វេស​ឡាញ​ ​ពង្រឹង​សមត្ថភាព​អ្នក​បន្តវេន​ដើម្បី​អភិវឌ្ឍ​គុណភាព​អប់រំ​ប្រកបដោយ​និរន្តរភាព​

August 22, 2019​ ម៉ោង 4:16 pm

​អប់រំ​ ​ជា​វិស័យ​សំខាន់​បំផុត​សម្រាប់​សង្គម​ ​ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ ​និង​វិនិយោគ​យូរអង្វែង​ដើម្បី​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ត្រឡប់មកវិញ​។​ ​បន្ថែម​ពីលើ​នេះ​ ​បើ​ទោះបីជា​ការ​វិនិយោគ​លើ​វិស័យ​អប់រំ​ទទួល​បាន​លទ្ធផល​ល្អ​ហើយក៏​ដោយ​ ​អ្នកគ្រប់គ្រង​ស្ថាប័ន​អប់រំ​ចាំបាច់​ត្រូវតែ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​គិតគូរ​ពីអ​នាគ​ត​នៃ​ប្រតិបត្តិ​ការអប់រំ​នោះ​ឱ្យ​ប្រកបដោយ​និរន្តរភាព​ដើម្បី​ផ្គត់ផ្គង់​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​សម្រាប់​សង្គម​។​ ​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​អគ្គនាយក​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ផ្តល់​នូវ​និរន្តរភាព​ក្នុង​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​កាន់តែ​សកម្ម​ ​និង​ប្រកបដោយ​គុណភាព​ខ្ពស់​ ​យើង​ចាំបាច់​ត្រូវ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការអប់រំ​ ​ដោយ​បន្ត​អភិវឌ្ឍ​ទាំង​កម្មវិធី​សិក្សា​ ​សេវាកម្ម​សិក្សា​ ​រួម​ទាំង​បុគ្គលិក​អប់រំ​ឱ្យ​កាន់តែ​ខ្លាំង​។​ ​ក្នុងចំណោម​ផ្នែក​សំ​ខាន់​ៗ​ទាំងអស់​នោះ​ ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ​គឺជា​រឿង​សំខាន់​មួយ​ដែល​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ព្រោះ​យើង​ចង់ឱ្យ​មាន​អ្នក​បន្តវេន​ពូ​កែៗ​ត្រៀមខ្លួន​ឱ្យ​បាន​រួចជាស្រេច​ដើម្បី​បន្ត​បេសកកម្ម​ប្រកបដោយ​គុណ​តម្លៃ​លើ​វិស័យ​អប់រំ​នៅ​គ្រប់​ផ្នែក​ទាំងអស់​។​ ​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​យើង​នឹង​ជ្រើសរើស​បុគ្គលិក​ដែល​មាន​ផ្នត់គំនិត​ ​និង​អត្ត​ចរិត​ល្អ​ៗ​របស់​យើង​ដើម្បី​ចូលរួម​បណ្តុះបណ្តាល​បន្ថែម​សម្រាប់​ធ្វើជា​កម្លាំង​ត្រៀម​ដ៏​សំខាន់​ក្នុង​ការ​បន្ត​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​កាន់តែ​ខ្លាំង​ ​ព្រោះ​ប្រសិនបើ​យើង​ចង់​តម្លើង​ដំណែង​ ​ឬ​ផ្លាស់​ប្តូរ​អ្នកគ្រប់គ្រង​ណា​ម្នាក់​ទៅកាន់​ផ្នែក​ណាមួយ​ទៀត​នោះ​យើង​នឹង​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ជំនួស​កន្លែង​នេះ​ដើម្បី​បន្តការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដដែល​»​។​ ​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​បន្ថែម​ទៀត​ថា​ ​អ្នក​បន្តវេន​ដែល​យើង​ចង់បាន​នៅ​ទីនេះ​ ​គឺ​អ្នក​ដែល​មាន​អត្តចរិត​ ​និង​ផ្នត់គំនិត​ល្អ​ ​មិនមែន​ត្រឹមតែ​ពូកែ​នោះ​ទេ​ ​ព្រោះ​ពេលខ្លះ​ប្រសិនបើ​យើង​ពូកែ​ ​តែ​មិន​មាន​អត្តចរិត​ល្អ​ ​មិន​ចេះ​ធ្វើការងារ​ជា​ក្រុម​ ​ឬមិន​មាន​ផែនការ​ជីវិត​ច្បាស់លាស់​ ​នោះ​យើង​នឹង​មិន​អាច​ដឹកនាំ​ការងារ​បាន​ល្អ​នោះ​ទេ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ ​បុគ្គលិក​មិនទាន់​ពូកែ​ផ្នែក​ចំណេះ​ជំ​ណាញ​គេ​អាច​បណ្តុះបណ្តាល​បាន​ ​តែ​ប្រសិនបើ​បុគ្គលិក​នោះ​ពូកែ​ ​ហើយ​មាន​អត្តចរិត​មិនល្អ​ ​នោះ​ជា​រឿង​លំបាក​ក្នុង​ការ​កែប្រែ​ ​ឬ​អភិវឌ្ឍ​។​ ​ហេតុនេះ​ហើយ​ទើប​យើង​ចង់បាន​មនុស្ស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ ​មាន​ភាពជា​អ្នកដឹកនាំ​ ​ចេះ​ធ្វើការងារ​ជា​ក្រុម​ ​និង​លក្ខណៈ​សម្បត្តិ​ខាងក្នុង​ជាច្រើន​ទៀត​ដើម្បី​បន្ត​ធ្វើការ​បណ្តុះបណ្តាល​។​ ​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​អ្នក​ដែល​មានតែ​ដំណែង​ ​តែ​គ្មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ក្រុមការងារ​ ​គឺ​មិន​មានន័យ​នោះ​ទេ​ ​ព្រោះ​ពួកគេ​ពូកែ​តែម្នាក់ឯង​ ​ហើយ​មិន​អាច​ធ្វើការងារ​ជា​ក្រុម​ ​ឬមិន​អាច​ធ្វើ​ឱ្យ​ក្រុមការងារ​យល់​ពី​អ្វី​ដែល​កំពុង​ធ្វើ​ដើម្បី​ធ្វើការងារ​រួម​ប្រកបដោយ​ប្រសិទ្ធភាព​»​។​ ​

