះ​។​

រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បោះពុម្ព​ចេញផ្សាយ​នូវ​ក្រដាសប្រាក់​រៀល​គំរូ​ថ្មីនេះ​ ​ក្នុង​គោលបំណង​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ ​នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​ ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី29​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រួតជ្រាប​កាន់តែ​ច្បាស់​ ​អំពី​ក្រដាសប្រាក់​គំរូ​ថ្មី15,000រៀល​នេះ​ ​ធនាគារជាតិ​ ​នៃ​កម្ពុជា​ក៏បាន​ចេញប្រកាស​ពន្យល់​ពី​លក្ខណ​សម្គាល់​នៃ​ក្រដាសប្រាក់​ថ្មីនេះ​។​

ខាងក្រោម​នេះ​ ​ជា​ប្រកាស​របស់​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ស្តី​ពី​ប្រាក់​គំរូ​ថ្មី​ ​ប្រភេទ​ ​15,000រៀល​ ​ ​ ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​


Advertisement