កម្ពុជា​ពិភាក្សា​តុមូល​ជាមួយ​ WB​ អំពី​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​

ឯកឧត្ដម​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​ និង​ជារ​ដ្ឋ​លេខាធិការ​ប្រចាំការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋ​កិ​ច្ច​ឌី​ជី​ថល​នៅ​កម្ពុជា​ បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ធ្វើ​ទស្សន​-កិច្ចសិក្សា​អំពី​បច្ចេកវិទ្យា​ឌីជីថល​ និង​ការរៀបចំ​សេដ្ឋកិច្ច​ឌីជីថល​នៅ​តំបន់​ Silicon​ Valley​ ស្ថិតនៅ​ក្នុង​រដ្ឋ​កា​លី​ហ្វ័​រនី​ញ៉ា​សហរដ្ឋអាមេរិក​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បានឱ្យ​ដឹង​ថា​៖“ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​មាន​គោលបំណង​ឈ្វេងយល់​អំពី​ភាព​ជោគជ័យ​ ក៏ដូចជា​ភាព​នាំមុខ​របស់​តំបន់​ Silicon​ Valley​ នៅ​លើ​ពិភពលោក​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ក៏ដូចជា​ការរៀបចំ​លក្ខខណ្ឌ​អំណោយផល​ទាំងឡាយ​ សម្រាប់​គាំទ្រ​ដល់​ការ​បណ្តុះ​គំនិត​នវានុវត្តន៍​ ការបង្កើត​ធុរកិច្ច​ថ្មី​ ការរៀបចំ​ថ្នាល​ និង​ប្រព័ន្ធ​អេកូ​ សម្រាប់​ការ​អភិវឌ្ឍ​សហគ្រិនភាព​ បរិ​យា​ប័ន្នហិរញ្ញវត្ថុ​ អំពី​តម្រូវការ​ និង​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​ ការរៀបចំ​គោ​លន​យោ​បាយ​ពាក់ព័ន្ធ​នឹង​បញ្ញា​សិប្ប​និមិត្ត​ ការប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ និង​និន្នាការ​នៃ​ការ​វិវឌ្ឍ​ វិស័យ​បច្ចេកវិទ្យា​ទៅ​ថ្ងៃ​អនាគត​”។

ពិសេស​ទៅទៀត​នោះ​តួនាទី​របស់​សេដ្ឋកិច្ច​ឌីជីថល​ ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ព្រមទាំង​ការ​បណ្តាក់​ទុន​រួមគ្នា​ និង​ការបង្កើត​ការងារ​ សំដៅ​ប្រមូល​ធាតុ​ចូល​ និង​ដកស្រង់​បទ​ពិសោធ​ន៍​ល្អ​ៗពី​សហរដ្ឋអាមេរិក​ សម្រាប់​ជា​មូល​-ដ្ឋាន​ក្នុង​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ឱ្យ​មាន​លក្ខណៈ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ គណៈប្រតិភូ​កម្ពុជា​ផ្តោត​លើ​ធាតុ​គន្លឹះ​សំ​ខាន់​ៗក្នុង​ការ​អភិវឌ្ឍ​ក្រប​-ខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​ឱ្យ​ក្លាយជា​ចន្ទល់​សេដ្ឋកិច្ច​ជាតិ​ ដោយ​បាន​ធ្វើទស្សនកិច្ច​ទៅកាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធនាគារ​ គ្រឹះស្ថាន​អប់រំ​ និង​បណ្តុះ​បណ្តាល​ ព្រមទាំង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ទាំង​ឯកជន​ និង​សាធារណៈ​ក្នុង​ការ​បណ្តុះ​គោលគំនិត​នវានុវត្តន៍​ និង​ក្រុមហ៊ុន​ Intel​ ដើម្បី​ឈ្វេងយល់​ពី​បញ្ញា​សិប្បនិម្មិត​ធនាគារ​ និង​ពី​ការបង្កើត​ឱ្យ​មាន​អេកូឡូស៊ី​ហិរញ្ញប្បទាន​ដល់​សហគ្រិនភាព​។

គួរ​បញ្ជាក់​ដែរ​ថា​ តំបន់​ Silicon​ Valley​ គឺ​ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​សាន​ហ្វ្រាន​ស៊ី​ស្កូ​ នៃ​រដ្ឋ​កា​លី​-ហ្វ័​រនី​ញ៉ា​ ជា​មជ្ឈមណ្ឌល​ដែល​ប្រមូល​ផ្តុំ​នវានុវត្តន៍​ដ៏​វិសេសវិសាល​ និង​សម្បូរ​បែប​ ជាពិសេស​ធុរ​កិ​ច្ច​ថ្មី​ៗដែល​ផ្អែកលើ​បច្ចេកវិទ្យា​ទំនើប​ និង​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​សកលលោក​ជាច្រើន​ រួមមាន​៖ ក្រុមហ៊ុន​ Apple​, Google​, Facebook​ ជាដើម​។

