​អីយ៉ា! Samsung ​នឹងធ្វើ​ជា​អ្នក​ផ្គត់​ផ្គង់​អេក្រង់ AMOLED ឱ្យ Huawei P30 Pro

​មានដំណឹង​លេច​ឮមក​ថា ក្រុមហ៊ុន Huawei បាន​កុម្ម៉ង់​ទិញ​អេក្រង់ AMOLED ​ពី​ក្រុមហ៊ុន Samsung ដែលជា​គូ​ប្រជែងយកមក​បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ P30 និង P30 Pro របស់ខ្លួន ដែលនេះជាព័ត៌មានល្បី​ល្បាញ​មួយនៅពេញ​​​បណ្ដាញ​សង្គម​ចិនWeibo នាពេល​ថ្មីៗ​នេះ។

មិន​ខុស​ពី​គូ​ប្រជែង​ដទៃទៀត ​ដូច​ជា Apple និង Qualcomm ប៉ុន្មានទេ ​ប៉ុន្តែពួកគេ​អាច​បញ្ជា​ទិញ​ឈីប​ ឬ​ដោះដូរ​គ្នា​ជា​ញឹក​ញាប់ដើម្បី​ឱ្យទាន់​តម្រូវ​ការរបស់​ទីផ្សារនាពេល​បច្ចុប្បន្ន។ ​ម្យ៉ាង​ទៀតនរណា​ៗក៏​ដឹង​ដែរថា ​Samsung គឺ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​គ្រឿង​អេឡិច​ត្រូនិក​ល្បីៗ​ដែលរួម​ទាំង​ទូរទស្សន៍ និង​ស្មាតហ្វូនទៀតផង។

ដូច្នេះការ​បញ្ជា​ទិញ​បែប​នេះ ​មិនមែនជារឿង​អាក្រក់​មើល​នោះ​ទេ ​ទាល់តែ​លួច​ចម្លង​គ្នា ​ឬ​លួច​ប៉ាតង់​កម្មសិទ្ធិ​បញ្ញា ទើបធ្ងន់ធ្ងរ និង​ពាក់​ព័ន្ធ​ដល់​ផ្លូវ​ច្បាប់​អន្តរជាតិ៕

Advertisement