ទៀង​មិន​ឈ្នះ​ទាល់​!​ ​ទោះ​ដឹង​ថា​ប្រឈម​នឹង​ធ្លាក់​ ​ក៏​មាន​សិស្ស​​លួច​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ដែរ​

​ក្រោយ​កំ​ណែ​រ​ទម្រង់​ប្រព័ន្ធ​អប់រំ​ ​បើ​ទោះបីជា​មានការ​រឹត​បន្តឹង​ ​និង​កំណត់​ឱ្យ​ធ្លាក់​ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​យក​សំណៅ​ឯកសារ​ ​ឬ​ឧបករណ៍​អេឡិចត្រូនិក​យ៉ាងណា​ក្តី​ ​ក៏​គេ​សង្កេតឃើញ​មាន​បេក្ខជន​មួយចំនួន​នៅតែ​ឆ្លៀត​លួយ​យក​សំណៅ​ឯកសារ​ចូល​ដដែល​។​ ​

​ទោះជា​យ៉ាងនេះ​ក្តី​ ​នៅ​ឆ្នាំនេះ​យើង​ឃើញថា​បេក្ខជន​មានការ​យល់ដឹង​ច្រើនជាង​មុន​ ​ព្រោះ​បើ​ក្រលេកមើល​ឆ្នាំ​មុន​ៗ​យើង​ឃើញថា​មាន​អ្នកខ្លះ​បន្លំ​ខ្លួន​ចូល​ប្រឡង​ជំនួស​ ​និង​មាន​ភាព​មិន​ប្រក្រតី​មួយចំនួន​ដែល​ត្រូវ​បាន​មន្ត្រី​អប់រំ​ឃាត់ខ្លួន​បាន​ ​ហើយ​បញ្ចូន​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមច្បាប់​។​ ​សម្រាប់​ឆ្នាំនេះ​ ​មិនសូវ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ​ ​តែ​នៅ​មាន​បេក្ខជន​ខ្លះ​នៅ​លួច​សរសេរ​មេរៀន​នៅ​បាតដៃ​ ​និង​លួច​យក​សំណៅ​ឯក​សារ​ខ្លះ​ៗ​ចូលក្នុង​មណ្ឌល​ប្រឡង​ ​ហើយ​ត្រូវ​បាន​មន្ត្រី​អប់រំ​ចាប់បាន​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ទំព័រ​បណ្តាញ​សង្គម​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​ ​2019នេះ​៕​ ​

Advertisement