ជាមួយគ្នា​នេះ​ដែរ​ កម្ពុជា​ និង​ធនាគារ​ពិ​ពភលោ​ក(WB​)បាន​រៀបចំ​កិច្ចពិភាក្សា​តុមូល​ពិសេស​មួ​យស្ពី​ពី​ការរៀបចំ​ក្របខណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារពិភពលោក​នៅក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារ​ពិភពលោក​ និង​មូល​ធិ​និ​រូបិយវត្ថុ​អន្តរជាតិ​ (WB​-IMF​ Annual​ Meeting​) ឆ្នាំ2019នេះ​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​។

កិច្ចពិភាក្សា​តុមូល​ពិសេស​នេះ​ ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម​ វង្សី​ វិស្សុត​ ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ ឯខាង​ភាគី​ធនាគារពិភពលោក​ ដឹកនាំ​ដោយ​លោកស្រី​ អនុប្រធាន​របស់​ធនាគារ​ពិភពលោក​ចំនួន​ 2រូប​ គឺ​លោកស្រី​ Vicotria​ Kwa​-kwa​ អនុប្រធាន​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ និង​លោកស្រី​ Ceylay​ Pazarba​ sioglu​ អនុប្រធាន​ទទួលបន្ទុក​ផ្នែក​កំណើន​សមធម៌​ ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ និង​អ្នក​ជំនាញការ​របស់​ធនាគារពិភពលោក​ និង​គណៈ​ប្រតិភូ​មក​ពី​ប្រទេស​ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ផង​ដែរ​។ គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ​តុមូល​នេះ​គឺ​ដើម្បី​៖

*ទី1​- ​ធ្វើការ​ពិភាក្សា​ និង​ពិគ្រោះ​យោបល់​លើ​ឯកសារ​ទស្សនាទាន​រួម​ (Concept​ Note​) នៃ​ការ​រៀប​ ចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ដែល​បាន​រៀបចំ​ដោយ​ផ្ទាល់​ ដោយ​ ក្រុមការងារ​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​។

*ទី2​- ​ស្វែងយល់​ពី​និន្នាការ​នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់​ និង​ពិភពលោក​ដែល​រួមមាន​ទាំង​កា​លា​នុ​វត្ត​ភាព​ បញ្ហា​ប្រឈម​ និង​ហានិភ័យ​ ពិសេស​ការ​-ផ្លាស់​ប្តូរ​ទស្សនវិស័យ​ មេរៀន​ និង​បទពិសោធន៍​របស់​បណ្តា​ប្រទេស​មួយចំនួន​ នៅក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ និង​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​ថ្លែង​ថា​៖ “ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ និង​ដើម្បី​អាច​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ ប្រទេស​កម្ពុជា​ពិត​ ជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ពេលនេះ​ជាង​ពេល​ណាៗ​ទាំងអស់​ ក្នុង​ការ​ចាប់​យក​នូវ​កាលានុវត្ត​ភាព​ និង​សក្តា​នុ​ពល​ទាំងឡាយ​ពី​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ឌីជីថល​អាច​ក្លាយ​ទៅ​ជា​ក្បាលម៉ាស៊ីន​អូស​កំណើន​សេដ្ឋកិច្ច​ថ្មី​ និង​ដើម្បី​ប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ធ្វើការ​ពង្រួញ​ផ្លូវ​ និង​ពន្លឿន​ការ​អភិវឌ្ឍ​ប្រទេស​ កា​របង្តើន​ផលិត​-ភាព​ ប្រសិទ្ធភាព​ និង​ភាព​ប្រកួតប្រជែង​ ព្រមទាំង​ការ​-ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​មាន​ស្រាប់​ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ ដោយសារ​ឥទ្ធិពល​នៃ​ការ​-ប្រើប្រាស់​បច្ចេកវិទ្យា​ ។

ឯកឧត្តម​បាន​បន្ត​ថា​៖ “ក្នុងស្មារតី​នេះ​ កាលពី​ដើមឆ្នាំ2019​ កន្លងទៅ​នេះ​ ឧត្តម​ក្រុមប្រឹក្សា​ សេដ្ឋកិច្ច​ជាតិ​បាន​បង្កើត​នូវ​ក្រុមការងារ​បច្ចេកទេស​ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ឌីជីថល​កម្ពុជា​ នៅក្នុង​រយៈពេល​វែង​ ដែល​គិត​មកទល់​នឹង​ពេលនេះ​ ក្រុមការងារ​បាន​រៀបចំ​នូវ​ឯកសារ​ទស្សនាទាន​រួម​ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​-ផ្តោត​លើ​អាទិភាព​ និង​យុទ្ធសាស្ត្រ​រួមមាន​៖

