Google​ ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​ ​តម្លៃ​មធ្យម​ ​តែ​កាមេរ៉ា​ល្អ​

​Google​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ​ ​Pixel​ ​3a​ ​និង​ ​Pixel​ ​3a​ ​XL​ ​ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​បាន​ល្អ​ ​មិនចាញ់​ស្មា​ត​ហ្វូ​ន​ខ្លាំង​ៗ​ដែល​ជា​រៀមច្បង​រួម​ជំនាន់​ទេ​។​

​Pixel​ ​3a​ ​និង​ ​Pixel​ ​3a​ ​XL​ ​មានតម្លៃ​ធូរ​ថ្លៃជាង​ ​Google​ ​Pixel​ ​3​ ​ទៅទៀត​គឺ​ ​Pixel​ ​3a​ ​មានតម្លៃ​ ​399ដុល្លារ​ ​និង​ ​3a​ ​XL​ ​មានតម្លៃ​ ​479ដុល្លារ​។​ ​

​រី​ឯ​សមត្ថភាព​ចាប់​រូបភាព​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ប្អូន​របស់​ ​Google​ ​នេះ​ ​គឺ​ស្ថិតនៅ​ត្រង់​ផ្នែក​កាមេរ៉ា​ផ្ទាល់​តែម្ដង​ ​ដោយសារ​កាមេរ៉ា​របស់​វា​ដូចគ្នានឹង​កាមេរ៉ា​បំពាក់​លើ​ ​Pixel​ ​3​ ​អ៊ីចឹង​ដែរ​។​ ​Pixel​ ​3a​/​3a​ ​XL​ ​មាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​កម្រិត​ ​12.2MP​ ​មាន​ ​Aperture​ ​f​/​1.8​ ​ដែល​មានមុខ​ងារ​ពិសេស​ដូចជា​ ​Night​ ​Sight​ ​សម្រាប់​ថត​ពេលយប់​ ​Top​ ​Shot​,​ ​Super​ ​Res​ ​Zoom​ ​និង​មុខងារ​ ​HDR​+​ ​ផង​ដែរ​៕​

​សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​លក្ខណ​សម្បត្តិ​៖​

Advertisement