Xiaomi ងាកមកផលិតកុំព្យូទ័រសម្រាប់អ្នកលេងហ្គេម ចេញម្ដង 3ម៉ូដែលតែម្ដង

August 5, 2019​ ម៉ោង 3:50 pm

ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi ​ ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅប្រទេស​ចិន​ ក៏​ដូច​ជា​ល្បី​ល្បាញ​នៅ​លើ​ពិភពលោក​បច្ចុប្បន្នដែរនោះ ​បាន​ធ្វើការ​ប្រកាស​ចេញ​ផលិត​ផល​ថ្មី​មួយ​ទៀត​ដែល​ជា​កុំព្យូទ័រ​យួរដៃ​ដំបូង​បង្អស់​របស់​ខ្លួន។ កុំព្យូទ័រ​ជំនាន់​ទី​2 ​របស់ Xioami នេះ​មាន​ឈ្មោះ ​ចែក​ចេញ​ជា 3​ជម្រើស​សម្រាប់​ឱ្យជ្រើស​រើសប្រើ។

1 – Mi Gaming Laptop 2019 មាន​ចំនួន Ports និង​ទំហំ​អេក្រង់ 15.6អ៊ិញ ​បន្សល់​ផ្ទៃ​គែម​នៅ​សងខាងប៉ុន​ជំនាន់​មុន​ដដែល ហើយល្បឿន​ដំណើរការ​អេក្រង់​ Refresh rate អាច​រត់​បាន​ដល់ 144Hz។

Mi Gaming Laptop 2019 ​ប្រើប្រាស់​នូវ​ Keyboard ភ្លើង​ដេញ LED-backlit ចំនួន 4ពណ៌​រត់​នៅលើ 3ប្រភេទ​ផ្សេង​គ្នា ជាមួយ​មុខងារ​ Gesture Control នៅ​លើ Touchpad ខណៈ​ថាមពល​ថ្ម​ទំហំ 55Whr កាន់​បាន​ 4.5ម៉ោង​សម្រាប់​ការ​ចាក់​វីដេអូ និង 4ម៉ោង​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ហ្គេម។

ចំពោះ​តម្លៃ Mi Gaming Laptop 2019 គឺចាប់ពី 1,080ដុល្លារ​សម្រាប់ Base model ខណៈ High-end model ​តម្លៃ 1,239ដុល្លារ និង Top model ​តម្លៃ 1,297ដុល្លារ។

ខាងក្រោម​នេះ​ជា​លក្ខណសម្បត្តិ​តាម​ប្រភេទ​ទាំង3 ៖

ម៉ូដែល​ទាប​ជាង​គេ​ (Base model)

  • អង្គ​គណនា: 9th Gen Intel Core i5-9300H (ល្បឿន4GHz, Turbo Boost 4.1GHz)
  • ក្រាហ្វិក​កាត: NVIDIA GeForce GTX 1660 Ti
  • RAM: 8GB DDR4 RAM (2666MHz)
  • អង្គ​ផ្ទុក: 512GB PCIe SSD
  • អេក្រង់: 144Hz High Refresh Rate Full HDម៉ូដែល​កណ្ដាល (High-end model)
  • អង្គ​គណនា: 9th Gen Intel Core i7-9750H (ល្បឿន6GHz, Turbo Boost 4.5GHz)
  • ក្រាហ្វិក​កាត: NVIDIA GeForce GTX 1660 Ti
  • RAM: 16GB (2 x 8GB)
  • DDR4 RAM (2666MHz)
  • អង្គ​ផ្ទុក:512GB PCIe SSD
  • អេក្រង់: 144Hz High Refresh Rate Full HD

ម៉ូដែល​ខ្ពស់​ជាងគេ(Top model)
– អង្គ​គណនា: 9th Gen Intel Core i7-9750H (ល្បឿន 2.6GHz, Turbo Boost 4.5GHz)

  • ក្រាហ្វិក​កាត: NVIDIA GeForce RTXTM 2060
  • RAM: 16GB(2 x 8GB) DDR4 RAM (2666MHz)
  • អង្គ​ផ្ទុក: 512GB PCIe SSD
  • អេក្រង់: 144Hz High Refresh Rate Full HD