​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​ ​2,400លាន​ដុល្លារ​ ​កើន​ជាង28​%​

​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​បាន​ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​បាន​ចំនួន​ប្រមាណ​ជាង​ ​2,400លាន​ដុល្លារ​ក្នុងរយៈពេល​ ​10ខែ​ ​ឆ្នាំ2019​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018កន្លងទៅ​ ​មានការ​កើនឡើង​រហូតដល់​ប្រមាណ28.31​%​។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​នៃ​លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ​ឆ្នាំ2019​។​

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ​ឆ្នាំ2019​ ​បាន​បង្ហាញថា​ ​នៅ​ត្រឹម​យៈ​ពេល​ ​10ខែ​ ​ឆ្នាំ2019​ ​នេះ​ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ជា​ចំណូល​សម្រាប់​ថវិកាជាតិ​ ​រយៈពេល​ ​10ខែ​ ​ឆ្នាំ2019នេះ​ ​ចំនួន​ ​9,616.83​ ​ប៊ី​លាន​រៀល​ ​ស្មើនឹង​ប្រមាណ​ ​2,404.21លាន​ដុល្លារ​អាមេរិក​ ​កើនឡើង28.31​%​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​ ​ដែល​ចំនួន​នេះ​លើស​ពី​ផែនការ​ប្រចាំឆ្នាំ​។​ ​

​ ​ឯកឧត្តម​ ​គង់​ ​វិបុល​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​ ​កំណើន​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ព្រោះ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ ​(​E​-​VAT​ ​Refund​)​ ​ដែល​បច្ចុប្បន្ន​អ្នកជាប់ពន្ធ​ ​និង​សហគ្រាស​មានការ​យល់ដឹង​ច្រើន​ ​ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​របស់​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​។​

​ ​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ខែតុលា​ ​ឆ្នាំ2019​ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ ​(​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​ ​(​Online​)​ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​)​ ​មាន​ចំនួន​ ​887.64ប៊ី​លាន​រៀល​ ​(​ប្រមាណ221.91លាន​ដុល្លារ​)​ ​ស្មើនឹង​ប្រមាណ​ ​9,70​%​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ ​កើនឡើង​ប្រមាណ​ ​21.85​%​ ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ2018​ ​ដែល​ចំណូល​ពន្ធ​-​អាករ​ក្នុង​ខែតុលា​ ​ប្រមូល​បាន​ត្រឹម​ ​156.19ប៊ី​លាន​ ​ស្មើនឹង​ប្រមាណ39.79លាន​ដុល្លារ​តែប៉ុណ្ណោះ​៕​
​ ​

Advertisement