ជប៉ុន​ផ្តល់​ជំនួយ​ ​4.6លាន​ដុល្លារ​ ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​

​ស្រប​ទៅតាម​គម្រោង​ដោយ​ពុំ​មាន​អ្វី​កែប្រែ​ ​ឯកឧត្តម​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​កម្ពុជា​ ​និង​ឯកឧត្តម​ ​ហូរី​ណូ​អូ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​Horinouchi​ ​Hidehisa​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​500លាន​យ៉េន​ ​ស្មើនឹង​ ​4.6លាន​ដុល្លារ​ ​នៅក្នុង​ពិធី​មួយ​នៅ​ថ្ងៃទី17​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​។​

​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ ​ជំនួយឥតសំណង​ជា​ទឹកប្រាក់​ ​4.6​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​គ្រោង​នឹង​ផ្តល់​ដល់​ប្រទេស​កម្ពុជា​នេះ​ ​គឺ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖​«​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ជួយ​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សេដ្ឋកិច្ច​ ​និង​សុខុមាលភាព​សង្គម​ ​ក៏ដូចជា​ការ​បង្កើន​ការ​តភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​»​។​

​សូម​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​សារពើពន្ធ​ជប៉ុន2018ដែល​គិត​ចាប់​ចាប់ពី​ខែមេសា​ ​2018​ ​ដល់​មីនា​ ​2019​ ​សរុប​មក​កម្ពុជា​ ​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ឯក​សា​រសី្​ត​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ ​ជប៉ុន​ដែល​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សរុប​មាន​ចំនួន​ ​14,997លាន​យ៉េន​ ​គិតជា​ដុល្លារ​អាមេរិក​ ​ប្រមាណ​ជា​ ​134.38លាន​។​ ​ក្នុង​នោះ​ជំនួយឥតសំណង​ប្រមាណ​ជា​ ​19.42លាន​ដុល្លារ​អាមេរិក​ ​ឥណទាន​សម្បទាន​ប្រមាណ​ជា​ ​114.96លាន​ដុល្លារ​អាមេរិក​៕​

Advertisement