នាយករដ្ឋមន្ត្រី​គ្រោង​ចែក​សៀវភៅ​រាប់ម៉ឺន​ក្បាល​នៅ​ថ្ងៃ​ពិព័រណ៍​សៀវភៅ

នៅ​ថ្ងៃ​ពិព័រណ៍​សៀវភៅ​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គ្រោង​នឹង​ចែក​សៀវភៅ​រាប់ម៉ឺន​ក្បាល​ដល់​ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត​អាន​សៀវភៅ។

សៀវភៅ​ដែល​នឹង​ចែកជូន​នោះ​មាន 3ចំណងជើង គឺ​សៀវភៅ​ស្រី​ហិ​តោ​បទេស សៀវភៅ​ក្រម​ង៉ុ​យ និង​សៀវភៅ​អ៊ូ​ចុង។ សៀវភៅ​ទាំងអស់នេះ​សុទ្ធតែ​បង្កប់​ដោយ​ទស្សន​អប់រំ​ខ្ពស់ និង​មានតម្លៃ​អប់រំ​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា។

ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ​ធ្វើឡើង​នៅ​ថ្ងៃទី7 ដល់​ថ្ងៃទី9 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះ ក្រោម​ប្រធានបទ «សៀវភៅ​រស់ ចំណេះ​រីក» នៅ​ទីតាំង​បណ្ណាល័យ​ជាតិ។ ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ក៏មាន​ការចូលរួម​ពី​ស្តង់​លក់​សៀវភៅ និង​ការរៀបចំ​កម្មវិធីល្អៗជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ការអាន​នៅ​កម្ពុជា​ឱ្យ​កាន​តែមាន​សម្ទុះ​ខ្លាំង​ឡើង៕

Advertisement