កំពូលមហាសេដ្ឋីលោក Jeff Bezos សន្យាចាយ 2ពាន់លានដុល្លារជួយអ្នកគ្មានផ្ទះសំបែង

កំពូលមហាសេដ្ឋីដែលមានលុយច្រើនជាងគេនៅក្នុងពិភពលោក Jeff Bezos បានប្ដេជ្ញាថា លោកនឹងចំណាយ​ថវិកា​ប្រមាណ 2ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់គ្រួសារដែលគ្មានផ្ទះសំបែង និងសាលាបឋមសិក្សាដែលមាន​ចំណូលទាប។

នេះគ្រាន់តែជាទឹកចិត្តមនុស្សធម៌តិចតូចប៉ុណ្ណោះសម្រាប់កំពូលមហាសេដ្ឋី Amazon.com រូបនេះព្រោះកាលពីឆ្នាំមុនលោក​បានប្រកាសនៅលើបណ្ដាញសង្គម Twitter ថា លោកនឹង​ចំណាយធនធានដែលលោកមានជួយដល់​វិស័យអប់រំជាពិសេសគឺសម្រាប់អ្នកដែលគ្មាននលទ្ធផលភាពសិក្សាព្រោះលោកយល់ឃើញថា មានតែការសិក្សាទេ ទើបជួយ​អភិវឌ្ឍពិភពលោកឱ្យរីកចម្រើនបាន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក Jeff Bezos ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes​ ចុះផ្សាយថា លោក​មាន​ទ្រព្យសម្បត្តិ 163ពាន់លានដុល្លារ និងជាកំពូលអ្នកមានលុយច្រើនជាងគេលើលោកដោយបាន​ច្រានលោក Bill Gates ឱ្យធ្លាក់ពីកំពូលតំណែងមហាសេដ្ឋីលេខ1 មកនៅត្រឹមលេខ2 វិញ៕

Advertisement