​លោក​ ​គង់​ ​សំនៀង​ ​នាយក​ប្រតិបត្តិ​ការ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ឆ្លើយតបទៅនឹង​ការ​រីកចម្រើន​ ​ការវិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ ​ក៏ដូចជា​ពិភពលោក​ ​និង​តម្រូវការ​សិស្សានុសិស្ស​ ​វេស​ឡាញ​ ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​ជ្រើសរើស​ ​និង​រក្សា​បុគ្គលិក​ដែល​មាន​សមត្ថភាព​ទាំង​ចំណេះ​ ​ជំនាញ​ ​សមត្ថភាព​ ​និង​ពិសេស​អត្តចរិត​ ​និង​សីលធម៌​ល្អ​។​ ​បន្ថែម​ពីលើ​នេះ​ ​ស្ថាប័ន​ក៏​បន្ត​បណ្តុះបណ្តាល​តម្រង់​ទិស​ការងារ​ ​និង​បង្ហាត់បង្រៀន​ការងារ​តាម​តួនាទី​ ​ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ ​និង​កាត់បន្ថយ​កំហុសឆ្គង​។​ ​លើស​ពីនេះ​ទៅទៀត​ ​វេស​ឡាញ​ ​ក៏​ផ្តល់​នូវ​បរិយាកាស​ការងារ​ល្អ​ ​ស្និទ្ធស្នាល​ ​ជា​មិត្តភាព​ដើម្បី​ជាទី​រីកចម្រើន​ ​រីករាយ​ ​និង​និរន្ត​ភាព​កា​រា​រស​ម្រាប់​បុគ្គលិក​គ្រប់​ប្រភេទ​ ​គ្រប់​ជាតិសាសន៍​ផង​ដែរ​៕​ ​