អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញថ្មី​ ​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ2023​

​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​(​OCIC​)​ ​បាន​បញ្ជាក់​អំពី​ដំណើរការ​នៃ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ​ដែល​ស្ថិតនៅ​លើទឹក​ដី​ខេត្តកណ្តាល​ ​និង​ខេត្តតាកែវ​ថា​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​នេះ​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ2023​ ​ខាងមុខ​។​ ​

​ ​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​បែបនេះ​នៅក្នុង​ពិធី​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​លើក​ទី8​ ​របស់​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​និង​ពិធីសម្ពោធ​បើក​ការ​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្ដរ​ជាតិ​ ​ឆ្នាំ2019​ ​កាលពី​ព្រឹក​ថ្ងៃទី5​ ​ខែធ្នូ​ ​ឆ្នាំ2019​។​

​ ​អ្នកឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖​«​ទាក់ទង​នឹង​ដំណើរការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ថា​ ​មានការ​វិវឌ្ឍ​ដល់ណា​ហើយ​នោះ​ ​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​ឥឡូវ​យើង​កំពុង​បុក​គ្រឹះ​សំ​ខាន់​ៗ​ ​ជាការល្អ​ ​យើង​មិនសូវ​មាន​ឧបសគ្គ​ប៉ុន្មាន​ពី​ប្រជាជន​ជា​ម្ចាស់ដី​ ​ហើយ​ខ្ញុំ​ជឿ​ថា​ ​បើសិនជា​យើង​ពុំសូវ​មាន​ឧបសគ្គ​ខាង​ប្រមូល​ដីធ្លី​ទេ​ ​គឺ​យើង​នឹងអាច​រួច​នៅ2023​»​។​
​ ​សូម​រំឭក​ថា​ ​គ​ម្រោ​ង​ព្រលា​នយន្​ត​ហោះ​ភ្នំពេញថ្មី​នេះ​ ​ត្រូវ​បាន​ប្រកាស​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ​លី​ ​ខឺ​ឈាង​ ​មក​កម្ពុជា​កាលពី​ខែមករា​ ​ឆ្នាំ2018​។​ ​ពេលនោះ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ​ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុនOCIC​ ​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​និង​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​។​

​ ​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​ព្រលា​នយន្​ត​ហោះ​ថ្មីនេះ​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ ​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ​2,600ហិ​ក​តា​ ​ដែល​ជា​ដី​ស្ថិតនៅ​ក្នុង​ក្រុង​តាខ្មៅ​ ​និង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្តកណ្តាល​ ​ហើយ​អាច​ប៉ះ​ដល់​តំបន់​មួយចំនួន​ក្នុង​ស្រុក​បាទី​ ​ខេត្តតាកែវ​ផង​ដែរ​។​

​ ​ដើម្បី​សាង​សង់​ព្រលា​នយន្​ត​ហោះ​ថ្មីនេះ​ ​រាជរដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​ ​OCIC​ ​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ត្រូវ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ ​ដែល​មានឈ្មោះ​ថា​ ​«​ក្រុមហ៊ុន​ ​ខេម​បូ​ឌា​ ​អ៊ែរ​ផត​ ​អ៊ិ​នវេ​សមិន​ ​(​Cambodia​ ​Airport​ ​Investment​)​»​ ​ដែល​រាជរដ្ឋាភិបាល​កាន់កាប់​ភាគហ៊ុន​ ​10​%​ ​និង​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​កាន់កាប់​ភាគហ៊ុន​ ​90​%​ ​ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន​ ​1,500លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ទឹកប្រាក់​ ​1,100លាន​ដុល្លារ​ ​ជា​កម្ចី​ពី​ធនាគារ​បរទេស​ ​និង​ ​280លាន​ដុល្លារ​ជា​របស់​ក្រុម​ ​OCIC​ ​និង​ ​280លាន​ដុល្លារ​ទៀត​ ​ជាដើម​ទុន​ចុះបញ្ជី​។​

​ ​ព្រលា​នយន្​ត​ហោះ​ភ្នំពេញថ្មី​នេះ​ ​ក្រុមហ៊ុន​វិនិយោគ​មាន​មហិច្ឆតា​អភិវឌ្ឍន៍​ជា​ព្រលា​នយន្​ត​ហោះ​ធំ​ ​និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី​ ​និង​ទំនើប​ជាង​ព្រលា​នយន្​ត​ហោះ​សុវណ្ណភូមិ​ ​របស់​ថៃ​ ​និង​ព្រលា​នយន្​ត​ហោះ​របស់​ប្រទេស​សិង្ហបុរី​ទៀតផង​។​

​ ​សូម​បញ្ជាក់​ថា​ ​ព្រលា​នយន្​ត​ហោះ​ភ្នំពេញថ្មី​ជា​ប្រភេទ​ ​4F​ ​គឺ​ប្រភេទ​ព្រលា​នយន្​ត​ហោះ​ធំ​ ​ដែល​អាច​នឹង​ស្រូប​យក​ ​និង​ទទួល​បានការ​ហោះហើរ​ពី​ប្រទេស​ឆ្ងាយ​ៗ​ ​ឆ្លង​ទ្វីប​ដែល​អាច​ឱ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស​ ​រហូតដល់​ ​Airbus​ ​A380​-​800​ ​និង​យន្តហោះ​ ​Boeing​ ​747​-​800​ ​ក៏អាច​ចុះចត​បាន​ដែរ​៕​

Advertisement