ចិន​ ​ប្រកាស​ត្រៀម​ចេញ​រថយន្ត​វ៉ែន​ម៉ាក​ ​Lexus​ ​នៅ​ខែក្រោយ​នេះ​

​ក្រុមហ៊ុន​រថយន្ត​ ​Lexus​ ​បាន​ប្រកាស​ថា​នឹង​ចេញ​រថ​យន្ត​ម៉ូ​ឌែល​ថ្មី​នា​ខែក្រោយ​នេះ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ ​Shanghai​ ​Motor​ ​Show​ ​ឆ្នាំ2019​ ​ហើយ​គេហទំព័រ​ព័ត៌មាន​រថយន្ត​ ​Lexus​ ​Enthusiast​ ​បង្ហាញ​ជំនឿ​ជាក់​ថា​រថយន្ត​ចេញ​ថ្មីនេះ​អាច​ជា​ប្រភេទ​រថយន្ត​ ​Minivan​។​

​មានហេតុ​ផល​ជាច្រើន​ដែល​នាំ​ឱ្យ​គេហទំព័រ​ខាងលើ​ជឿជាក់​ថា​រថយន្ត​ ​Lexus​ ​ម៉ូ​ឌែល​ថ្មី​ជា​ប្រភេទ​រថយន្ត​ ​Minivan​។​ ​ហេតុផល​ដំបូង​គឺ​ ​មានតែ​ក្រុមហ៊ុន​ ​Lexus​ ​ប្រទេស​ចិន​ ​និង​ ​Lexus​ ​នៃ​កោះ​តៃវ៉ាន់​តែប៉ុណ្ណោះ​ ​ដែល​ប្រកាស​ពី​ការ​បញ្ចេញ​រថ​យន្ត​ម៉ូ​ឌែល​ថ្មីនេះ​ ​ខណៈ​ពេល​ដែល​រថយន្ត​ប្រភេទ​ ​Minivan​ ​កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅ​ប្រទេស​ចិន​ ​រួម​ទាំង​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។​

​ហេតុផល​មួយទៀត​គឺ​ ​ការប្រកាស​របស់​ ​Lexus​ ​នៃ​កោះ​តៃវ៉ាន់​ ​មាន​អម​ដោយ​ពាក្យ​ថា​ ​”​The​ ​Luxury​ ​of​ ​Space​”​ ​ដែល​ពាក្យ​ ​”​Space​”​ ​ប្រហែលជា​ចង់​សំដៅលើ​រថយន្ត​ដែល​មាន​ទំហំ​ធំ​ទូលាយ​ ​ស៊ីគ្នា​នឹង​រថយន្ត​ ​Minivan​ ​ផ្ទាល់​តែម្ដង​។​

​គេហទំព័រ​រថយន្ត​ ​Lexus​ ​Enthusiast​ ​ក៏បាន​រំឭក​ថា​ ​Lexus​ ​បាន​ចុះ​កម្មសិទ្ធិ​បញ្ញា​លើ​ម៉ូ​ឌែល​ ​LM​ ​350​ ​និង​ ​LM​ ​300h​ ​កាលពី​ឆ្នាំមុន​ ​ហើយ​ពាក្យ​ពេញ​នៃ​ពាក្យ​ ​LM​ ​នេះ​អាច​ជា​ ​”​Lexus​ ​Minivan​”​ ​ឬ​ ​”​Luxury​ ​Minivan​”​ ​ក៏​ថា​បាន​៕​

Advertisement