ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ថា​អ្នកបើក​កង់​បី​ជាង90​% មិន​ស្គាល់​ច្បាប់​ហេតុនេះ3ខែក្រោយ​ត្រូវតែ​មាន​បណ្ណ​បើកបរ​

បច្ចុប្បន្ន​នេះ​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ និង​ការ​ចរាចរណ៍​យានយន្ត​នាំចូល​មក​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​រម៉ក​កង់​បី​ដឹក​ភ្ញៀវ​កាន់តែ​ច្រើន​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

កំណើន​នៃ​ចំនួន​កង់​បី​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​មួយចំនួន​មាន​ភាព​ងាយស្រួល​ក្នុង​ការជួល​សេវា​ធ្វើដំណើរ​តាមរយៈ​ការ​ហៅ​តាម​ និង​ជួល​ឱ្យ​ដឹក​ជញ្ចូន​ជាដើម​ តែ​វា​ក៏បាន​ផ្តល់​ក្តី​កង្វល់​ផង​ដែរ​ចំពោះ​បញ្ហា​ប្រឈម​ដែល​កើតឡើង​ដោយសារ​អ្នក​បើក​កង់​បី​មួយចំនួន​ធំមិន​ទាន់​គោរពច្បាប់​ចរាចរណ៍​បាន​ល្អ​នៅឡើយ​។ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​កង់​បី​រុល​គ្រប់​ច្រកល្ហក​ បើ​ទោះបីជា​ផ្លូវ​នោះ​ជា​គន្លង​ឡាន​ឬជា​គន្លង​ម៉ូតូ​ក៏ដោយ​។ ក្រៅពី​នេះ​វា​បាន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឃជាច្រើន​ករណី​ក្នុង​មួយ​ថ្ងៃ​ៗដោយសារតែ​ការ​បើកបរ​មិន​គោរព​ល្បឿន​ និង​អាទិភាព​ដែល​កំណត់ដោយច្បាប់​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​លបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក​នា​ព្រឹក​ថ្ងៃទី09​ ខែមេសា​ ឆ្នាំ2019​ នេះ​ថា​រម៉ក​កង់​បី​ប្រមាណ​ 98​% មិន​ស្គាល់​ច្បាប់​ព្រោះ​មិន​មាន​បណ្ណ​បើកបរ​។ ហេតុនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ទុក​ពេល​ឱ្យ3ខែ​ទៀត​សម្រាប់​ការ​ទៅរៀន​បើកបរ​ បើមិនដូច្នោះទេ​ រយៈពេល03ខែក្រោយ​ប្រសិនបើ​គ្មាន​បណ្ណ​បើកបរ​ទេ​ នឹង​ទទួលការ​ផាកពិន័យ​ជាក់ជា​មិនខាន​៕ ​

Advertisement