បេក្ខជន​ប្រឡង​បាក់ឌុប​ ​គួរ​ចាប់ផ្តើម​ងាក​មក​ប្រឡង​សាកល្បង​តាមរយៈ​កម្មវិធី​របស់ក្រ​សួង​អប់រំ​ ​ដើម្បី​ហ្វឹកហាត់​ស្មារតី​

​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​នឹង​ចូល​មកដល់​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​បេក្ខជន​ទាំងអស់​ចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​រំឭក​មេរៀន​ ​និង​ជាពិសេស​គឺ​ដំណាក់កាល​នៃ​ការ​ប្រឡង​សាកល្បង​ដោយខ្លួនឯង​។​ ​

​កាលពី​សម័យមុន​ ​ការ​ប្រឡង​សាកល្បង​ ​ឬ​អនុវត្ត​នៅផ្ទះ​ដោយខ្លួនឯង​ ​បេក្ខជន​ភាគច្រើន​ត្រូវ​ទិញ​សៀវភៅ​កម្រង​វិញ្ញាសា​ដើម្បី​យក​មក​សាកល្បង​អនុវត្ត​ផ្ទាល់​ ​និង​បន្ទាប់មក​ទើប​បើក​មើល​ចម្លើយ​នៅ​ផ្នែក​ម្ខាងទៀត​នៃ​សៀវភៅ​ ​តែ​បច្ចុប្បន្ន​នេះ​ ​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បង្កើត​គេហទំព័រ​មួយ​ដើម្បី​ជួយ​ដល់​សិស្ស​ឱ្យធ្វើ​តេ​ស្ត​សមត្ថភាព​បាន​ដោយ​ឥតគិតថ្លៃ​។​ ​

​ដើម្បី​ចូល​ទៅ​ធ្វើតេស្ត​សមត្ថភាព​របស់​ខ្លួន​ ​សិស្ស​ត្រូវ​ចូល​ទៅ​ក្នុង​តំណ​ភ្ជាប់​ ​http​:​/​/​bacii.moeys.gov.kh​ ​ដែល​គេហទំព័រ​នេះ​អាច​ផ្តល់​ឱ្យ​សិស្ស​ថ្នាក់​ទី12​ ​នូវ​ការ​វាស់​ស្ទង់​សមត្ថភាព​លើ​មុខវិជ្ជា​ ​គណិតវិទ្យា​ ​រូបវិទ្យា​ ​គីមីវិទ្យា​ ​និង​ប្រវត្តិវិទ្យា​។​ ​លក្ខណៈ​ពិសេស​របស់​គេហទំព័រ​ដែល​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ផ្តល់​ឱ្យ​នេះ​ ​គឺ​អាច​ដឹង​លទ្ធផល​ ​និង​ពិន្ទុ​ភ្លាម​ៗ​បន្ទាប់ពី​ធ្វើតេស្ត​រួច​៕​ ​

Advertisement