អ្នកជំនាញ​៖ បិ​រប​ទការ​ជួញដូរ​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន​ មិន​អាច​ប្រើ​យុទ្ធ​សា​ស្ត្រដដែល​ៗទេ​

ការ​អភិវឌ្ឍ​ និង​ការ​រីកចម្រើន​ផ្នែក​អចលនទ្រព្យ​ គឺ​បាន​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​មួយចំនួន​ដែល​កំពុង​មាន​តម្រូវការ​ច្រើន​ មានការ​ឡើងថ្លៃ​ជាបន្តបន្ទាប់​ ជា​ហេតុ​នាំ​ឱ្យ​មានផល​លំបាក​ជា​ខ្លាំង​ដល់​អ្នក​អភិវឌ្ឍន៍​ផ្នែក​សំ​ណង់​ផ្សេង​ៗ ដូចជា​លំនៅ​ដ្ឋាន​ទំនើប​ បុរី​ អគារ​ការិយាល័យ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​អា​ផា​តមិន​ ឬខុន​ដូ​ ជាពិសេស​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​នានា​ ហើយក៏​មានការ​ប្រកួតប្រជែង​ផង​ដែរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។ នេះ​បើ​យោង​តាម​ការយល់ឃើញ​ របស់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​។

ទោះ​យ៉ាងណា​ក្តី​ ការ​ធ្វើជំនួញ​លើ​វិស័យ​អ្វី​ក៏​ដោយ​ មិនថា​តែ​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ គឺ​មិន​អាច​ចៀស​ផុត​ពី​ការប្រកួត​ប្រជែង​បាន​ឡើយ​ ហេតុ​នេះ​ហើយ​គ្រប់​អាជីវកម្ម​ ចង់​ ឬមិន​ចង់​ត្រូវតែ​ត្រៀម​ខ្លួន​ជានិច្ច​ អភិវឌ្ឍន៍​ជាប់​ជានិច្ច​ ដើម្បី​អាច​ឈរជើង​បាន​យូរ​។ ដូច្នេះហើយ​ បាន​ជា​អាជីវកម្ម​ដែល​អាច​មាន​អាយុកាល​បាន​រឹងមាំ​យូរអង្វែង​ អាជីវកម្ម​នោះ​ទាមទារ​ត្រូវតែ​មាន​អ្វី​ដែល​ថ្មី​ជាប្រចាំ​ ដើម្បី​អាច​ប្រជែង​ និង​ក្តោប​ក្តាប់​ទីផ្សារ​បាន​។

លោក​បណ្ឌិត​ គឹម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​Khmer​ Real​ Estate​ និង​ Keller​ Williams​ Cambodia​ បាន​មានប្រសាសន៍​ក្នុង​វេទិកា​ “អនាគត​អចលនទ្រព្យ​កម្ពុជា​” កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​ តម្លៃ​ផ្ទះល្វែង​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វធំៗ​ នៅ​ក្នុង​ទីក្រុង​ កំពុងតែ​មាន​កំសួល​នៃ​ការ​ឡើងថ្លៃ​ខ្ពស់​ ដោយ​ផ្ទះល្វែង​នៅ​តំបន់​ខ្លះ​អាច​មានតម្លៃ​រហូតដល់​ខ្ទង់លាន​ដុល្លារ​ក្នុង​ 1ជុង​ ឬអាច​ខ្ពស់​ជាង​នេះ​ក៏​មាន​។

លោក​បន្ត​ថា​៖“ប្រភេទ​ផ្ទះ​ដែល​អាច​ធ្វើអាជីវកម្ម​បាន​ និង​ស្ថិត​ក្នុង​តំបន់​ល្អ​ មានតម្លៃ​ថ្លៃ​ មិន​ក្រោម​ពី​ 50​-60ម៉ឺន​ដុល្លារ​ឡើយ​ ដែល​ក្រៅពី​អាច​បើក​ជា​អាជីវកម្ម​ហើយ​ ក៏អាច​មាន​តម្រូវការ​ជួល​ សម្រាប់​ធ្វើជា​ក្រុមហ៊ុន​ ឬជា​ស្ថាប័ន​ឯក​ជន​ផ្សេង​ៗ ហើយ​វា​នៅ​បន្ត​សក្ដានុពល​បែបនេះ​រហូតដល់​ជាង​ 10ឆ្នាំទៅ​មុខ​ទៀត​”។

លោក​ គីម​ ហ៊ា​ង បាន​បន្ត​ទៀត​ថា​៖“នៅ​ថ្ងៃ​អនាគត​ អាច​ថា​ ចាប់ពី​ប្រមាណ​ 20ឆ្នាំ​ឡើង​ទៅ​ តម្លៃ​ផ្ទះ​ទាំងនេះ​អាច​នឹង​ដល់កម្រិត​របស់​វា​ ឬអាច​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​ទៅវិញ​នៅពេល​ដែល​តម្រូវការ​មានការ​ធ្លាក់ចុះ​”។

