សិស្សសាលា​ ​Kent​ ​Ridge​ ​ជាច្រើន​ទទួលជោគជ័យ​ក្នុង​ការសិក្សា​នៅ​ឆ្នាំ​ថ្មីនេះ​

​សិស្ស​ពូកែ​ ​និង​សិស្ស​ជាច្រើន​រូប​ផ្សេងទៀត​បាន​ទទួល​បណ្ណ​សរសើរ​ ​និង​អាហារូបករណ៍​ពីសា​លា​ ​Kent​ ​Ridge​ ​នៅក្នុង​ថ្ងៃ​បើក​បវេសនកាល​ថ្មី​កាលពីដើម​ខែវិច្ឆិកា​នេះ​។​ ​

​លោក​ ​ង៉ោ​ ​ប៉េង​ទី​ ​នាយក​សាលា​អន្តរជាតិ​ ​Kent​ ​Ridge​ ​បាន​លើកឡើង​ថា​ ​សាលា​ ​Kent​ ​Ridge​ ​ជា​គ្រឹះស្ថាន​អប់រំ​ដែល​តែងតែ​លើកទឹកចិត្ត​ដល់​សិស្ស​ពូ​កែៗ​ដែល​មាន​សមត្ថភាព​ ​ឱ្យ​ទទួល​បាន​ឱកាស​សិក្សា​ ​ដោយ​ក្នុង​នោះ​មាន​សិស្ស​ពូកែ​មួយចំនួន​ទទួល​បាន​អាហារូបករណ៍​ទាំងស្រុង​ពីសា​លា​ ​និង​សិស្ស​ពូកែ​ខ្លះទៀត​ទទួល​បាន​អាហារូបករណ៍​ក្នុង​ភាគរយ​មួយចំនួន​ ​ហើយ​បង់​ថវិកា​ខ្លះ​ ​ទៅតាម​សមត្ថភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ជាក់ស្តែង​ក្នុង​ការសិក្សា​។​ ​សាលា​មិន​សំដៅ​ខ្លាំងពេក​លើ​ប្រាក់ចំណេញ​នោះ​ទេ​ ​តែ​អ្វី​ដែល​ជា​ចក្ខុវិស័យ​សំខាន់​របស់​សាលា​ ​គឺ​ព្យាយាម​បង្ហាត់បង្រៀន​សិស្សានុសិស្ស​ឱ្យ​ចូលរួម​ការងារ​សង្គម​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ដើម្បី​ឱ្យ​ពួកគាត់​ក្លាយជា​អ្នកដឹកនាំ​ជំនាន់​ថ្មី​។​ ​

​លោក​ ​ង៉ោ​ ​ប៉េង​ទី​ ​មានប្រសាសន៍​ថា​៖​ ​«​ជាគោល​ការណ៍​សាលា​បាន​បង្កើត​សមាគម​ជាច្រើន​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ពី​ការអនុវត្ត​តួនាទី​ជាក់ស្តែង​ ​ដូចជា​សិស្ស​ខ្លះ​ធ្វើជា​ប្រធាន​សមាគម​សិស្ស​ ​សិស្ស​ខ្លះ​ធ្វើជា​អ្នកទទួល​ខុសត្រូវ​ការងារ​បណ្ណាល័យ​ ​សិស្ស​ខ្លះ​ធ្វើជា​ប្រធាន​ថ្នាក់​ ​និង​អ្នកខ្លះ​ទៀត​ចូលរួម​ធ្វើជា​អ្នក​រៀបចំ​កម្មវិធី​នានា​ជាដើម​។​ ​ការ​ធ្វើបែប​នេះ​ ​នឹង​ធ្វើ​ឱ្យ​សិស្ស​បាន​អនុវត្ត​ការងារ​ពិតប្រាកដ​ ​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​ ​ស្រប​ពេល​ដែល​គាត់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តា​នុ​ពល​នា​ថ្ងៃ​អនាគត​»​។​ ​

​លោកនាយក​បាន​បន្ថែម​ថា​ ​សាលារៀន​អន្តរជាតិ​ ​Kent​ ​Ridge​ ​បាន​ចាប់ផ្តើម​បើក​ដំបូង​នៅក្នុង​ឆ្នាំ2014​ ​ដោយ​ក្នុង​នោះ​សាលា​បាន​ចម្រាញ់​យក​សិស្ស​ពូកែ​ចំនួន​ត្រឹមតែ​ ​12នាក់​ប៉ុណ្ណោះ​ ​រហូតមកដល់​បច្ចុប្បន្ន​នេះ​សាលា​បាន​បណ្តុះបណ្តាល​សិស្ស​ពូ​កែៗ​បាន​រហូតដល់​ ​173នាក់​ហើយ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​សាលា​ក៏បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ប្រកួតប្រជែង​ជាច្រើន​នៅ​កម្ពុជា​ ​និង​មានដៃ​គូ​ជាមួយ​សាលា​រដ្ឋ​នៅ​ប្រទេស​សិង្ហបុរី​ ​ដែល​ធ្វើ​ឱ្យ​សិស្ស​នៅ​កម្ពុជា​ ​និង​សិង្ហបុរី​ ​មាន​ទំនាក់ទំនង​ល្អ​ ​ហើយ​តែងតែ​រៀបចំ​កម្មវិធី​ប្រកួត​តស៊ូ​មតិ​ ​(​debate​)​ ​រួមគ្នា​ជា​រៀងរាល់​ឆ្នាំ​ទៀតផង​៕​ ​

Advertisement