រដ្ឋ​មន្ដ្​រី​ក្រសួង​ពាណិជ្ជកម្ម​ ​ស្នើ​ប្រតិភូ​ខេត្ត​ ​សាន​តុង​ ​ជួយ​កៀរគរ​វិនិយោគិន​ចិន​ ​ឱ្យ​វិនិយោគ​ផលិតផល​កសិកម្ម​

​រដ្ឋ​មន្ដ្​រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ស្នើ​ឱ្យ​គណៈប្រតិភូ​ខេត្ត​សាន​តុង​របស់​ចិន​ ​ជួយ​កៀរគរ​វិនិយោគិន​របស់​ខ្លួន​បន្ថែម​ទៀត​ ​ដើម្បី​មក​វិនិយោគ​លើ​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម​ ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​។​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​ ​ខេត្ត​សាន​តុង​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​(​WANG​ ​SHUJIAN​)​ ​សមាជិក​ ​គណៈកម្មាធិការ​អ​ចិន្​រៃ្តយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​ ​និង​ជា​អភិបាលរងខេត្ត​ ​សាន​តុង​ ​កាលពី​ថ្ងៃទី21​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​។​ ​

​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បញ្ជាក់​ថា​ ​ក្រោម​ ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​»​ ​«​មូលនិធិ​ផ្លូវ​សូត្រ​»​ ​និង​ ​«​ធនាគារ​ ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឤ​ស៊ី​»​ ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​បែប​ ​«​ឈ្នះ​-​ឈ្នះ​»​ ​រវាង​ប្រទេស​ក្នុងរង្វង់​តំបន់​ខ្សែក្រវាត់​ ​និង​ផ្លូវ​សូត្រ​។​ ​

​ ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ​កម្ពុជា​មាន​សក្តា​នុ​ពល​ខ្ពស់​ ​លើ​វិស័យ​កសិកម្ម​ ​ជាពិសេស​លើ​កសិផល​នានា​ ​ដូចជា​ ​ផ្លែស្វាយ​ ​ចេក​ ​មៀន​ ​មើមដំឡូង​មី​ ​និង​ស្រូវ​ ​ប៉ុន្តែ​កំពុង​ខ្វះខាត​រោងចក្រ​កែច្នៃ​ ​និង​វេច​ខ្ចប់​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើសុំ​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​ឱ្យ​ជួយ​កៀរគរ​វិនិយោគិន​ខេត្ត​សាន​តុង​បន្ថែម​ទៀត​ ​ដើម្បី​មក​វិនិយោគ​លើ​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។​

​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​បាន​មានប្រសាសន៍​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​បាន​នាំ​ក្រុមហ៊ុន​ ​មក​ពី​ខេត្ត​សាន​តុង​ចំនួន20​ ​ដើម្បី​មក​ពិភាក្សា​ធុរកិច្ច​ ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ ​និង​ឈ្វេងយល់​ពី​កាលានុវត្ត​ភាព​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​ ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទេសចរណ៍​ ​និង​កសិកម្ម​។​

​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ ​មាន​ក្រុមហ៊ុន​ចំនួន2​ ​បានសម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​ ​គឺ​ក្រុមហ៊ុន​ ​Guomei​ ​Linqor​ ​Group​ ​បានសម្រេច​ចិត្ត​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​កសិផល​ ​សរីរាង្គ​មួយ​ ​ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម​ក្នុង​ការផលិត​ជីសរីរាង្គ​ ​ការ​វេច​ខ្ចប់​លក់​ជីសរីរាង្គ​ ​និង​ចែកចាយ​បន្លែ​សរីរាង្គ​ ​ហើយ​ក្រុមហ៊ុន​ ​Guomei​ ​Linqor​ ​Group​ ​នេះ​ក៏​មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ដំឡូងមី​ជា​ម្សៅ​ ​ក្នុង​លទ្ធភាព​ផលិត​បាន​ ​100.000តោន​ ​នៅ​ខេត្តក្រចេះ​ ​និង​ ​1ទៀត​ ​ក្រុមហ៊ុន​ ​Fu​ ​Lai​ ​Chun​ ​Group​ ​ជា​ក្រុមហ៊ុន​ដំឡើងរថយន្ត​។​

​ ​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​បាន​សម្ដែង​ការ​តាំងចិត្ត​ថា​ ​នឹង​បន្ត​ផ្សព្វផ្សាយ​ ​និង​ទាក់ទាញ​វិនិយោគិន​មក​ពី​ខេត្ត​សាន​តុង​ ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ ​និង​បាន​ធានា​ទិញ​ផលិតផល​ទាំងនោះ​ទៀតផង​។​

​ ​សូម​បញ្ជាក់​ថា​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ ​និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ2018​ ​មាន​ចំនួន​ ​6,040លា​នដុល្លារឤ​មេ​រិក​កើនឡើង​ជាង13.8​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​។​ ​ក្នុង​ឆ្នាំ2017​ ​ទំហំ​វិនិយោគ​របស់​ចិន​សរុប​នៅ​កម្ពុជា​ ​បាន​ឈរ​នៅ​លំដាប់​លេខ1​ ​ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ ​ដែល​មាន​ទំហំ​សរុប​ប្រមាណ​ ​1,644លា​នដុល្លារឤ​មេ​រិក​។​ ​លើស​ពីនេះ​ប្រទេស​ទាំង2​ ​នេះ​ ​ក៏បាន​ឯកភាព​ ​គ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់​ ​6,000លា​នដុល្លារឤ​មេ​រិក​នៅ​ឆ្នាំ2020​៕​

Advertisement