​Facebook ​មិនបានប្រកាស​មុខងារ​ពិសេស​មួយ ​តែ​ឃើញ​​លើ Android និង iOS យ៉ាងស្ងាត់ៗ

​មុខ​ងារ Payment Service ​លើ​អនឡាញ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទាំង​នៅ​លើ Android និង iOS លើ Facebook។មុខងារ​នេះ​មិន​ត្រូវ​បាន​ប្រកាសជា​ផ្លូវការ​នោះ​ទេ តែ​ស្រាប់តែលេច​ឡើងយ៉ាង​ស្ងាត់ៗ​សម្រាប់​អ្នក​ដែល​ជា Admin Page ​ដែល​កាន់​តួនាទី​ក្នុង​ការ​ចំណាយ​ផ្សេងៗ​នៅ​លើ Facebook។

តាម​ប្រភពមួយ​បាន​ឱ្យ​ដឹង​ថា មុខងារ​នេះ​មាន​លើ ​Pageដែល​មាន​លក់​ផលិត​ផល(Ex: Marshmello Music) ដែលបានផ្ដល់​ភាព​ងាយ​ស្រួលឱ្យលោកអ្នក​អាច​ជ្រើស​យក​ជម្រើស​ថ្មី​តាម​រយៈ​មុខងារ​នោះ រួច​ភ្ជាប់​ជាមួយ Visa ឬ Master Card ក៏​បាន។

មុខងារ​នេះ​ហាក់​ដូច​ជា​យឺត​យ៉ាវ​បន្តិច ព្រោះ​អ្នក​ទិញ​ត្រូវ​ផ្ញើទៅ​អ្នក​លក់ ​ឯ​អ្នក​លក់ក៏​ត្រូវ​រង់​ចាំ​ទទួល​សំណើពី​អ្នក​ទិញ​រាង​យូរ​បន្តិចដែរ។ តែ​យ៉ាង​ណា​ក្ដី ​វា​អាច​ជា​មុខងារ​តេស្តដោយសារនៅ​មិន​ទាន់​ប្រកាស​ផ្លូវការ​នៅ​ឡើយ ដូច​នេះ​សូម​រង់​ចាំ​ទាំង​អស់​គ្នា៕


Advertisement