គ្រូបង្វឹក​ជម្រើសជាតិ​នារី​ ​U​-​19កម្ពុជា​ ​និយាយ​ថា​ ​ខ្លួន​ស្រឡាញ់​បាល់ទាត់​តាំងពី​បាន​ប៉ះ​បាល់​លើកដំបូង​

​ឈឺន​ ​នី​ផា​ ​បាន​ចាប់ផ្តើម​លេង​បាល់ទាត់​នៅ​អាយុ​ ​13ឆ្នាំ​(​2008​)​ ​គឺ​អំឡុង​ពេល​ដែល​រស់នៅ​ខេត្តបាត់ដំបង​។​ ​ក្រោយមក​នៅ​ឆ្នាំ2011​ ​នាង​ក៏បាន​ផ្តើម​រៀន​ធ្វើជា​គ្រូបង្វឹក​ ​និង​រហូតដល់​ឆ្នាំ2015​ ​នាង​ក៏បាន​ដាក់ពាក្យ​ចូល​ធ្វើការ​នៅ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​។​

​ក្រោយមក​ ​កញ្ញា​ ​ឈឺន​ ​នី​ផា​ ​ក៏បាន​ចូលខ្លួន​មក​បង្វឹក​ក្រុមបាល់ទាត់​ ​U13​ ​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​ននៅ​ឆ្នាំ2015​ ​ដោយ​កញ្ញា​ធ្លាប់ធ្វើ​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ ​U14​ ​មួយ​នៅ​ខេត្តបាត់ដំបង​អស់​រយៈពេល​ ​6ឆ្នាំ​។​ ​នាង​បាន​រៀបរាប់​ថា​ ​«​ខ្ញុំ​ស្គាល់​បាល់ទាត់​តាមរយៈ​មិត្តភក្តិ​របស់ខ្ញុំ​ ​ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​ចូលចិត្ត​បាល់ទាត់​នៅ​ថ្ងៃ​ដំបូង​ដែល​បាន​ចូល​ប៉ះ​បាល់​ទៅ​ហើយ​ ​វា​ពិបាក​ប្រាប់​បាន​ណាស់​ថា​ ​តើ​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​បែប​ណា​?​ ​ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិនដែល​ចូលរួម​សកម្មភាព​បែប​នោះ​តាំងពី​តូច​មក​ ​ទើប​វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​»​។​ ​កញ្ញា​ ​ឈឺន​ ​នី​ផា​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ក្រោយពី​ការ​សម្ភាសន៍​ ​និង​ធ្វើតេស្ត​ចំណេះ​ដឹង​ផ្សេង​ៗ​រួចហើយ​ ​គេ​ក៏បាន​ជ្រើសរើស​យក​ខ្ញុំ​ ​ពេលនោះ​គឺជា​ជំហាន​ដំបូង​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ ​និង​ទទួល​បាន​ឱកាស​ដ៏​ល្អ​ពី​ភ្នំ​ពេញ​ក្រោ​នដែ​លបាន​ទទួលយក​ខ្ញុំ​ធ្វើជា​បុគ្គលិក​ ​ហើយ​បាន​ផ្តល់​ឱកាស​ឱ្យ​បាន​រៀន​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួន​បន្ថែម​រហូតដល់​ពេលនេះ​»​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កញ្ញា​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផ្តល់​ការ​ទុកចិត្ត​ ​និង​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ ​U19​ ​នារី​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដើម្បី​ដឹកនាំ​ក្រុមជម្រើសជាតិ​នារី​កម្ពុជា​ ​U19ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ ​JENESYS​ ​2018​ ​Japan​-​ASEAN​ ​Youth​ ​Sports​ ​Exchange​ ​(​Women’s​ ​Football​ ​U19​)​ ​នៅ​ប្រទេស​ជប៉ុន​៕​


Advertisement