​Toyota និង Suzuki ចាបដៃគ្នា ​ក្នុង​គោល​បំណង​ធ្វើ​ជា​ដៃ​គូ​ជំនួញ​ទូទាំង​ពិភពលោក​

​ក្រុមហ៊ុន​ផលិតរថយន្ត​ដ៏​ល្បីល្បាញ 2 ​របស់​ប្រទេស​ជប៉ុន ​បាន​សម្រេច​ចាប់​ដៃ​គ្នា​ចង​សម្ព័ន្ធ​ជា​ដៃ​គូជំនួញ​ទូទាំង​ពិភពលោក ​ដោយ​ក្រុមហ៊ុន​ទាំង​2 ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា លើ​បច្ចេកវិទ្យា​រថយន្ត Hybrid និង​អគ្គិសនី​សម្រាប់​ចរាចរណ៍​លើ​ទីផ្សារ​សកល។​

កិច្ច​ព្រម​ព្រៀង​រវាង​ក្រុមហ៊ុន​ធំ​ទាំង2 ត្រូវ​បាន​ចុះជា​អនុស្សរណៈ​យោគយល់​គ្នា ​តាំង​ពី​ឆ្នាំ 2017 ​និងនៅ​ពេល​ថ្មីៗ​នេះ ​បាន​បន្ថែម​ចំណុច​លម្អិត​ខ្លះៗទៀត​ ដូច​ជា ​បច្ចេកវិទ្យា​ដែល​ដូច​គ្នា (បច្ចេកវិទ្យា​រថយន្ត Hybrid និង​អគ្គិសនី) ​និង​អ្នក​ជំនាញ​ផ្នែក​នេះ អាច​ធ្វើការ​រួម​​គ្នា​បាន។

កាន់​តែ​ពិសេស​ជាង​នេះ​ទៀត ក្រុមហ៊ុន Toyota នឹង​ផ្គត់​ផ្គង់​ឱ្យ Suzuki នូវ​បច្ចេកវិទ្យា​ Hybrid នៅ​ក្នុងទីផ្សារ​អឺរ៉ុប ​ដែល​ស្ថិត​ក្នុង​ចង្វាក់​ផលិត​កម្ម​រថយន្ត​ Toyota RAV4 និង Corolla Wagon ​ស៊េរី​ថ្មី​ផង​ដែរ។

ត្រឡប់​មក​វិញ Suzuki ក៏​ត្រូវ​ផ្តល់​ឱ្យ Toyota វិញ​នូវ​ប្រភេទ​ប្រេង​ឥន្ធនៈចុង​ក្រោយ ​ដើម្បី​ប្រើ​ប្រាស់​លើ​រថយន្ត​ខ្នាត​តូច​ក្នុង​ក្រុង​របស់ Toyota។ ​រោងចក្រ​ផលិត​ប្រេង​ឥន្ធនៈ​នោះ ​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ៕


Advertisement