Cam-Paint ជប់លៀង​បុគ្គលិក​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

មុន​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចូលមក​ដល់ ក្រុមហ៊ុន Cam-Paint ថ្នាំ​ពណ៌​ជាតិ​បានរៀបចំ​ពិធីជប់លៀង​ជូន​បុគ្គលិក​របស់ខ្លួន ដោយមាន​តុបតែង​រោង​ពិធី​តាមរបៀប​ប្រពៃណី​ខ្មែរ​បុរាណពិតៗ ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​ពួកគេ​ដែល​បាន​ខិតខំ​បំពេញការងារ​ជូន​ក្រុមហ៊ុន​កន្លងមក។

លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cam-Paint ថ្នាំ​ពណ៌​ជាតិ មានប្រសាសន៍ថា នេះ​ជា​លើក​ទី13 ហើយ​ដែល​ក្រុមហ៊ុន​បាន​ប្រារព្ធ​ពិធីជប់លៀង​ជូន​បុគ្គលិក ដើម្បីឱ្យ​ពួកគាត់​បានទទួល​ទាន​អាហារ​សាមគ្គី សប្បាយរីករាយ​ជាមួយគ្នា​ក្នុងឱកាស​ចូលឆ្នាំថ្មី​ចូលមក​ដល់។

លោក​ប្រាប់ថា នេះ​មិនមែនជា​ការលើកទឹកចិត្ត​បុគ្គលិក​នោះទេ ដោយ​ក្រុមហ៊ុន​បានផ្តល់​ប្រាក់​លើកទឹកចិត្ត និង​ផ្តល់រ​ង្វាន់​ការងារ​ទៅតាម​ផ្នែកនីមួយៗរួចហើយ ការរៀបចំ​ពិធីជប់លៀង​នេះ​គឺ​គ្រាន់តែ​ឱ្យ​ពួកគេ​បាន​ជួបជុំគ្នា ទទួលទាន​អាហារ​សាមគ្គី​ជាមួយគ្នា រាំច្រៀង​លេង​សប្បាយ​ជាមួយគ្នា និង​ចាប់​រង្វាន់​យក​កាដូរ​អនុស្សាវរីយ​ជាមួយគ្នា​ប៉ុណ្ណោះ។

គួរ​បញ្ជាក់ថា​ក្នុងចំណោម​បុគ្គលិក​ចំនួន180នាក់ ក្រុមហ៊ុន​បានផ្តល់​រង្វាន់គ្រប់ៗគ្នា​មិន​ខ្វះ​ម្នាក់​នោះឡើយ គ្រាន់តែ​រង្វាន់​តិច ឬ​ច្រើន​ប៉ុណ្ណោះ៕

Advertisement