Huawei​ ​P30​ ​និង​ ​P30​ ​Pro​ ​លេច​ធ្លាយ​លក្ខណ​សម្បត្តិ​ច្បាស់​ៗ​ហើយ​!​

​ដំណឹង​របស់​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​P30​ ​Pro​ ​និង​ ​Huawei​ ​P30​ ​កាន់តែ​ក្តៅ​គគុក​ឡើង​ហើយ​ក្រោយពេល​លេច​ធ្លាយ​គំរូ​រូបរាង​យ៉ាង​ច្បាស់​ៗ​ពី​គេហទំព័រ​បច្ចេក​វិទ្យា​ល្បី​ៗ​ជាច្រើន​។​ ​អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​នោះ​ ​គឺ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​P​ ​នេះ​ ​មានការ​រចនា​រូបរាង​ស្អា​តៗ​មែនទែន​ ​និង​មាន​អេក្រង់​លាត​ពេញ​មួយ​តួខ្លួន​តែម្ដង​។​

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​P30​ ​និង​ ​P30​ ​Pro​ ​អាច​នឹង​បង្ហាញខ្លួន​យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ចុងខែ​មីនា​ ​ឆ្នាំ2019​ ​នេះឯង​។​ ស្មា​ត​ហ្វូ​ន​ទាំង2​ ​ស៊េរី​នេះ​ ​នឹង​មាន​រចនាប័ទ្ម​អេក្រង់​ឆក​រាង​តំណក់​ទឹក​ ​ហើយ​នៅ​ផ្នែក​ខាងក្រោយ​មាន​បំពាក់​កាមេរ៉ា​បញ្ឈរ​ដូចគ្នា​។​

លើ​ម៉ូដែល​ ​P30​ ​មាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​ ​3គ្រាប់​ ​ឯ​នៅ​លើ​ ​P30​ ​Pro​ ​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ ​4គ្រាប់​(​កាមេរ៉ា​ ​4គ្រាប់​នេះ​ ​ក៏​ជា​ព័ត៌មាន​មិនទាន់​ផ្លូវការ​ដែរ​)​។​ ​Huawei​ ​P30​ ​សេរ៊ី​ឆ្នាំ2019​ ​ត្រូវ​បាន​គេ​ជឿ​ថា​ ​ម៉ូដែល​ទាំង2​ ​នេះ​នឹង​ជំនួស​ដោយ​ការប្រើ​ប្រាស់​អេក្រង់​ ​OLED​ ​សុទ្ធសាធ​ ​ខុសពី​ការ​បំពាក់​អេក្រង់​ ​LCD​ ​លើ​ស៊េរី​ធម្មតា​ដូច​ឆ្នាំ​កន្លងទៅ​។​
​ ​ម៉ូដែល​ ​P30​ ​នឹង​ប្រើ​អេក្រង់​ទំហំ​ ​6.1អ៊ីញ​ ​ខណៈ​ ​P30​ ​Pro​ ​ឡើង​ដល់​ ​6.5អ៊ីញ​ ​និង​មាន​មេ​ម៉ូ​រី​ដល់ទៅ​ ​256GB​។​

​Huawei​ ​P30​ ​នឹង​បន្ត​ប្រើប្រាស់​ទម្រង់​កាមេរ៉ា​ ​3គ្រាប់​ដូច​ ​Mate​ ​20​ ​Pro​ ​ដែល​មាន​ ​1គ្រាប់​ជា​ប្រភេទ​ ​Sony​ ​IMX600​ ​នៅ​ផ្នែក​កណ្តាល​។​ ​ខណៈ​រៀមច្បង​ត្រកូល​ ​Pro​ ​នឹង​វិវឌ្ឍ​ម៉ូដែល​កាមេរ៉ា​ថ្មី​ទៅជា​ប្រភេទ​ ​Optical​ ​Zoom​ ​កម្រិតខ្ពស់​ ​ដូច​ការរចនា​របស់​ ​Oppoដែល​ប្រើប្រាស់​ ​Sensor​ ​ថ្មី​ ​6​-​series​ ​1​/​1.8​”​ ​38MP​ ​IMX607​។​
​ទាំងពីរ​ម៉ូដែល​នេះ​ ​ក៏​នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប​សេរ៊ី​ផុតលេខ​ ​Kirin​ ​980​ ​អម​ ​RAM​ ​ធំ​ទំហំ​ ​8GB​ ​និង​អង្គ​ផ្ទុក​ ​128GB​ ​នៅ​លើ​ជំនាន់​ ​Pro​ ​ដែរ​។​

​តែ​វា​អាច​នឹង​មាន​ថាមពល​ថ្ម​ខុសគ្នា​បន្តិច​ ​គឺ​ ​P30​ ​Pro​:​ ​4200​ ​មិល្លី​អំពែ​ម៉ោង​ ​ឯ​ ​P30​ ​3500មិល្លី​អំពែ​ម៉ោង​។​ ​ខណៈ​តម្លៃ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ត្រូវ​រង់ចាំ​ការប្រកាស​ជា​ផ្លូវការ​សិន​៕​

Advertisement