Toyota​ បញ្ចេញ​វីដេអូ​ អួត​រាង​ Highlander​ ឆ្នាំ2020​…ស្អាត​ខ្លាំង​ណាស់​!

រថយន្ត​ Toyota​ Highlander​ ស៊េរី​ឆ្នាំ2020​ បាន​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​ស្ទើរតែ​ទាំងស្រុង​ ខុសពី​ស៊េរី​ឆ្នាំ2019​ ដាច់​តែម្ដង​ ដែល​នេះ​ គឺជា​ជំនាន់​ទី4​ នៃ​ត្រកូល​រថយន្ត​ SUV​ មួយ​នេះ​។

ប្រៀបធៀប​នឹង​ជំ​នាន់​មុន​ៗ រថយន្ត​ Highlander​ ជំនាន់​ថ្មីនេះ​ ត្រូវ​បាន​គេ​អះអាង​ថា​អាច​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​ជាង​មុន​ ធន់​មាំ​ជាង​មុន​ និង​មានគុណ​ភាព​ផលិត​ខ្ពស់​ជាង​មុន​ ដោយ​ផ្អែកលើ​គ្រោងឆ្អឹង​ថ្មី​ឈ្មោះថា​ Toyota​ New​ Global​ Architecture​ (TNGA​-K)។

រថយន្ត​នេះ​ប្រើប្រាស់​ម៉ាស៊ីន​សាំង​ចំណុះ​ 3.5លីត្រ​ ​;6ស៊ីឡាំង​ ដែល​អាច​ផ្ដល់​កម្លាំង​ 295សេះ​។ ចំណែក​ប្រភេទ​ Hybrid​ គឺ​ប្រើប្រាស់​ម៉ាស៊ីន​ចំណុះ​ 2.5លីត្រ​ ​;4ស៊ីឡាំង​ គួបផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន2​ ដែល​ប្រើ​ប្រេងឥន្ធនៈ​ជាមធ្យម​ 6.9លីត្រ​/100គ.ម​។

ខាងក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​រូបរាង​របស់​ Toyota​ Highlander​ ស៊េរី​ឆ្នាំ2020​ ដែល​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ New​ York​ Auto​ Show​ ឆ្នាំ2019​៖

Advertisement