ថៃ​ ​កំពុង​ធ្វើតេស្ត​សេវា​ ​5G​ ​រួច​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ឆាប់​ៗ​នេះ​

​រដ្ឋាភិបាល​ថៃ​ ​បាន​និង​កំពុង​សាកល្បង​គម្រោង​ដាក់​ដំណើរការ​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ជំនាន់​ទី5​ ​(​5G​)​ ​ឱ្យ​ចេញ​ជារូបរាង​ហើយ​ ​ក្រោយពេល​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ​Somkid​ ​Jatusripitak​ ​បាន​លើក​គម្រោង​នេះ​ឡើង​ ​ពេល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​មួយ​ ​កាលពី​ថ្ងៃទី6​ ​មិថុនា​ ​2018​។​

​លោក​ ​Somkid​ ​បានឱ្យ​ដឹង​ថា​ ​”​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​5G​ ​ឬ​ ​Digital​ ​sector​ ​គឺជា​រឿង​ចាំបាច់​បំផុត​មួយ​ក្នុងចំណោម​រឿង​សំ​ខាន់​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ធ្វើ​ឱ្យ​បាន​មុនគេ​ ​កុំឱ្យ​មានការ​យឺតយ៉ាវ​ជាង​ប្រទេស​វៀតណាម​”​។​ ​លោក​បន្ត​ទៀត​ថា​ ​ប្រសិនបើ​ចង់ឱ្យ​សេដ្ឋកិច្ច​ជាតិ​រីកចម្រើន​ខ្លាំង​ ​ប្រទេស​ថៃ​ត្រូវតែ​មាន​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ជំនាន់​ទី5​ ​(​5G​)​ ​ចាប់ពី​ឆ្នាំ2020​ ​ខាងមុខ​តទៅ​។​ ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​ទទួល​អាជ្ញាប័ណ្ណ​ ​សម្រាប់​គម្រោង​នេះ​ ​មាន​ដូចជា​ ​ក្រុមហ៊ុន​ ​Huawei​ ​Technologies​,​ ​Nokia​ ​និង​ ​Ericsson​។​ ​

​ក្រុមហ៊ុន​ ​Huawei​ ​ដែល​មាន​កញ្ចប់​គ្រោង​ចំណាយ​ ​5លាន​ដុល្លារ​អាមេរិក​ ​នឹង​ធ្វើការ​សាកល្បង​ប្រព័ន្ធ​ ​5G​ ​ឱ្យ​បាន​មុនគេ​ក្នុង​ប្រទេស​ថៃ​។​ ​ចំណែក​ក្រុមហ៊ុន​ទូរគមនាគមន៍​ជប៉ុន​ ​NTT​ ​Docomo​ ​ប្រចាំ​ប្រទេស​ថៃ​ ​ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​គម្រោង​ទាក់ទង​នឹង​សេវា​ ​5G​ ​នេះ​ដែរ​។​

​គណៈកម្មាធិការ​ផ្សព្វផ្សាយ​ ​និង​ទូរគមនាគមន៍​ជាតិ​ថៃ​ ​(​NBTC​)​ ​នឹង​ត្រូវ​ទទួលរ៉ាប់រង​ចំពោះ​គម្រោង​ ​5G​ ​ហើយ​ ​NBTC​ ​ក៏​នឹង​ត្រូវ​ពិភាក្សា​ការ​អភិវឌ្ឍ​នេះ​ជាមួយនឹង​វិស័យ​ឯកជន​ជាមុន​សិន​ផង​ដែរ​។​ ​

​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ថា​ ​ក្រោយពេល​ដំណើរការ​ ​5G​ ​រួច​ ​សេដ្ឋកិច្ច​របស់​ថៃ​អាច​នឹង​ហក់​ឡើង​ជាង​មុន​បាន​ចំនួន​ ​5​%​ ​ជាពិសេស​នៅក្នុង​ទម្រង់ការ​បើក​អាជីវកម្ម​ថ្មី​ ​ឬក៏​សហគ្រាស​ខ្នាត​តូច​ ​និង​ខ្នាត​មធ្យម​។​ ​បច្ចុប្បន្ន​ ​ពលរដ្ឋ​ថៃ​មាន​ទូរស័ព្ទ​ប្រើប្រាស់​សរុប​ចំនួន​ ​121លាន​គ្រឿង​ ​ហើយ​នៅក្នុង​នោះ​មានតែ​ ​40លាន​គ្រឿង​ប៉ុណ្ណោះ​ដែល​ប្រើ​ប្រាស់​អ៊ី​ន​ធើ​ណិ​ត​៕​

Advertisement