សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បញ្ចេញ​ថវិកា​ចំនួន​ ​50លាន​ដុល្លារ​ ​ជួយ​បញ្ហា​ស្រូវ​អង្ករ​

​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន​ ​ប្រជាកសិករ​ ​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​អ្នក​ប្រមូល​ទិញ​ស្រូវ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​បញ្ចេញ​ថវិកា​បន្ថែមចំនួន​ ​50លាន​ដុល្លារ​ ​និង​បាន​ប្រែក្លាយ​ ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​»​ ​ទៅជា​ ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​និង​កសិកម្ម​»​ ​សម្រាប់​បម្រើ​វិស័យ​កសិកម្ម​។​ ​ជាពិសេស​ ​គឺ​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​តម្លៃ​ ​និង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ ​ហើយ​ស្តុក​ទុក​កិន​កែច្នៃ​ ​និង​នាំចេញ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​»​ ​កាលពី​ថ្ងៃទី5​ ​ខែធ្នូ​ ​ឆ្នាំ2019នេះ​។​

​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នឹង​មាន​ចំណាត់ថ្នាក់​ ​ជា​ធនាគារពាណិជ្ជ​ ​ហើយ​ទុន​នេះ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បាន​ ​ចាប់ពី​ថ្ងៃទី9​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នេះ​តទៅ​។​

​ជាមួយគ្នា​នេះ​ ​ក្រុមការងារ​ក្នុង​ក្របខ័ណ្ឌ​ ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដើម្បី​តាមដាន​ ​និង​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​ ​បាន​ធ្វើការ​ប្រជុំ​ជា​លក្ខណៈ​អន្តរក្រសួង​ ​ដើម្បី​ដោះ​ ​ស្រាយ​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​ ​កាលពី​ថ្ងៃទី6​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​រួចហើយ​។​
​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​»​ ​សូម​ប្រកាស​ជូន​ ​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​អ្នក​ប្រមូល​ទិញ​ស្រូវ​ ​សូម​បន្ត​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមស្រប​ ​សម្រាប់​ស្តុក​ទុក​ធ្វើជា​វត្ថុ​ធានា​បំណុល​ ​ដើម្បី​ទទួល​បាន​ឥណទាន​ស្របតាម​លក្ខខណ្ឌ​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​៕​



Advertisement