នៅ​អាមេរិក​ ​បាត់​អ្នកលេង​ ​Facebook​ ​ជាង​ ​15លាន​នាក់​

​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​Edison​ ​Research​ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ​Somerville​ ​រដ្ឋ​ ​New​ ​Jersey​ ​បាន​ចេញផ្សាយ​លទ្ធផល​ពី​ការសិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ដោយ​បាន​បង្ហាញថា​ ​Facebook​ ​បាន​បាត់បង់​អ្នកប្រើ​ប្រាស់​ប្រមាណ​ ​15លាន​នាក់​នៅ​សហរដ្ឋអាមេរិក​គិត​ចាប់ពី​ឆ្នាំ2017​ ​ដល់​បច្ចុប្បន្ន​នេះ​។​

​អ្នកប្រើ​ប្រាស់​ដែល​ថយ​ចុះ​ច្រើនជាង​គេ​ ​គឺ​អ្នកប្រើ​ប្រាស់​វ័យ12​ ​ទៅ​ ​34ឆ្នាំ​។​ ​បញ្ហា​រឿងអាស្រូវ​ទាក់ទង​នឹង​ការ​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​អ្នកប្រើ​ប្រាស់​កាលពី​ពេល​កន្លងមក​ ​ទំនងជា​មូលហេតុ​ដែល​នាំ​ឱ្យ​អ្នកប្រើ​ប្រាស់​ថយ​ចុះ​បែបនេះ​។

យ៉ាងណាក្ដី​ ​ទិន្នន័យ​ជាស​កល​របស់​ ​Facebook​ ​នៅតែ​មានផល​វិជ្ជមាន​ដោយ​អ្នកប្រើ​ប្រាស់​សកម្ម​ប្រចាំខែ​ ​បាន​កើនឡើង​ ​9​%​ ​នៅ​ចុងឆ្នាំ2018​ ​បើ​ធៀប​នឹង​ចុងឆ្នាំ2017​ ​ហើយ​ចំនួន​អ្នកប្រើ​ប្រាស់​សរុប​មាន​ ​2.32ពាន់​លាន​នាក់​។​

​បណ្ដាញ​សង្គម​ផ្សេងទៀត​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ ​Facebook​ ​ក៏​មានផល​វិជ្ជមាន​ច្រើន​ដែរ​។​ជាក់ស្ដែង​ ​Instagram​ ​បច្ចុប្បន្ន​នេះ​អ្នកប្រើ​ប្រាស់​កើន​ដល់​ ​1ពាន់​លាន​នាក់​ ​ដោយមាន​ជាង​ ​400លាន​នាក់​ប្រើប្រាស់​មុខងារ​ ​Stories​ ​លើ​ ​Instagram​ ​ជា​រៀងរាល់​ខែ​។​

​ដូចនេះ​ ​ទោះ​ ​Facebook​ ​ថយ​ចុះ​ចំនួន​អ្នកប្រើ​ប្រាស់​ក៏ដោយ​ ​ក៏​នៅ​មាន​បណ្ដាញ​សង្គម​ផ្សេងទៀត​ជា​ជើង​ព្រួល​សម្រាប់​ទប់​ផង​ដែរ​៕​

Advertisement