ស្ពាន​អាកាស​ថ្មើរជើង​ ​2ទៀត​ ​នឹង​លេច​រូបរាង​ឡើង​នៅ​កណ្តាល​ក្រុងភ្នំពេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​

យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​រៀបចំ​ឱ្យ​មានការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​2កន្លែង​បន្ថែម​ទៀត​ ​ដោយ​ស្ពាន​ទី1ស្ថិតនៅ​លើ​មហាវិថី​ម៉ៅសេទុង​ខាងកើត​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​ក​ ​និង​គម្រោង​ទី2​ ​ស្ថិតនៅ​តាម​មហាវិថី​នេះ​ដូចគ្នា​ ​តែ​ស្ថិតនៅ​ខាងលិច​ផ្សារ​ដើម​គ​។​ ​

​គម្រោង​ស្ពាន​អាកាស​នេះ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​រៀបចំ​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ ​មិន​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​ ​ម្យ៉ាងវិញទៀត​ ​វា​ក៏​ជា​ការរៀបចំ​ដើម្បី​ឆ្លើយតប​ជាមួយនឹង​កំណើនប្រជាជន​ ​រួម​ទាំង​យានយន្ត​ដែល​ឆ្លងកាត់​ដងផ្លូវ​នេះ​កុំឱ្យ​មានការ​កកស្ទះ​ ​និង​បញ្ហា​ប្រឈម​នានា​នៅ​តាម​ដងផ្លូវ​ផង​ដែរ​។​ ​

​គួរ​បញ្ជាក់​ថា​ ​កន្លងមក​នៅក្នុង​រាជធានី​ភ្នំពេញ​ ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ ​3កន្លែង​រួចមក​ហើយ​ ​គឺ2កន្លែងនៅ​តំបន់​វត្ត​ជម្ពូ​វ័ន្ត​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​និង​ ​1កន្លែង​ទៀត​នៅ​តំបន់​ភ្លើងស្តុប​នាងគង្ហីង​ ​ខណ្ឌ7មករា​៕​ ​

Advertisement