អាណាព្យាបាល​សូមកុំ​ជឿ​ ​ឬ​ចាញ់បោក​មេខ្យល់​រឿង​បែក​វិញ្ញា​សា ​ព្រោះ​ឆ្នាំនេះ​មានការ​រៀបចំ​ហ្មត់ចត់​ ​និង​សុវត្ថិភាព​ខ្ពស់​

​ជា​រៀងរាល់​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​នៅ​ខាងក្រៅ​មណ្ឌល​ប្រឡង​គេ​តែងតែ​គេ​មនុស្សជា​ច្រើន​ចម្រុះគ្នា​ឈរ​ ​និង​អង្គុយ​ត្រៀបត្រា​ ​ដែល​ខ្លះ​ជា​អាណាព្យាបាល​ ​អ្នកខ្លះ​ជា​បងប្អូន​ ​និង​អ្នកខ្លះ​ទៀត​ជា​មិត្តិ​ភក្តិ​បេក្ខជន​ជាដើម​។​ ​នៅក្នុងចំណោម​នោះ​ ​ក៏អាច​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​ដែល​ដើរ​បំផុសបំផុល​ព័ត៌មាន​ក្នុង​គោលបំណង​កេង​ចំណេញ​យក​ប្រយោជន៍​ពី​អាណាព្យាបាល​ ​ឬ​សាច់ញាតិ​ទាំងអស់​នោះ​។​ ​

​បញ្ហា​មួយ​ ​ក្នុងចំណោម​បញ្ហា​ដែល​អាច​កើតមានឡើង​ ​គឺ​ការ​បំផុស​ព័ត៌មាន​ថា​មាន​បែកធ្លាយ​វិញ្ញា​សា។​ ​កន្លងមក​មាន​ក្រុម​ឆ្លៀតឱកាស​មួយចំនួន​បាន​បំផុសបំផុល​ ​ផ្សព្វផ្សាយ​ដល់​អាណាព្យាបាល​ ​ឬ​សាច់ញាតិ​បេក្ខជន​ប្រឡង​ថា​ពួកគេ​មាន​ឯកសារ​ប្រឡង​ដែល​បាន​បែកធ្លាយ​។​ ​ប្រសិនបើ​អាណាព្យាបាល​ចង់បាន​ ​គេ​អាច​លក់​ឱ្យ​ក្នុង​តម្លៃ​ថ្លៃ​ ​ខណៈ​ប្រភព​ឯកសារ​ទាំងអស់​នោះ​មិនមែន​ជាឯក​សារ​ប្រឡង​ពិតប្រាកដ​នោះ​ទេ​។​ ​វា​គ្រាន់តែ​ជា​ក្រដាស​ឯកសារ​ក្លែងក្លាយ​ ​ហើយ​ត្រូវ​បាន​គេ​ចម្លង​តៗ​គ្នា​តែប៉ុណ្ណោះ​។​ ​

​នៅ​ឆ្នាំនេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅក្នុង​ទំព័រ​បណ្តាញ​សង្គម​របស់ក្រ​សួង​ពី​នីតិវិធី​នៃ​ការ​វិច​ខ្ចប់​សន្លឹក​កិច្ចការ​ ​ការ​ដឹកជញ្ជូន​ ​និង​ការ​បើក​ហិប​វិញ្​ញ​សារ​ ​គឺ​ធ្វើឡើង​ដោយ​ហ្មត់ចត់​ ​ត្រឹមត្រូវ​ ​និង​ច្បាស់លាស់​ ​គ្មាន​ការ​បែកធ្លាយ​សន្លឹក​វិញ្ញា​សារ​នោះ​ទេ​៕​ ​

Advertisement