​អ្នក IT ​នៅ​វៀតណាម ចង់​ប្ដូរ​ការងារ​ភ្លាមៗ​ ព្រោះ​រឿង​ប្រាក់​ខែ

​អ្នក​ជំនាញ​ផ្នែក IT ​នៅ​ប្រទេស​វៀតណាម​លើស60% ចង់​ផ្លាស់​ប្ដូរ​ការងារ​របស់​ខ្លួន​បន្ទាប់​ពី​រយៈពេល 6ខែ​ក្រោយ​ចប់​ដំណាក់កាល​សាកល្បង(Probation)។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា ​ឆ្នាំនេះ​ដោយ VietnamWorks។

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពេល​ធ្វើ​ការ​ចុះ​ Survey ផ្ទាល់តាម​រយៈ​សំណួរ 9ចំណុចខុសៗ​គ្នា​ ​​ចម្លើយដែលទទួលបាន​មកវិញ​គឺ ​ក្នុង​ចំណោម​បុគ្គលិក​​ពេញ​សិទ្ធិ 100នាក់​មាន 4នាក់​​ចង់​ប្ដូរ​ការងារ​ទៅធ្វើ​ជំនាញ​ផ្សេង​វិញ ​**ព្រោះ​តែ​រឿង​ប្រាក់ខែ​តិច​ពេក។

​ចម្លើយ​ដ៏​ចាក់ដោត​មួយ​គឺ អ្នក​ IT វៀតណាម​ 47.5% ​ចង់​បាន​ប្រាក់​ខែ​​ស្ថិតក្នុង​ចន្លោះ​ពី 300 ទៅ 1,000ដុល្លារ។ ដោយ​ឡែក​សំណួរ​ផ្សេងៗ​ទៀត​ដូចជា ចង់​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ(15.7%) ​ចង់​ធ្វើការ​ក្នុង​បរិយាកាស​បែប​ថ្មី(10%) ​ចង់​ប្ដូរ​អាជីព(8.1%) ​ចង់​ទទួល​បាន​អត្ថប្រយោជន៍​ប្រសើរ​ជាង​មុន(5.2%) ​ការងារ​គួរ​ឱ្យ​ធុញទ្រាន់(3.9%) សប្បាយ​ចិត្ត​ធ្វើការ​ជាមួយ​មេ​(3.6%) ​កន្លែង​ធ្វើការ​ឆ្ងាយ​ពេក(2.3%) ​ចង់​ឡើង​ប្រាក់​ខែ(1.6%)។

​ជា​ឧទាហរណ៍ ​អ្នក​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី(Senior developers) នៅ​ទីក្រុង​ហាណូយ ទទួល​បាន​ប្រាក់​ខែ​ត្រឹម​តែ 1,098ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​រំពឹង​ទុក​របស់​ពួក​គេ ថា​នឹង​អាច​​ទទួល​បាន 1,563ដុល្លារ​ក្នុង​ 1​ខែ។ ចំណែក​តួនាទី​ជា IT Manager ​ទទួល​បាន​ត្រឹមតែ 1,550ដុល្លារ ខណៈ​ដែល​ការ​រំពឹង​ទុក​របស់​ពួក​គេថា ​នឹង​អាច​​ទទួល​បាននោះគឺ 2,625ដុល្លារ​ក្នុង​ 1​ខែ។ រី​ឯ​សំណួរ​ពាក់ព័ន្ធ​នឹងប្រាក់​លើក​ទឹក​ចិត្ត មាន​អ្នក​មិន​ពេញ​ចិត្ត 28.9% និង 25% ​ក្នុង​ចំណោម​បុគ្គលិក 1,000នាក់​និយាយ​ថា ​ប្រភេទ​ប្រាក់​លើក​ទឹក​ចិត្ត​ដែល​ផ្ដល់​ឱ្យ​នោះ មិន​សម​ទំនង(មិន​គ្រប់គ្រាន់)។

នាយក​ប្រតិបត្តិ Navigos Group បាន​និយាយ​ថា “​យើង​ជឿ​ជាក់​ថា ​រឿង​ប្រាក់​ខែ និង​ប្រាក់​លើក​ទឹក​ចិត្ត នឹង​បន្ថែម​ជូន​បុគ្គលិក​ណា​ដែល​ខិត​ខំ​ធ្វើការ​ និង​ប្រឹង​ប្រែង​អភិវឌ្ឍខ្លួន​ជាប្រចាំ មិន​មែន​ចង់​បាន​តែ​ប្រាក់​ខែ ​តែ​ធ្វើ​ការងារ​គ្មាន​លទ្ធផល​ប្រសើរ​ជាង​មុន​នោះទេ៕

Advertisement