លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ​រាជធានីភ្នំពេញទទួលបាននិទ្ទេស A ច្រើនជាងគេ

លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ រាជធានីភ្នំពេញទទួលបានអ្នកជាប់និទ្ទេស A ច្រើនជាងគេ​ ដែលមានបេក្ខជនចំនួន 141នាក់ទទួលបាននិទ្ទេស A។ នេះបើតាមការបញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា នាពេលមុននេះបន្តិច។ 

ខេត្តដែលឈរនៅលំដាប់ថ្នាក់លេខ2 គឺខេត្តសៀមរាប ដែលមានបេក្ខជន​ប្រឡងជាប់និទ្ទេស A ចំនួន 38នាក់ និងតាមពីក្រោយដោយ​ខេត្តបាត់ដំបងដែលមាន​បេក្ខជន 32នាក់ជាប់និទ្ទេស A។ 

បើតាមការបញ្ជាក់ពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹ​ងថា ​ដោយសារតែ​ការបូកស្រង់ពិន្ទុ​ធ្វើទៅបានដោយរលូន និងលឿនជាងផែនការ ទើបក្រសួងអាច​ប្រកាសលទ្ធផលមុនពេលកំណត់បាន។ នៅក្នុងនោះ​បេក្ខជនដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំ2019 នេះមានសរុបចំនួន 68.62% ដោយ​សិស្សនិទ្ទេសA មានចំនួន 443នាក់ សិស្សនិទ្ទេស B មានចំនួន 2,430នាក់ សិស្សនិទ្ទេស C មានចំនួន 5,847នាក់ សិស្សនិទ្ទេស D មានចំនួន 14,100នាក់ និងសិស្សនិទ្ទេស E មានចំនួន 56,232នាក់៕ 

Advertisement