ជម្រើស​ល្អ​សម្រាប់​បេក្ខជន​ប្រឡង​បាក់ឌុប​!​ ​ក្រសួង​អប់រំ​បង្ហាញ​វីដេអូ​ជំនួយ​ស្មារ​តី​ខ្លី​ៗ​ងាយ​យល់​សម្រាប់​សិស្ស​ត្រៀមខ្លួន​

​ទន្ទឹម​នឹង​ការ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ចាប់ផ្តើម​បង្ហាញ​នូវ​ប្រភព​ចំណេះដឹង​សំ​ខាន់​ៗ​ជាច្រើន​តាម​គ្រប់​មធ្យោបាយ​ ​ទាំង​ក្នុង​បណ្តាញ​សង្គម​ ​បណ្តាញ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​និង​ជាឯក​សារ​បោះពុម្ព​ផ្សាយ​ជាដើម​។​ ​

​ការ​ធ្វើបែប​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ផ្លាស់​ប្តូរ​ពី​ទម្លាប់​នៃ​ការ​លួច​ចម្លង​ ​និង​ជួយ​សិស្ស​ដោយ​ការ​បន្ធូរបន្ថយ​ ​មក​ជា​ការជំរុញ​ឱ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ដោយ​សមត្ថភាព​ជាក់ស្តែង​ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។​ ​

​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បញ្ចេញ​វីដេអូ​អប់​រំ​ល្អ​ៗ​ជាច្រើន​ដែល​បង្ហាញ​ពី​សកម្មភាព​បង្រៀន​របស់​គ្រូ​ល្បី​ៗ​ ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ត្រៀមខ្លួន​ប្រឡង​បាក់ឌុប​។​ ​នៅក្នុង​វីដេអូ​ទាំងអស់​នោះ​ ​បាន​បង្ហាញ​ពី​ការ​សង្ខេប​មេរៀន​ ​និង​ឯកសារ​លម្អិត​មួយចំនួន​ ​អម​ជាមួយ​រូបភាព​ដែល​ធ្វើ​ឱ្យ​សិស្ស​ងាយ​យល់​ ​និង​ជា​ជំនួយស្មារតី​ផង​ដែរ​សម្រាប់​អ្នក​ដែល​មិនទាន់​ច្បាស់​ពី​មេរៀន​។​ ​ហេតុនេះ​សិស្សានុសិស្ស​ដែល​កំពុង​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​អាច​ចូល​ទៅ​ក្នុង​ទំព័រ​ ​Facebook​ ​ផ្លូវការ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដើម្បី​មើល​ពី​វីដេអូ​ដែល​បង្ហាញ​ពីមុខ​វិជ្ជា​សំ​ខាន់​ៗ​ទាំងនោះ​៕​ ​

Advertisement