រដ្ឋបាល​រាជធានី​ ​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​2កន្លែង​ ​នៅ​ផ្សារដើមគរ​ ​និង​សន្ធរ​ម៉ុ​ក​ ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ ​ចំនួន​ ​2កន្លែងនៅ​ ​ត្រង់​ទីតាំង​ ​ផ្សារដើមគរ​ ​និង​មុខ​សា​សាប​ឋ​មសិ​ក្សា​សន្ធរ​ម៉ុ​ក​ ​កាលពី​ព្រឹក​ថ្ងៃទី28​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ដោយ​គ្រោង​ស្ថាបនា​ឱ្យ​រួចរាល់​នៅ​ពាក់កណ្តាល​ឆ្នាំ2020ខាងមុខ​ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ ​ក្នុង​ការ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ ​និង​មិន​មានការ​ប្រឈម​គ្រោះថ្នាក់​ណាមួយ​កើតឡើង​។​ ​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​នាំ​ឱ្យ​រដ្ឋបាល​សាលា​រាជធានី​សម្រេច​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​2កន្លែង​នេះ​ ​គឺ​ដើម្បី​ជួយ​សម្រួល​ ​រំដោះ​ចរាចរណ៍​ ​និង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​សិស្សានុសិស្ស​ខណៈ​តំបន់​ទំាង​ ​2នេះ​ ​មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ថ្មើរជើង​កាត់​ផ្លូវ​ដោយសារតែ​ប្រឈម​នឹង​ចរាចរណ៍​មមាញឹក​។​

​ ​ឯកឧត្ដម​អភិបាលក្រុង​ ​ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ ​នៅ​តំបន់​ទំាង​ ​2កន្លែង​នេះ​ ​ត្រូវ​ធ្វើ​ឱ្យ​រួចរាល់​ទាន់​តាម​ផែនការ​ ​ក្នុងរយៈពេល​ ​6ខែ​ទៀត​ ​ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ​2020​ ​ខាងមុខនេះ​ ​។​ ​

​បើ​យោង​តាម​ ​មន្រ្ដី​ជំនាញ​បច្ចេកទេស​បានឱ្យ​ដឹង​ថា​ ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ ​នៅ​តំបន់​មុខ​ផ្សារដើមគរ​ ​គឺ​ឆ្លងកាត់​លើ​មហា​វិ​ថី​គីម​ ​អ៊ី​ល​សុង​ ​ខណៈ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរ​ម៉ុ​ក​វិញ​ ​គឺ​ស្ថិតនៅ​លើ​ចំណុច​ផ្លូវ​ប្រស​ព្វ​ទំាង​ ​4ទិស​តែម្តង​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ​ដោយ​សុវត្ថិភាព​។​ ​

​សូម​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ ​រាជធានី​ភ្នំពេញ​ ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​3កន្លែង​ ​ហើយ​ ​គឺ​នៅ​តំបន់​ជម្ពូ​វន្ត​ ​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​មាន​ចំនួន​ ​2កន្លែង​ ​និង​នៅ​តំបន់​ភ្លើងស្តុប​ ​នាងគង្ហីង​ ​មាន​ចំនួន​ ​1កន្លែង​។​ ​ទន្ទឹម​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​ផ្លូវ​ ​ថ្មើរជើង​នេះ​ឱ្យ​បាន​ច្រើន​កន្លែង​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតបទៅនឹង​ប្រទេសជាតិ​ដែល​កំពុង​មានការ​អភិវឌ្ឍ​៕​


Advertisement