*ទី1​- ​ការរៀបចំ​ និង​បង្តើ​តរដ្ឋាភិបាល​ឌីជីថល​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ម្យ៉ាង​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ តម្លាភាព​ និង​ជា​គំនាស់​សម្រាប់​ជំរុញ​សេដ្ឋ​កិ​ច្ច​ឌី​ជី​-ថល​ និង​នវានុវត្តន៍​ផង​ដែរ​។

*ទី2​- ​ការជំរុញ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​-សម្ព័ន្ធ​ឌីជីថល​ ដូចជា​ខ្សែ​កាប្លិ៍​អុបទិក​ ខ្សែ​កាប្លិ៍​អុប​-ទិ​កតាម​បាតសមុទ្រ​ មជ្ឈមណ្ឌល​ទិន្នន័យ​ និង​ការ​-តភ្ជាប់​បណ្តាញ​សេវា​ដល់​អ្នកប្រើ​ប្រាស់​ និង​ធុរកិច្ច​ ដើម្បី​ធ្វើ​ឱ្យ​សេ​វា​អុិន​ធើ​ណិ​ត កាន់តែ​មាន​ល្បឿន​លឿន​ ហើយ​មានតម្លៃ​កាន់តែ​ថោកជាង​មុន​ និង​មាន​វិសាលភាព​អាច​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​។

*ទី3​- ​ការ​ទាញ​យក​ប្រយោជន៍​ជាអតិបរិមា​ពី​វិស័យ​ឌីជីថល​ តាមរយៈ​ការ​បង្កើន​អក្ខរកម្ម​ និង​សមត្ថភាព​ឌីជីថល​ ពិសេស​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​ និង​ការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ (R&​D)។

*ទី4​- ​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទ​ប្ប​ញ្ញ​តិ្ត​ពាក់​ព័ន្ធ​ផ្សេង​ៗ ពិសេស​បទដ្ឋាន​ស្តង់​ដា​មួយចំនួន​ ក្នុង​គោលដៅ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​ ការ​ការពារ​ទិន្នន័យ​ឯកជន​ និង​ការ​ទប់​ស្តា​ត់​បទល្មើស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម​ ។

*ទី5​- ​ការបង្កើត​នូវ​ថ្នាល​ និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​លើកស្ទួយ​សហគ្រិនភាព​ និង​ការបង្កើត​ធុរកិច្ច​ថ្មី​ (Startup​) ក្នុង​វិស័យ​ឌីជីថល​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​គូសបញ្ជាក់​ថា​៖ “ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ជាបន្តបន្ទាប់​រួចហើយ​ក្នុង​គោលដៅ​បង្កើត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ខាងលើ​នេះ​ ដូចជា​៖

*ទី1​- ​ការបង្កើត​ និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF​)

*ទី2​- ​ការបង្កើត​ និង​ដាក់​ឱ្យ​ដំណើរការ​មជ្ឈ​-មណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​តេជោ​

*ទី3​- ​ការបង្កើត​ និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​-អភិវឌ្ឍន៍​សហគ្រិនភាព​ (EDF​) និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ (EPC​)

*ទី4​- ​ការរៀបចំ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(SMEs​ Bank​) ជាដើម​។

នៅក្នុង​កិច្ចប្រជុំ​តុមូល​នេះ​ ក្រៅពី​ការពិភាក្សា​លើ​ឯកសារ​ទស្សនាទាន​រួម​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ដែល​ធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​ភាគី​កម្ពុជា​ហើយ​ នៅ​មានការ​ផ្លាស់​ប្តូរ​ទស្សនៈ​ និង​មតិយោបល់​ផង​ដែរ​លើ​បទ​បង្ហាញ​របស់​ជំនាញការ​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​លើ​ប្រធានបទ​សំ​ខាន់​ៗដូចជា​៖ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ការ​-រៀបចំ​ថ្នាល​ និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​សហគ្រិន​-ភាព​ឌីជីថល​ ពិសេស​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-Commerce​) ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech​) និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិ​យា​ប័ន្នក្នុ​ងយុ​គស​ម័យ​ឌីជីថល​ ព្រមទាំង​អន្តរាគមន៍​ និង​អាទិភាព​គោល​នយោបាយ​របស់​ធនាគារពិភពលោក​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​រយៈពេល​វែង​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ទាំងស្រុង​ដោយក្រុម​ការងារ​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ដោយមាន​ការ​-ចូលរួម​ពី​ដៃគូ​សំ​ខាន់​ៗមួយចំនួន​ ជាពិសេស​ស្ថាប័ន​ធនាគារពិភពលោក​៕

Advertisement