​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ជិត​ ​20ម៉ឺន​តោន​

​ទោះបីជា​មានការ​ធ្លាក់ចុះ​នៃ​តម្លៃ​ ​និង​ឧបសគ្គ​មួយចំនួន​បាន​កើតឡើង​ក្នុង​វិស័យ​ជ័រកៅស៊ូ​យ៉ាងណាក៏ដោយ​ ​តែ​ផលិតកម្ម​ជ័រកៅស៊ូ​កម្ពុជា​ក៏​នៅតែ​បន្តដំណើរ​ទៅមុខ​ ​និង​មាន​កំណើន​បន្តិចបន្តួច​ផង​ដែរ​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងមក​។​

​ ​យោង​តាម​របាយការណ៍​ ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​បញ្ជាក់​ថា​ ​ក្នុងរយៈពេល​ ​10ខែ​ ​ឆ្នាំ2019​ ​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន​ ​199,975តោន​ ​កើនឡើង​ ​24​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ​ដោយ​ទទួល​បាន​ចំណូល​ប្រមាណ​ជាង266លាន​ដុល្លារ​អាមេរិក​។​

​ ​របាយការណ៍​បាន​បញ្ជាក់​ថា​ ​តម្លៃ​ជាមធ្យម​របស់​ជ័រកៅស៊ូ​ក្នុង10ខែ​ ​ឆ្នាំ2019​ ​នេះ​ ​មានតម្លៃ1,332ដុល្លារ​ក្នុង​ ​1តោន​ ​ធ្លាក់ចុះ2​%​។​ ​ដូច្នេះ​បើ​គិតជា​ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​ ​10ខែ​នេះ​ ​មាន​ចំនួន​ប្រមាណ​ជា​ ​266,366,700ដុល្លារ​អាមេរិក​។​

​ ​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ​ ​ក្នុង​ខែតុលា​ ​មាន​ចំនួន​ប្រមាណ​ជាជាង​ ​26,904តោន​ ​ខណៈ​តម្លៃ​ជ័រកៅស៊ូ​ ​ជាមធ្យម​ក្នុង​ខែតុលា​នេះ​មានតម្លៃ​ ​1,308ដុល្លារ​ក្នុង​ ​1តោន​ ​បាន​កើនឡើង​ ​0.41​%​ ​បើ​ធៀប​និង​ខែ​កន្លងមក​។​

​ ​សូម​បញ្ជាក់​ថា​ ​សមាគម​អ្នក​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​ ​ធ្លាប់​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​វិស័យ​កៅស៊ូ​របស់​កម្ពុជា​ ​(​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ ​និង​រោងចក្រ​កែច្នៃ​កៅស៊ូ​)​ ​ក៏​ព្រោះតែ​ពិបាក​បន្តដំណើរ​ទៅមុខ​ទៀត​បាន​ ​និង​ស្នើសុំ​ឱ្យ​មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​។​

​ ​ដោយហេតុថា​ ​ដើម្បី​ឱ្យ​វិស័យ​នេះ​មានលទ្ធភាព​រស់​បាន​សមាគម​ ​សូម​ស្នើ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ធំៗ​ចំនួន​ ​4​ ​គឺ​៖​1​-​ស្នើសុំ​ព្យួរ​អាករ​នាំចេញ​ ​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន​ ​(​តម្លៃ​លក់​ជ័រកៅស៊ូ​ពី​ ​1,000​ ​ដល់​ ​2,000ដុល្លារ​ ​កំណត់​ឱ្យ​បង់​ ​50ដុល្លារ​ក្នុង​ ​1តោន​)​។​ ​ទី2​-​ ​ស្នើសុំ​រួច​ពន្ធ​កាត់​ទុក​ ​ឬ​ពន្ធ​ផ្សេង​ៗ​លើ​ការជួល​កម្មករ​ម៉ៅការ​។​ ​3​-​ស្នើសុំ​ឱ្យ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ចុះ​បិទ​បញ្ជី​ ​1ឆ្នាំ​ម្តង​ ​និង4​-​សុំ​ឱ្យ​ជួយ​ពង្រឹង​ការទប់ស្កាត់​ការ​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ជ័រកៅស៊ូ​ ​ដែល​មិនទាន់​កែច្នៃ​។​

​ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​ ​លោក​ ​ម៉ែ​ន​ ​សុ​ភ័ក្​រ​ ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​ ​បច្ចុប្បន្ន​តម្លៃ​ជ័រកៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ចុះថ្លៃ​ខ្លាំង​ ​មក​នៅ​ត្រឹមតែ​ជាង1,300ដុល្លារ​ក្នុង​ ​1តោន​ ​ខណៈ​ថ្លៃដើម​នៃ​ការ​ដាំដុះ​ ​និង​ការកែច្នៃ​កៅស៊ូ​ក្រែប​កម្ពុជា​ ​(​CSR​)​ ​ត្រូវ​ចំណាយ​រហូតដល់​ជិត​ ​1,600ដុល្លារ​ក្នុង​ ​1តោន​ ​ដូច្នេះ​ធ្វើ​ឱ្យ​អ្នករក​ស៊ីលើ​ការ​ដាំដុះ​ ​និង​កែច្នៃ​កៅស៊ូ​នាំចេញ​ ​មិន​ទទួល​បានផល​ចំណេញ​ឡើយ​ ​តែ​កន្លងមក​ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​រួចមក​ហើយ​ ​ក៏ដូចជា​ដើម្បី​មុខមាត់​ក្រុមហ៊ុន​ ​ជាពិសេស​ដើម្បី​បន្ត​លើកស្ទួយ​វិ​ស័យ​កសិ​ឧស្សាហកម្ម​របស់​ជាតិ​ ​អ្នក​វិនិយោគ​នៅតែ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ខាតបង់​។​

​ ​ប្រធាន​សមាគម​រូប​នេះ​បាន​បញ្ជាក់​ថា​៖​«​បន្ថែម​លើ​ការ​លំបាក​ពី​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​កៅស៊ូ​ ​លើ​ទីផ្សារ​អន្តរជាតិ​ ​ការ​រត់ពន្ធ​ជ័រកៅស៊ូ​ដែល​មិនទាន់​កែច្នៃ​ពីសំណាក់​ឈ្មួញ​កណ្តាល​ ​បាន​ចូលរួម​ចំណែក​រុញច្រាន​ឱ្យ​វិស័យ​កៅស៊ូ​កម្ពុជា​ ​ប្រឈម​នូវ​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​»​។​

​ ​សូម​បញ្ជាក់​ថា​ ​រយៈពេល​ពេញ​ ​1ឆ្នាំ​ ​2018​ ​កន្លងទៅ​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ ​21ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជិត​ ​300លាន​ដុល្លារ​អាមេរិក​ ​ដោយ​ជ័រកៅស៊ូ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​មួយចំនួន​ ​រួមមាន​ប្រទេស​ចិន​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​៕​




Advertisement