បើ​ដឹង​តម្លៃ​អ៊ី​នធើ​ណិ​ត 5G​ នៅ​កូរ៉េ​ខាងត្បូង​ហើយ​ ប្រាកដជា​ញាក់សាច់​តែម្ដង​!

កូរ៉េ​ខាងត្បូង​ គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ជំនាន់​ទី​5 (5G​) ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​5 ខែមេសា​កន្លងមក​។

មុន​ការ​ដាក់​ឱ្យ​ដំណើរការ​នេះ​ មានការ​អនុញ្ញាត​ពី​និយតករ​ដោយ​កំណត់​តម្លៃ​ប្រចាំខែ​ចន្លោះ​ពី​ 50​ ដុល្លារ​ ទៅ​ 110​ដុល្លារ​ ប៉ុន្តែ​ទទួល​បាន​ Data​ តិច​បំផុត​។ បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Yonhap​ បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ដាក់​តម្លៃ​ផ្តល់​សេវា​ 5G​ ដូច​ខាងក្រោម​៖

ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ SK​ Telecom​ ទទួល​បានការ​អនុញ្ញាត​ដើម្បី​ផ្ដល់​ជូន​នូវ​គម្រោង​ដូច​ខាងក្រោម​នេះ​ ៖

Data​ ទំហំ​ 8GB​ ជាមួយ​តម្លៃ​ 49​ដុល្លារ​

Data​ ទំហំ​ 150​GB​ ជាមួយ​តម្លៃ​ 66​ដុល្លារ​

Data​ ទំហំ​ 200​GB​ ជាមួយ​តម្លៃ​ 84​ដុល្លារ​

Data​ ទំហំ​ 300​GB​ ជាមួយ​តម្លៃ​ 110​ដុល្លារ​

ក្រុមហ៊ុន​ SK​ Telecom​ បាន​និយាយ​ថា​ ប្រព័ន្ធ​ទំនាក់ទំនង​របស់​ខ្លួន​នឹងអាច​ផ្ដល់​ជូន​ល្បឿន​លឿន​បំផុត​ដល់​ 2.7Gbps​ ដោយ​ប្រើប្រាស់​ Galaxy​ S10​ 5G​។ ក្នុង​ល្បឿន​លឿន​ប៉ុណ្ណេះ​ អ្នកប្រើ​ប្រាស់​អាច​ប្រើ​គម្រោង​ប្រចាំខែ​ 8GB​ អស់​ក្នុង​ពេល​មិនដល់​ 25​វិនាទី​ឡើយ​ ហើយ​គម្រោង​ 300​GB​ អាច​ទប់​បានតែ​ 15​នាទី​ប៉ុណ្ណោះ​។

ក្រុមហ៊ុន​ LG​ Uplus​ ក៏​មាន​ផ្ដល់​សេវា​ 5G​ ផង​ដែរ​ ជាមួយ​គម្រោង​ ​9GB​ តម្លៃ​ប្រមាណ​ 49​ដុល្លារ​ គម្រោង​ 150​GB​ តម្លៃ​ប្រមាណ​ 66​ដុល្លារ​ និង​គម្រោង​ ​250​GB​ តម្លៃ​ប្រមាណ​ 84​ដុល្លារ​។ ក្រុមហ៊ុន​មួយទៀត​គឺ​ KT​ ជាមួយ​តម្លៃ​ចាប់ពី​ 49ដុល្លារ​ដូច​ក្រុមហ៊ុន​ 2ទៀត​ដែរ​៕

Advertisement