ជិះ​ 1.6គីឡូម៉ែត្រ​ អស់​មិនដល់​ 800រៀល​! Tesla​ ត្រៀម​ដាក់​ឱ្យ​ប្រើ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​

ក្រុមហ៊ុន​អាមេរិក​ Tesla​ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា​ កំពុងតែ​ឈរ​លើ​ផែនការ​ចង់​ចេញផ្សាយ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​ដោយ​ឱ្យឈ្មោះ​ថា​ Robo​-Taxi​ ក្នុង​ឆ្នាំ2020​ ជាមួយ​គោលដៅ​ដំណើរការ​ឱ្យ​បាន​ 1លាន​គ្រឿង​។

រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នេះ​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ Autopilot​ System​ ប្រើប្រាស់​កាមេរ៉ា​ 8គ្រាប់​ដើម្បី​ចាប់​រ៉ាដា​ និង​ជា​ Sensor​ ជុំវិញ​ម៉ាស៊ីន​។ លើស​ពីនេះ​ដំណើរការ​នៃ​ Machine​ Learning​ ក៏អាច​បញ្ជា​ឱ្យ​រថយន្ត​បើកបរ​ត្រូវ​តាម​គន្លង​ផ្លូវ​ រក្សា​ចម្ងាយ​ ប្រព័ន្ធ​ចត​ស្វ័យប្រវត្តិ​ និង​ការ​ត្រួតពិនិត្យ​ល្បឿន​ជាដើម​។ អ្វី​ដែល​ពិសេស​ការ​ Update​ ប្រព័ន្ធ​ Software​ ក៏​ធ្វើ​ទៅ​បាន​ងាយ​តាមរយៈ​ OTA​។

ចំណុចរសើប​របស់​ Robo​-Taxi​ ទាក់ទិន​នឹង​កត្តា​តម្លៃ​ ដោយ​សេវាកម្ម​នេះ​ Tesla​ នឹង​ស៊ីថ្លៃ​ពីអ​តិថិ​ជន​តែត្រឹម​ 18សេន​ (ប្រមាណ​ជាង​ 700រៀល​) ប៉ុណ្ណោះ​ ក្នុង​ចម្ងាយ​ដី​ 1.6គ.ម​ (1ម៉ាយ​ល៍​) ធូរ​ថ្លៃជាង​តាក់ស៊ី​ធម្មតា​ ដែល​មានតម្លៃ​ចន្លោះ​ពី​ 2-3ដុល្លារ​ក្នុង​ចម្ងាយ​ដូចគ្នា​។

សម្រាប់​ការ​ហៅ​តាក់ស៊ី​ដ៏​ទំនើប​នេះ​ លោកអ្នក​ក៏អាច​ធ្វើ​ទៅ​បាន​តាមរយៈ​កម្មវិធី​លើ​ស្មា​តហ្វូ​នដូច​សេវាកម្ម​នៃ​ក្រុមហ៊ុន​ Uber​ និង​ Lyft​ អ៊ីចឹង​ដែរ​៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

Advertisement