Google បើកបង្រៀនសរសេរកូដអនឡាញ ដើម្បីបង្ហាត់បុគ្គលិកអំពីការងារទាក់ទងនឹងបច្ចេកវិទ្យា

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google បាន​ប្រកាស​បើក​កម្មវិធី​បង្រៀន​អនឡាញ​លើ​ជំនាញ​សរសេរ​កូដ ​ដោយ​មិន​គិត​ថ្លៃ​ ក្នុង​គោល​បំណង​បណ្ដុះបណ្ដាល​បុគ្គលិក​ឱ្យ​កាន់​តែ​មាន​ជំនាញ​នេះខ្លាំងឡើង និង​ងាយស្រួល​ធ្វើការ​លើ​វិស័យទាក់ទងនឹងបច្ចេកវិទ្យា។ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ Silicon Valley ​មួយ​នេះ​បាន​បង្កើត​កម្មវិធី​មួយដែលខ្លួនឱ្យ​ឈ្មោះ​ថា Google IT Automation ដែលចែកចេញ​ជា 6វគ្គ ហើយនៅ​​ពេល​បញ្ចប់ ​ក៏​នឹង​ប្រគល់​វិញ្ញាបនបត្រ ​Python Professional Certificate ឱ្យអ្នករៀន​​ផង​ដែរ។ ​វាជា​រឿង​ដ៏​កម្រមួយ ​ដែល​អ្នក​ធ្វើការ​នៅ​ទីនេះ​មិន​ចេះ​សរសេរ​កូដ ប៉ុន្តែ​គោលបំណងដែល​បង្រៀន​បែបនេះ​ គឺដើម្បី​បង្កើន​គុណភាព​ការងារ​ឱ្យកាន់​តែ​ប្រសើរ​ឡើង​ទៀត។

Google បាន​​ឱ្យដឹង​បន្ថែម​ទៀត​ថា​ ឥឡូវ​នេះ​មាន​កន្លែង​ទំនេរ 2,500កន្លែងសម្រាប់​ទីផ្សារ​ការងារ​ប្រភេទ​នេះ។ ​វគ្គ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ៕

Advertisement