ប្រាសាទអង្គរវត្ត​ ​និង​វប្បធម៌​ខ្មែរ​ ​ជា​ចំណុច​ទាក់ទាញ​ឱ្យ​សិស្ស​អាមេរិក​ ​1ក្រុម​ចងចាំ​ពី​កម្ពុជា​

​សិស្ស​អាមេរិក​ ​1ក្រុម​មក​ពីរ​ដ្ឋ​ ​Colorado​ ​ដែល​បាន​មក​ប្រទេស​កម្ពុជា​រយៈពេល​ ​3សប្តាហ៍​ ​តាមរយៈ​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​រវាង​សាលារៀន​ ​និង​សាលារៀន​ ​(​International​ ​School​ ​to​ ​School​)​ ​ជាមួយនឹង​បណ្តាញ​សាលារៀន​របស់​ ​វេស​ឡាញ​ ​បាន​លើកឡើង​ថា​ ​ប្រាសាទអង្គរវត្ត​ ​និង​វប្បធម៌​ខ្មែរ​ ​មាន​ចំណុច​ទាក់ទាញ​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ពួកគេ​ចងចាំ​ ​និង​ចង់​មក​ទស្សនា​កម្ពុជា​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អនាគត​។​

​ក្រុម​សិស្ស​អាមេរិក​ទាំងអស់​នោះ​មក​ពីសា​លា​ ​Angevine​ ​School​ ​ដោយ​កម្មវិធី​នេះ​តម្រូវ​ឱ្យ​ពួកគេ​មក​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​សិស្ស​ខ្មែរយើង​ចំនួន​ ​8នាក់​ដែល​បាន​ចេញទៅ​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​ ​3សប្តាហ៍​ដូចគ្នា​។​ ​នៅក្នុង​សកម្មភាព​នៃ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​នេះ​ ​ពួកគេ​នឹង​ទទួល​បានការ​មើលថែ​ទាំ​យ៉ាង​ដិតដល់​ពី​អាណាព្យាបាល​ខ្មែរ​ ​ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​បាន​ស្វែងយល់​ពីរ​បៀ​បរ​ប​បនៃ​ការរស់នៅ​ ​វប្បធម៌​ ​ម្ហូបអាហារ​ខ្មែរ​ ​និង​តំបន់​ប្រវត្តិ​សាស្រ្ត​សំ​ខាន់​ៗ​ជាច្រើន​នៅ​កម្ពុជា​ ​ដូចជា​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ ​ជាដើម​។​ ​សកម្មភាព​ដ៏​ល្អ​ប្រសើរ​នេះ​ ​នឹង​ធ្វើ​ឱ្យ​សិស្ស​បរទេស​បាន​យល់​កាន់តែ​ច្បាស់​ ​ពី​ចំណុច​ពិ​សេស​ៗ​របស់​ប្រទេស​កម្ពុជា​ ​ព្រមទាំង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​គ្រួសារ​ ​និង​សិស្ស​ខ្មែរ​ជាមួយ​គ្រួសារ​ ​និង​សិស្ស​នៅ​សហរដ្ឋអាមេរិក​។​ ​

​លោក​ ​គង់​ ​សំនៀង​ ​ប្រធាន​នាយក​ប្រតិបត្តិ​ការ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​គ្រុប​ ​បាន​បញ្ជាក់​ថា​ ​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​រវាង​សិស្ស​កម្ពុជា​ ​និង​អាមេរិក​នេះ​ ​ជា​កម្មវិធី​ប្រកបដោយ​សារៈសំខាន់​សម្រាប់​ពង្រឹង​ទំនាក់ទំនង​របស់​សិស្ស​ខ្មែរ​ជាមួយនឹង​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​។​ ​បន្ថែម​ពីលើ​នេះ​ ​សិស្ស​ក៏អាច​ឆ្លៀតយក​ឱកាស​ទាំងអស់​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ​ប្រពៃណី​ ​ផ្នត់គំនិត​ ​និង​ការអប់រំ​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​បាន​យ៉ាង​ទូលំទូលាយ​ ​ស្រប​ពេល​ដែល​ពួកគេ​ក៏អាច​ផ្ស៊ាំ​ខ្លួន​ ​និង​ស្វែងយល់​ពី​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​នោះ​ផង​ដែរ​។​ ​លោក​ថា​ ​ប្រសិនបើ​សិស្ស​ខ្មែរយើង​បាន​ស្គាល់​ ​និង​ស្វែងយល់​ពី​កា​រស់នៅ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​នោះ​តាំងពី​នៅ​វ័យក្មេង​ ​ពួ​គ​គេ​នឹងអាច​ងាយស្រួល​ក្នុង​ការ​ទៅ​សិក្សា​នៅ​ប្រទេស​ទាំងអស់​នោះ​នៅ​ថ្ងៃ​អនាគត​។​ ​

​លោក​ ​គង់​ ​សំនៀង​ ​បាន​និយាយ​ថា​៖​ ​«​នេះ​មិនមែន​ជា​លើក​ទី1ទេ​ ​ដែល​វេស​ឡាញ​ ​បាន​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​ជាមួយនឹង​បណ្តា​ប្រទេស​នានា​ ​ហើយ​កម្មវិធី​នេះ​ក៏​នឹង​ត្រូវ​រៀបចំ​ជាបន្តបន្ទាប់​ទៀត​ដែរ​នៅ​ឆ្នាំ​ក្រោយ​ៗ​ ​ដើម្បី​ផ្តល់​ឱ្យ​សិស្ស​នូវ​បទ​ពិសោធ​កាន់តែ​ល្អ​ ​និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ចំ​ណុ​ចល្អៗ​របស់​កម្ពុជា​បាន​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​នានា​លើ​ពិភពលោក​»​៕​ ​


Advertisement