ទាំងអស់គ្នាប្រយ័ត្ន! Cyber Sex Extortion បច្ចេកទេសបោកឱ្យស្រាត រួចគំរាមទារប្រាក់នៅកម្ពុជា

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក អ៊ូ ផាន់ណារិទ្ធ ជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាពកុំព្យូទ័រ បានឱ្យដឹងថា Cyber Sex Extortion គឺជាបច្ចេកទេសនៃការបោកយកប្រាក់ម្យ៉ាងដែលពាក់ព័ន្ធជាមួយនឹងស្ត្រីភេទ (ភាគច្រើននៅក្រៅប្រទេស) ជាមួយនឹងបុគ្គលជាបុរសនៅក្នុងស្រុក។
លោកបានឱ្យដឹងទៀតថា នារីៗទាំងនោះភាគច្រើន គឺចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយបុរសណាម្នាក់ក្នុងរយៈពេលវែង ឬក៏ខ្លី ហើយបន្ទាប់មកបានព្យាយាមឱ្យបុរសម្នាក់នោះ ស្រាតសម្លៀកបំពាក់ទាំងអស់នៅពីមុខ WebCam។ នៅក្នុងដំណើរការនេះ ខាងនារីបានធ្វើការថត (record) រាល់សកម្មភាពទាំងអស់របស់ជនរងគ្រោះដេលជាបុរស ហើយនឹងប្រើប្រាស់វាដើម្បីគំរាមទារប្រាក់។
តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីចៀសវាងការចាញ់បោកទាំងនោះ?
1. សូមធ្វើការពិនិត្យឱ្យបានច្បាស់លាស់ជាមួយអ្នកដែលមិនដែលស្គាល់តាមប្រព័ន្ធអ៊ីនធើណិត។
2. មិនត្រូវយល់ព្រមតាមសំណើណាមួយឡើយ ដូចជាការឱ្យដោះសម្លៀកបំពាក់នៅពីមុខ WebCam។
3. សូមរាយការណ៍ទៅប៉ូលិសជាបន្ទាន់ បើសិនជាអ្នកទទួលបាននូវសារ ឬការទូរស័ព្ទពីនរណាម្នាក់ ដែលព្យាយាមគំរាមទារប្រាក់ពីអ្នក៕

Advertisement