ក្រុមហ៊ុន Google ប្រកាសចេញស្មាតហ្វូនថ្មី Pixel 4 និង Pixel 4XL ខ្លាំងខាងកាមេរ៉ា

ក្រុមហ៊ុន Google ទើបតែចេញផ្សាយនូវស្មាតហ្វូនជំនាន់ក្រោយ Pixel 4 និង Pixel 4 XL ត្រូវបានគេស្គាល់ថា ជាកំពូលស្មាតហ្វូនខ្លាំងខាងផ្នែកកាមេរ៉ាមួយផងដែរ កាលពីថ្ងៃទី15 ខែតុលា ឆ្នាំ2019។
សម្រាប់ផ្នែកអេក្រង់ទូរស័ព្ទមួយនេះវិញ គឺទទួលបានពិន្ទុ A+ ដែលប្រភពព័ត៌មានបានឱ្យឈ្មោះថា ជាស្មាតហ្វូនដែលមានអេក្រង់ល្អបំផុតប្រចាំឆ្នាំ2019 គឺ Best Smartphone Display Award។
Google Pixel 4 និងម៉ូដែល Pixel 4 XL នឹងប្រើប្រាស់ប្រព័ន្ធស្គែនផ្ទៃមុខជំនាន់ថ្មី និងប្រព័ន្ធបញ្ជាដោយកាយវិការ Soli Motion។ ដោយឡែកដំណើរការអេក្រង់មានល្បឿន Refresh rate 90Hz។ ស្មាតហ្វូនដដែលនេះ មានទំហំធំជាងមុន និងស្ថិតក្នុងតួខ្លួនពណ៌ស ដំណើរការលើផ្ទៃកម្មវិធី Android 10 ហើយកាមេរ៉ាក្រោយឡើងដល់ទៅ 3គ្រាប់។ផ្នែកកាមេរ៉ាលើ Pixel 4 មានកាមេរ៉ាមុខ 8MP (F/2.0) មកជាមួយ ToF 3D Sensor និងកាមេរ៉ាក្រោយភ្លោះ 12MP (F/1.7)+16MP (F/2.4) ជាពិសេសនៅមានមុខងារពិសេសៗសម្រាប់កាមេរ៉ានោះមាន 4ចំណុចដែលលេចធ្លោ៖
1) Live HDR+: មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញដោយផ្ទាល់នូវរូបភាពដែលនឹងថតចេញពេលប្រើប្រាស់មុខងារ HDR+។ នៅលើ Pixel ចាស់ៗ ពេលយើងប្រើប្រាស់មុខងារ HDR+ រូបភាពដែលថតចេញមកអាចខុសពីអ្វី ដែលយើងឃើញពេលកំពុងថត។
2)Adjust Exposure & Shadow: កាមេរ៉ារបស់ Pixel អាចឱ្យលោកអ្នកថែមថយ Exposure ឬ Shadow នៅលើ viewfinder មុនពេលថតរូបបាន។
3)Better Portrait Mode: មុខងារព្រាលក្រោយ ឬ Portrait មានសមត្ថភាពខ្លាំងជាងមុន បន្ទាប់ពី Google បានបន្ថែម telephoto ។ នៅលើ Pixel 3 មានការប្រើប្រាស់ AI ដើម្បីកាត់មនុស្សចេញពី background ប៉ុន្តែវាពុំទាន់អាចកាត់វត្ថុ ឬ សត្វបានល្អនៅឡើយទេ។ សម្រាប់ Pixel 4 ការកាត់រូបមនុស្ស សត្វ និងវត្ថុ មានដំណើរការល្អជាងមុន ដោយវាប្រើប្រាស់កាមេរ៉ាទាំង2 ដើម្បីវាស់ចម្ងាយរវាង subject និង background ។
4)Night Mode & Astrophotography : មុខងារថតពេលយប់ដែលមាននៅលើ Pixel 3 ក៏មានវត្តមានដែរ ហើយមានការកែសម្រួលច្រើន ធ្វើឱ្យរូបភាពភ្លឺច្បាស់ជាងជំនាន់ចាស់។ មិនតែប៉ុណ្ណោះ កាមេរ៉ានេះមានសមត្ថភាពអាចចាប់រូបភាពផ្កាយបានទៀតផង។Google បានបំពាក់នូវបច្ចេកវិទ្យារ៉ាដា Soli ដើម្បីដំណើរការមុខងារបញ្ជាដោយកាយវិការពីចម្ងាយ Motion Sense ហើយវាមានកម្រិតហ្វ្រេកង់ដល់ទៅ 60GHz នៅលើម៉ូដែលទាំង2។ បច្ចេកវិទ្យា Soli ក៏ជាអ្នកផ្គត់ផ្គង់ឱ្យមានដំណើរការប្រព័ន្ធ Face Unlock ផងដែរ ហើយស្របពេល Pixel ឆ្នាំនេះគ្មានប្រព័ន្ធស្គែនខ្ចៅដៃផងនោះ បែបនេះប្រព័ន្ធសុវត្ថិភាពតែមួយគត់ គឺការដោះសោដោយដាក់លេខកូដសម្ងាត់។
សម្រាប់តម្លៃដែលប្រកាសចេញ Google Pixel 4 និងម៉ូដែល Pixel 4 XL ចាប់ពី 749ដុល្លារ(Google និងបើកឱ្យបញ្ជាទិញនៅថ្ងៃទី24 តុលា 2019)៕

សូមទស្សនា​វីដេអូខាងក្រោម៖

Advertisement