លោក​បន្ត​ទៀត​ថា​ ការ​ធ្លាក់ចុះ​នូវ​តម្រូវការ​ ក៏​ព្រោះតែ​នៅ​ថ្ងៃ​អនាគត​ខណៈ​ដែល​ប្រទេស​កាន់តែ​អភិវឌ្ឍ​ឡើង​ វិស័យ​សំណង់​មានការ​រីកចម្រើន​ អាជីវកម្ម​មួយចំនួន​ ឮនឹង​ផ្លាស់ប្ដូរ​ទៅ​លក់​នៅក្នុង​ផ្សារ​ទំនើប​ ឬមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ហើយ​បណ្តា​ក្រុម​ហ៊ុន​ស្ដ​ង់​ដា​មួយចំនួន​ធំ​ ត្រូវ​ផ្លាស់ប្ដូរ​ទៅកាន់​អគារ​ពាណិជ្ជកម្ម​ផង​ដែរ​ ហើយ​ការរស់នៅ​ក៏​នឹង​ត្រូវ​ប្ដូរ​ទៅ​ក្នុង​បុរី​ អគារ​អា​ផា​តមិន​ ឬខុន​ដូ​ជាដើម​។

ដូច្នេះ​វា​ត្រូវតែ​មានការ​វិវឌ្ឍ​ វា​មិន​នៅតែ​មាន​ទម្រង់​បែប​ដដែល​ៗនោះ​ទេ​ ព្រោះ​នៅក្នុង​គម្រោង​នី​មួយ​ៗតែង​មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន​ និង​ភាព​ប្លែក​ថ្មី​ ដូចជា​ការ​អភិវឌ្ឍ​លំនៅឋាន​ ឬខុន​ដូ​ដែរ​។ យើង​មិន​អាច​ប្រើប្រាស់​ការរចនា​ម៉ូដ​បែប​ដដែល​ៗ សម្រាប់​គម្រោង​បន្តបន្ទាប់​នោះ​ទេ​ ត្រូវ​ចេះ​ច្នៃ​គំនិត​ថ្មី​ៗបន្ថែម​ទៀត​ សម្រាប់​គម្រោ​ងក្រោយ​ៗ បើ​ចង់​លក់ដាច់​ ឬបំពេញ​តម្រូវការ​ទាន់សម័យ​កាល​ ព្រោះ​សង្គម​កាន់តែ​មានការ​វិវឌ្ឍ​ ការរស់នៅ​ក៏​កាន់តែ​ស៊ី​-វិល័​យទៅតាម​នោះ​ដែរ​។

លោ​កគីម​ ហ៊ា​ង បាន​បញ្ជាក់​ទៀត​ថា​៖ “ដូច្នេះ​អ្នករក​ស៊ី​អចលនទ្រព្យ​ គួរតែ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ដោយ​ត្រូវ​មើល​គំរូ​តាម​ ទូរស័ព្ទ​ម៉ាក​ NOKIA​។ ពីមុន​NOKIA​ ខ្លាំង​ តែ​បច្ចុប្បន្ន​ NOKAI​ បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ដោយសារ​មូលហេតុ​អី​? គឺ​ដោយសារតែ​ការ​វិវឌ្ឍ​ វា​ទៅមុខ​ តែ​គាត់​នៅតែ​រក្សា​បែបបទ​ដដែល​”។

ជាក់ស្តែង​ ក្រុមហ៊ុន​សំ​ណង់​ធំៗ​នៅ​កម្ពុជា​យើង​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ ពួកគេ​តែង​បង្កើត​នូវ​គំនិត​រចនា​ប្លង់​ប្លែក​ៗទាន់សម័យ​កាល​សម្រាប់​គម្រោង​សំ​ណង់​ថ្មី​ៗរបស់​គេ​ ហើយ​ការបង្កើត​បាន​នូវ​ផលិតផល​ថ្មី​នៃ​វិស័យ​អចលនទ្រព្យ​នេះ​ គឺ​អាស្រ័យ​ដោយ​ភាព​ជោគជ័យ​នៃ​ប្រទេសជិតខាង​ដែល​ដើរ​លឿន​ជាង​យើង​ និង​និន្នាការ​វិវឌ្ឍន៍​នៃ​ការ​ចង់បាន​របស់​សង្គម​យើង​ផ្ទាល់​ ទើប​ការបង្កើត​នូវ​គំ​និ​តថ្មី​ៗនេះ​ មិន​បរាជ័យ​។

