Google​ ​Maps​ ​លើ​ទូរស័ព្ទ​ ​Pixel​ ​3a​ ​បញ្ចូល​បច្ចេកវិទ្យា​ ​AR​ ​ឡូយ​ជាងគេ​!​

​កម្មវិធី​ ​Google​ ​Maps​ ​នៅ​លើ​ទូរស័ព្ទ​ទើបនឹង​ចេញ​ថ្មី​ ​ម៉ូដែល​ ​Pixel​ ​3a​ ​និង​ ​Pixel​ ​3a​ ​XL​ ​បាន​បញ្ចូល​បច្ចេកវិទ្យា​ ​AR​ ​រួម​ទាំង​មុខងារ​ ​Street​ ​views​ ​អាច​បង្ហាញ​ព័ត៌មាន​លម្អិត​ជាង​មុន​ ​និង​ថែមទាំង​អនុញ្ញាត​ឱ្យ​បញ្ជូន​ដំណឹង​ទៅកាន់​អ្នក​ផ្សេង​បាន​យ៉ាង​ងាយស្រួល​ទៀតផង​។​

​តែ​យ៉ាងណាមិញ​ ​គេ​មិនទាន់​ច្បាស់​នៅឡើយ​ថា​ ​តើ​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ផ្សេងទៀត​នឹង​មាន​បច្ចេកវិទ្យា​ ​AR​ ​នេះ​លើ​ ​Google​ ​Maps​ ​ឬក៏​អត់​នោះ​ទេ​?​ ​ព្រោះ​នេះ​ជា​ជំនាន់​ដំបូង​បំផុត​ដែល​ ​Google​ ​ទើបបាន​ចេញ​ឱ្យ​ប្រើប្រាស់​សាកល្បង​សិន​៕​


Advertisement