ក្រសួង​អប់រំ​បំភ្លឺ​រឿង​ព័ត៌មាន​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ក្រៅផ្លូវការ​

​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ថ្មី​ៗ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាម​ៗ​ដើម្បី​ថ្កោលទោស​ដល់​គណនី​ ​Facebookឈ្មោះ​ ​«​សេ​វា​ផ្សេង​ៗ​»​ ​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​ការ​ទទួល​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ ​និង​សញ្ញាបត្រ​គ្រប់​ផ្នែក​។​

​នៅក្នុង​សេចក្តី​ប្រកាស​នេះ​បាន​បញ្ចាក់​ថា​ ​ការ​បង្ហោះ​ព័ត៌មាន​បែបនេះ​ ​ជា​អំពើខុស​ច្បាប់​ដែល​បំពាន​ដល់​សេចក្តី​ថ្លៃថ្នូរ​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ការអនុវត្ត​កំណែទម្រង់​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ ​ជាពិសេស​ប៉ះពាល់​ដល់​ស្មារតី​ ​និង​ការ​ខិតខំ​រៀនសូត្រ​របស់​សិស្សានុសិស្ស​ ​និង​និស្សិត​កម្ពុជា​។​ ​

​ក្រសួង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ការស្វែងរក​ជន​ដែល​បង្ហោះ​ព័ត៌មាន​ខាងលើ​នេះ​ ​ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ ​និង​សូម​អំពាវនាវ​ដល់​សាធារណជន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​ឱ្យ​ចូលរួម​ទប់ស្កាត់​ការចែកចាយ​ព័ត៌មាន​នេះ​តាម​គ្រប់រូប​ភាព​ ​ព្រមទាំង​សហការ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ក្នុង​ការ​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខាងលើ​នេះ​៕​ ​

Advertisement