ជាទូទៅ​ក្រុម​ហ៊ុន​ធំៗ​តែងតែ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ ជាពិសេស​ស្រាវជ្រាវ​ រុករក​នូវ​ការបង្កើត​គំ​និ​តថ្មី​ៗ ប្លែក​ៗជាប្រចាំ​ ដើម្បី​ប្រកួតប្រជែង​ផង​ និង​បង្កើត​ផលិត​ផល​ថ្មី​ៗផង​ជាបន្តបន្ទាប់​។ ដូច្នេះហើយ​បាន​ជា​គម្រោង​ក្រុមហ៊ុន​សំ​ណង់​ធំៗ​ តែង​មានការ​ច្នៃ​ម៉ូដ​ផ្សេង​ៗ ទៅតាម​គម្រោង​នី​មួយ​ៗ ហើយ​មានការ​ទាក់ទាញ​ខ្លាំង​ពីសំណាក់​អតិថិជន​។

លោ​កគីម​ ហ៊ា​ង ក៏បាន​លើកឡើង​ បែប​ប្រៀបធៀប​ថា​៖“ចំពោះ​អ្នក​អចលនទ្រព្យ​មួយចំនួន​ដែល​មាន​សព្វថ្ងៃ​អាច​ចែក​ជា​ 4កម្រិត​។ ទី1​-គឺ​បែប​អ្នកលក់​ចាប់ហួយ​ មានន័យថា​ មនុស្សម្នាក់​ ទៅ​ 5នាក់​បម្រើសេវា​កម្ម​ទិញ​ លក់​-ជួល​ដីធ្លី​ ផ្ទះសំបែង​ វីឡា​ គួ​កជេ​ 25ខេត្ត​ក្រុង​។

ទី2​-គឺ​បែប​អ្នកលក់​បាយ​ស្រូប​ គឺ​មាន​ជា​ភាគហ៊ុន​ក្នុងចំណោម​មនុស្ស3​-4នាក់​ ដាក់​ស្លាក​លក់​អចលនទ្រព្យ​ តែ​អត់មាន​អាជ្ញាប័ណ្ណ​អចលនទ្រព្យ​ទេ​។ ទី3​-គឺ​បែប​ម្ចាស់​ភោជនីយដ្ឋាន​ នេះ​គឹ​សំដៅលើ​អ្នកមាន​ក្រុមហ៊ុន​ មាន​អាជ្ញាប័ណ្ណ​មួ​យកុំប្លេ​ គាត់​ជា​ម្ចាស់​ក្រុមហ៊ុន​ មានកូន​ប្រពន្ធ​ស្គាល់​គាត់​ តែបើ​ចេញ​ហួស​ដី10គីឡូម៉ែត្រ​នឹង​មិន​មាន​អ្នក​ស្គាល់​ឡើយ​។ នេះ​គឺ​លក្ខណៈ​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​តែ​ប៉ុន្មាន​នាក់​ ដែល​មាន​ម្ចាស់​ជា​ស្ថាបនិក​ តែបើ​គាត់​ជាប់រវល់​ 3ខែ​ ក្រុមហ៊ុន​គាត់​ត្រូវ​បិទទ្វារ​ហើយ​។ ទី4​-គឺ​បែប​កម្រិ​តហ្វ្រែ៊ន​ឆាយ​ គឺជា​កម្រិត​បច្ចុប្បន្ន​ដែល​នៅ​ភូមិ​ណា​ ស្រុក​ណា​ ខេត្ត​ណា​ ប្រទេស​ណា​ក៏​គេ​មាន​ដែរ​ គឺ​គេ​ប្រើ​ ប្រព័ន្ធ​ SYSTEM​ ។ គេ​គិត​តាម​ប្រព័ន្ធ​ម៉ាស៊ីន​ ដែល​បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​ទំនើប​ណាស់​។ យើង​មើលទៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ចិន​ វៀតណាម​ សុទ្ធតែ​ធ្វើ​ទូរស័ព្ទ​បាន​ទាំងអស់​ តែ​សួរ​ថា​ពលរដ្ឋ​ប្រើ​ទូរស័ព្ទ​អី​? គឺ​ប្រើ​ iPhone​ គឺ​បច្ចេកវិទ្យា​អាមេរិក​”។

លោក​ គីម​ ហ៊ា​ង ក៏បាន​បញ្ជាក់​ថា​៖ “ពិភពលោក​សព្វថ្ងៃ​ផ្លាស់​ប្តូរ​ហើយ​សម្រាប់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ សូម្បីតែ​ម្ចាស់​អាម៉ាហ្សូន​ ដែល​អាច​ដំណើ​ការ​ទៅ​បាន​ល្អ​ បច្ចុប្បន្ន​ក៏ដោយសារតែ​ការប្រើ​ SYSTEM​ ដែរ​ ដូច្នេះ​បច្ចុប្បន្ន​គឺ​ត្រូវតែ​វិវឌ្ឍ​ទៅ​រក​ SYSTEM​ យើង​មិន​អាច​ធ្វើ​ដូច​កាលពី​ 10​-20ឆ្នាំមុន​បានទេ​ ពោល​គឺ​យើង​មិន​ត្រូវ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ពីដើម​មក​ពេក​ទេ​ ព្រោះ​យើង​មាន​ NOKIA​ ជា​គំរូ​ស្រាប់​”៕

Advertisement